ឃើញ​ទិដ្ឋភាព​ទាំង​នេះ នឹង​ធ្វើ​ឲ្យ​អ្នក​ចង់​ទៅ​លេង​តាតៃ​កាន់​តែ​ខ្លាំង

ទឹក​​ជ្រោះ​តាតៃ កោះ​អណ្ដែត កោះ​សា​ឡៅ តំបន់​ព្រះ​អាទិត្យ​​រៀប​លិច ព្រៃ​កោង​កាង ការ​ដើរ​កម្សាន្ត​ព្រៃ​ជា​ដើម គឺ​ជា​សក្ដានុពល​ដែល​មាន​នៅ​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​​​តាតៃ ដែល​ស្ថិត​ក្នុង​ទឹក​ដី ខេត្ត​កោះកុង ​ជា​ខេត្ត​​មាន​សក្ដានុពល​ទេសចរណ៍​ធម្មជាតិ​មួយ​របស់​កម្ពុជា។

 

ឃើញ​ទិដ្ឋភាព​ទាំង​នេះ  នឹង​ធ្វើ​ឲ្យ​អ្នក​ចង់​ទៅ​លេង​តាតៃ​កាន់​តែ​ខ្លាំង

 

ប្រសិន​បើ​ធ្វើ​ដំណើរ​ពី​ភ្នំ​ពេញ​​ត្រូវ​ឆ្លង​កាត់​ផ្លូវ ២៧០គីឡូម៉ែត្រ នោះ​​លោក​អ្នក​នឹង​ទៅ​ទៅ​ដល់​តំបន់​ទេសចរណ៍ តាតៃ ហើយ​ប្រសិន​បើ​ធ្វើ​ដំណើរ​ពី​ទី​រួម​ខេត្ត កោះ​កុង​វិញ​នោះ មាន​ចម្ងាយ​ប្រហែល​១៨គីឡូម៉ត្រ។

 

តាម​ការ​ឲ្យ​ដឹង​ពី​លោក ដាត ពិសិដ្ឋ អ្នក​គ្រប់គ្រង​ទូទៅ សណ្ឋាគារ​តាតៃ រីសត បាន​ឲ្យ​ដឹង​ថា​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​​​តាតៃ បាន​បើក​ដំណើរ​ការ​ក្នុង​ឆ្នាំ២០១៤ ដោយ​គ្របដណ្ដប់​ផ្ទៃដី​​ជាង​៤ពាន់​ហិតា។ នៅ​ទី​នេះ​មាន​កន្លែង​ដើរ​លេង​ជា​​ច្រើន ក្នុង​នោះ មាន​ដូច​ជា ទឹក​​ជ្រោះ តាតៃ កោះ​អណ្ដែត កោះ​សា​ឡៅ តំបន់​ព្រះ​អាទិត្យ​​រៀប​លេច ព្រៃ​កោង​កាង ការ​ដើរ​កម្សាន្ត​ព្រៃ​ជា​ដើម ។

 

ភ្ញៀវ​ទេសចរណ៍​ដែល​ចង់​មក​ទស្សនា​នៅ​ទី​នេះ ភាគ​ច្រើន ​ត្រូវ​​ជ្រើសរើស​​សេវា​ជិះ​ទូក ត្បិត​អី​នៅ​តំបន់​​នេះ​មិន​មាន​ផ្លូវ​ល្អ​នោះ​ឡើយ ម្យ៉ាង​ទៅ​កន្លែង​កម្សាន្ត​មួយ​ទៅ​កន្លែង​កម្សាន្ត​មួយ​មាន​ចម្ងាយ​ឆ្ងាយ​ពី​គ្នា ជម្រើស​ជិះ​ទូក អាច​ទស្សនា​ទេសភាព ។ ចំពោះ​តម្លៃ​​នៃ ការ​ជិះ​ទូក​នោះ​ថ្លៃ​ខុសៗ​គ្នា​ទៅ តាម​កន្លែង​នី​មួយៗ។

 

លោក ដាត ពិសិដ្ឋ បាន​ប្រាប់​ថា ជា​មធ្យម​នៅ ​រមណីយដ្ឋាន​អេកូទេសចរណ៍​​​តាតៃ អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ចន្លោះ​​២០០០ ទៅ ៣០០០ នាក់ ក្នុង​មួយ​ខែ។

 

ឃើញ​ទិដ្ឋភាព​ទាំង​នេះ  នឹង​ធ្វើ​ឲ្យ​អ្នក​ចង់​ទៅ​លេង​តាតៃ​កាន់​តែ​ខ្លាំង

 

សូម​ស្ដាប់​​ការ​រៀបរាប់​របស់​ លោក ដាត ពិសិដ្ឋ អ្នក​គ្រប់គ្រង​ទូទៅ សណ្ឋាគារ​តាតៃ រីសត ស្ដី​ពី​សក្ដានុពល រមណីយដ្ឋាន​អេកូទេសចរណ៍​​​តាតៃ ដែល​មាន និង សេវា ផ្សេង​ទៀត៕

 

 

ឃើញ​ទិដ្ឋភាព​ទាំង​នេះ  នឹង​ធ្វើ​ឲ្យ​អ្នក​ចង់​ទៅ​លេង​តាតៃ​កាន់​តែ​ខ្លាំង

 

ឃើញ​ទិដ្ឋភាព​ទាំង​នេះ  នឹង​ធ្វើ​ឲ្យ​អ្នក​ចង់​ទៅ​លេង​តាតៃ​កាន់​តែ​ខ្លាំង

 

ឃើញ​ទិដ្ឋភាព​ទាំង​នេះ  នឹង​ធ្វើ​ឲ្យ​អ្នក​ចង់​ទៅ​លេង​តាតៃ​កាន់​តែ​ខ្លាំង

 

ឃើញ​ទិដ្ឋភាព​ទាំង​នេះ  នឹង​ធ្វើ​ឲ្យ​អ្នក​ចង់​ទៅ​លេង​តាតៃ​កាន់​តែ​ខ្លាំង

 

ឃើញ​ទិដ្ឋភាព​ទាំង​នេះ  នឹង​ធ្វើ​ឲ្យ​អ្នក​ចង់​ទៅ​លេង​តាតៃ​កាន់​តែ​ខ្លាំង

 

ឃើញ​ទិដ្ឋភាព​ទាំង​នេះ  នឹង​ធ្វើ​ឲ្យ​អ្នក​ចង់​ទៅ​លេង​តាតៃ​កាន់​តែ​ខ្លាំង

 

អត្ថបទ៖ ខុត សីហា