វណ្ណ វល័ក្ខ ៖ «ហេតុ​​អ្វី​បាន​ជា​ខ្ញុំ​ ត្រូវធ្លាក់​ដល់​ចំណុច​សូន្យ​បែប​នេះ​?»

(ភ្នំពេញ)៖ តារាសម្តែង និយមកាស្លៀកពាក់សិចស៊ី សាច់សម៉ដ្ឋរ​លោង កញ្ញា វណ្ណ វល័ក្ខ ថ្មីៗនេះ​ បានបញ្ចេញសារខូចចិត្ត ជាបន្តបន្ទាប់ ខណៈស្នេហារបស់នាង ក៏ត្រូវបានជួបរឿងប្រេះឆា ប្រៀបបានដូចជាស្នេហាភ្លើងចំបើង ឆេះមួយឆាវ ក៏រលត់ទៅទៅវិញ។ មិនតែប៉ុណ្ណោះ តារាស្រី វណ្ណ វល័ក្ខ ក៏បា​នត្អួញត្អែ ប្រាប់ពីខ្សែជីវិតរបស់ខ្លួនថា បច្ចុប្បន្ននាងកំពុងតែធ្លាក់ខ្លួន ដល់ចំណុចសូន្យ ស្ទើរហៅ​មិនឮទៅហើយ។

តារាសម្ដែងសិចស៊ី វណ្ណ វល័ក្ខ បានសរសេរបង្ហោះសារ នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្មីៗនេះថា «ហត់នឿយ នឹងការគិតពីរឿងអត់ប្រយោជន៍ រាល់ថ្ងៃខ្លាំងណាស់ ហេតុអីបានជាខ្ញុំ ត្រូវធ្លាក់ដល់ចំណុចសូន្យ បែបនេះ? ពិតជាទទួលយកអត់បានមែន មនុស្សដូចខ្ញុំ មិនគួរដើរដល់ចំណុចហ្នឹងទេ ត្រូវតែងើបឡើង ហើយក៏ត្រូវតែខ្ពស់ជាង មីអស់ហ្នឹង ដែលសន្យានឹងខ្លួនឯង!»។

ជាមួយការបង្ហាញពីអារម្មណ៍ ហាក់មានវិបត្តិផ្លូវចិត្ត ស្ទើររីងរៃខ្លួនបែបនេះ កញ្ញា វណ្ណ វល័ក្ខ នៅ​ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ បានថ្លែងប្រាប់គេហទំព័រ Khmertalking តាមសា​អេឡិច​ត្រូ​​និច យ៉ា​ងខ្លីថា «ខ្ញុំអត់មានរឿងអីទេបង គ្រាន់តែជួបរឿងពិបាកចិត្ត បន្តិចបន្តូចតែប៉ុណ្ណោះ»។ ​នៅ​​ពេលសួរថា តើ ល័ក្ខ មានរឿងអ្វីជាមួយនរណា? ​ ត្រង់ចំណុចនេះ ត្រូវបាន​ វណ្ណ វល័ក្ខ ឆ្លើយតបយ៉ាងលឿនថា «គ្មានទេបងខ្ញុំ សុំមិននិយាយរឿងនេះទេ!»។

សូមបញ្ជាក់ដែរថា បន្ទាប់ពីសាងសម្ព័ន្ធភាពស្នេហា ជាមួយបុរសវ័យក្មេងវ័យជាង៣០ឆ្នាំ និងជាថៅកែក្លឹបកំសាន្ត តារាសម្តែងរូបស្រស់ និយមស្លៀកពាក់សិចស៊ី កញ្ញា វណ្ណ វល័ក្ខ មុននេះបន្តិច ត្រូវបានប្រ​ភ​ពច្បាស់ការ បានទម្លាយប្រាប់ឲ្យដឹងថា រវាងទំនាក់ទំនងស្នេហារបស់នាង និង​អតី​ត​សង្សាររូបនេះ ត្រូវបានកាត់ផ្តាច់ជាផ្លូវការ​ហើយ ក្រោម​ហេតុផល​មិនចុះសម្រុងគ្នា។ ប៉ុន្តែក៏មានប្រភពខ្លះទៀត បានបង្ហើបថា ការបែកបាក់ស្នេហ៍នេះ អាចមានអ្នកទី៣​ជ្រាតជ្រែកស្នេហ៍ពួកគេ រហូតធ្វើឲ្យតារាស្រី កញ្ញា វណ្ណ វល័ក្ខ ឆ្អែតចិត្តស្ទើរឆ្កួតខ្លួន ទៅហើយ៕

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  វណ្ណ វល័ក្ខ បដិសេធ​មាន ​ទំនាក់​ទំនង​ស្នេហា ​ជា​មួយ​​កូន​ ថៅ​កែ​យាន​ដ្ឋាន ។ គួររំលឹកផងដែរថា ក្រោយពីបណ្តែតខ្លួន ចូលប្រឡូកក្នុង អាជីពសិល្បៈ អស់មួយសន្ទុះធំ មកតារាសម្តែង ស្រីវ័យ២១ឆ្នាំ កញ្ញា វណ្ណ វល័ក្ខ ត្រូវបានមហាជន អ្នកគាំទ្រកត់សម្គាល់ ឃើញថា ប្រជាប្រិយភាព និងទីផ្សារសម្តែង របស់នាងហាក់ មានភាពលេចធ្លោ ខ្លាំងគួរសម ខណៈដែលតារាស្រី រួមជំនាន់ឯទៀត ពុំទាន់មានឱកាស ឈោងចាប់យក បាននូវ ទីផ្សារសម្តែង ច្រើនដូចរូបនាង ក្នុងពេលបច្ចុប្បន្ននេះ។

ទន្ទឹមនិងការលេចធ្លោ ជាមួយអាជីពសិល្បៈ កញ្ញា វណ្ណ វល័ក្ខ ក៏ត្រូវបានគេចាត់ទុកថា នាងគឹជាតារាស្រីរបស់ខ្មែរ មួយដួងដែលមាន រូបសម្រស់ស្រស់ស្អាត ទាក់ទាញបាននូវ ការចាប់អារម្មណ៍ ខ្លាំងពីសំណាក់មហាជន គ្រប់ស្រទាប់វណ្ណៈ ផងដែរ។ ពិសេសគឺក្រុម ហ្វូងកន្លង់ប្រុសៗ អ្នកមានទ្រព្យសម្បត្តិ ស្តុកស្តម្ភ ព្រមទាំងអ្នកមានអំណាច បុណ្យស័ក្តិតូចធំ ដែលប្រាថ្នាចង់បាន បុប្ផារូបនេះ ទៅថ្នមត្រកង ស្រូបយកក្លិន ធ្វើជាគូគាប់នាថ្ងៃអនាគត។

យ៉ាងណាមិញកាលពីលើកមុន ក៏មានព័ត៌មាន បែកធ្លាយមកថា តារាសម្តែងស្រី កញ្ញា វណ្ណ វល័ក្ខ បានកំពុងភ្ជាប់ ទំនាក់ទំនង សម្ព័ន្ធភាពស្នេហា ផ្អែមល្ហែមជាមួយ បុរសកូនថៅកែ យានដ្ឋានលក់រថយន្តមួយ កន្លែងនៅក្រុងភ្នំពេញ។

ប្រភពបាននិយាយ ពីមជ្ឈដ្ឋានអ្នក ខាងក្រៅសិល្បៈ បានបង្ហើបថា វណ្ណ វល័ក្ខ សព្វថ្ងៃកំពុងតែ លេចចេញនូវសញ្ញាវិជ្ជមានស្នេហាថ្មី ជាមួយកូនប្រុស លោកថៅកែយានដ្ឋាន លក់រថយន្តមួយ កន្លែងមានទីតាំង នៅម្តុំគល់ស្ពានរង្វង់មូល ជ្រោយចង្វារ។ ខណៈដែលទំនាក់ទំនង រវាងពួកគេ ទាំងពីរបច្ចុប្បន្ន កាន់តែមាន ភាពស្និទ្ធស្នាលកើនឡើង ទ្វេដងផងនោះ។

ប្រភពដដែលបាន និយាយទៀតថា អ្នកទាំងពីរ គឺកញ្ញា វណ្ណ វល័ក្ខ នឹងបុរស វ័យជាង៣០ម្នាក់ នេះបានផ្តើមមានទំនាក់ទំនងស្នេហា ជាមួយគ្នាជិត កន្លះឆ្នាំមកហើយ។ ជាប្រចាំគេក៏ ឧស្សាហ៍ឃើញ ប្រុសម្នាក់នេះ យកឡាន សេរីទំនើបៗ មកចាំទទួលនាង ចេញទៅក្រៅញ៉ាំអាហារ ឬចូលផ្សារទំនើប ទិញសម្ភារៈប្រើប្រាស់ ជាមួយគ្នាទៀតផង ប៉ុន្តែដំបូងគេស្មាន តែជាមិត្តភក្តិស្គាល់គ្នា ដឹងអីពួកអ្នកទាំងពីរ គឺជាសង្សារ នឹងគ្នាសោះ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload