កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ ចាប់ជនសង្ស័យ យកដែកឆាបចាក់យុវជនម្នាក់ដែលកំពុងអង្គុយផឹកស៊ី

(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ ដែលយកដែកឆាប ចាក់លើយុវជនម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ពេលជនរងគ្រោះកំពុងអង្គុយផឹកស៊ី កាលពីយប់ថ្ងៃទី០៩ ខែតុលា ហើយរត់គេចខ្លួនបាត់នោះ ពេលនេះត្រូវបានកម្លាំង នគរបាលប៉ុស្តិ៍ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បើកការស៊ើបអង្កេត២ថ្ងៃ រហូតទើបឈានដល់ឃាត់បានហើយ នៅវេលាម៉ោង៣រសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យនោះ ឈ្មោះជៀវ ចើត អាយុ៣០ឆ្នាំមុខរបរជាងសំណង់ ស្នាក់នៅផ្ទះជួលភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិអំពិល ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង០៨៖៥០នាទីយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅបន្ទប់ជួលរបស់ជនរងភូមិត្រពាំងពោធិ៍សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យត្រូវបាន​ក្រុមរថយន្តសង្គ្រោះ​របស់កងពលតូចលេខ៧០ នៃអង្គភាព៧១១ដឹកបញ្ជូនសង្រ្គោះបន្ទាន់ទៅមន្ទីរពេទ្យព្រះកុសុមះ។

សូមបញ្ជាក់ថា យុវជនម្នាក់ឈ្មោះ ដន អាយុ២៥ឆ្នាំបានរងរបួសធ្ងន់បន្ទាប់ពីជួបជុំមិត្តភ័ក្រផឹកស៊ី ត្រូវបានជនដៃដល់ខាងលើ ប្រដាប់ដោយដាវនិងដែកឆាប ចូលទៅកាប់ចាក់បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ហើយជនបង្ករត់គេចខ្លួនបាត់ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ​ឡើង​កប់​ពពក ប្តី​ប្រពន្ធ​១​គូ​បាន​ឈ្លោះប្រកែក​គ្នា​យ៉ាង​តឹង​សរសៃ​.​ក​រៀង​ៗ រហូត​ផ្ទុះ​ហិង្សា ដោយ​បុរស​ជា​ប្តី​បាន​ទាញ​កូនកាំបិត​ចុង​ស្រួច​ចាក់​ប្រហារ​ប្រពន្ធ​១៦​កាំបិត បន្ទាប់​មក​ចាក់​ខ្លួនឯង​៤​កាំបិត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦ កន្លងទៅ នៅ​កូន​តៀម​ផ្ទាល់​ដី ក្នុងភូមិ​ម៉ាស៊ីន ឃុំ​រូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។

ប្រភព​ពី​ស្ត្រី​ឈ្មោះ ខឹ​ម សឿ​ន អាយុ​៦៤​ឆ្នាំ រស់នៅ​ភូមិ​ត្រ​មេ​ង​ក្រោម ឃុំ​រូង ស្រុក​មេមត់ បាន​ឲ្យ​ដឹង​ថា កូនស្រី​បង្កើត​របស់​គាត់​ឈ្មោះ ហែម ផល្លា អាយុ​២៨​ឆ្នាំ បាន​រៀប​ការ​ទៅ​តាម​ប្រពៃណី​ជាមួយនឹង​បុរស​ឈ្មោះ យិ​ន សុខ​ឡេ​ង អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ម៉ាស៊ីន ឃុំ​រូង ដោយ​បាន​រួម​រស់នៅ​ជាមួយ​គាត់​បាន​ជាង​១​ឆ្នាំ ក្រោយមក​បាន​ចាកចេញ​ទៅ​រស់នៅ​ខាង​ប្តី ប្រកប​របរ​ធ្វើ​ចម្ការ​ដើម្បី​ដោះស្រាយ​ជីវភាព ដោយ​រស់នៅ​ក្នុងផ្ទះ​តៀម​មួយ​ផ្ទាល់​ដី ។

ស្ត្រី​រូប​នោះ​បន្ត​ឲ្យ​ដឹង​ទៀត​ថា ចាប់តាំងពី​ពេល​ដែល​កូនស្រី​គាត់​មាន​ប្តី​មក​ពុំដែល​មាន​សុភមង្គល​ក្នុង​ទេ ដោយ​ក្នុង​១​ឆ្នាំទៅ​២​ឆ្នាំ​ឈ្លោះ​គ្នា​ម្តង តែ​មិន​បាន​ប្តឹង​មក​កាន់​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រូង​ឡើយ ។ ក្នុង​ពេល​មួយ​នោះ​គាត់​បាន​ប្រាប់​ទៅ​កូនស្រី​ឈ្មោះ ផល្លា ឲ្យ​លែងលះ​ប្តី​ទៅ មក​រស់​ជាមួយ​ម្តាយ​វិញ​មក ចំណែក​កូនប្រសារ​ប្រុស​ឈ្មោះ សុខ​ឡេ​ង ទុក​ឲ្យ​គេ​រកប្រពន្ធ​ទៀត​ទៅ តែ​កូនស្រី​បាន​និយាយ​តបត​មក​គាត់​ថា «​ម៉ែ ! ប្រសិនបើ​ខ្ញុំ​មក​រស់​ជាមួយ​ម៉ែ​វិញ ក៏​នៅ​តែ​យ៉ាប់​ដដែល​» សុខចិត្ត​រួមរស់​ជាមួយ​ប្តី​បន្ត​រហូត​មក​ដល់​សព្វថ្ងៃ​មាន​រយៈពេល​ប្រហែល​១០​ឆ្នាំ​ហើយ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ ចាប់ជនសង្ស័យ យកដែកឆាបចាក់យុវជនម្នាក់ដែលកំពុងអង្គុយផឹកស៊ី

កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ ចាប់ជនសង្ស័យ យកដែកឆាបចាក់យុវជនម្នាក់ដែលកំពុងអង្គុយផឹកស៊ី

កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ ចាប់ជនសង្ស័យ យកដែកឆាបចាក់យុវជនម្នាក់ដែលកំពុងអង្គុយផឹកស៊ី

កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ ចាប់ជនសង្ស័យ យកដែកឆាបចាក់យុវជនម្នាក់ដែលកំពុងអង្គុយផឹកស៊ី