ប្រហែស​មួយ​ភ្លែត ! បាត់បង់​កូនប្រុស​ម្នាក់​យ៉ាង​អាណោចអាធ័ម

ខេត្តឧត្តរមានជ័យ ៖ ខណៈ​ឪពុក​ម្តាយ​រវល់​ ធ្វើ​កិច្ចការ​នៅ​រោង​សិប្បកម្ម​ គ្រឿង​សង្ហា​រឹម​ដោយ​បណ្ដោយ​ឲ្យ​កូន​ៗ​រត់​លេង ប្រហែស​តែ​មួយ​ភ្លែត​ស្រាប់តែ​កូន​តូច​ម្នាក់​បាន​ធ្លាក់​រណ្ដៅ​ក្បែរ​ផ្ទះ​បណ្ដាល​ឲ្យ​ ស្លាប់​យ៉ាង​អាណោចអាធ័ម ។ ហេតុការណ៍​នេះ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល ពី​ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៦ នៅ​ភូមិ​អូរ​ស្រឡៅ ឃុំ​ថ្លា​ត ស្រុក​អន្លង់​វែង ។

ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ ម៉េ​ង ហ៊ុន អាយុ​ជាង​១​ខួប ឪពុក​ឈ្មោះ ពុន ឈាង អាយុ​៣៤​ឆ្នាំ ម្តាយ​ឈ្មោះ នួន ផាត អាយុ​២៥​ឆ្នាំ មានកូន​ប្រុស​២​នាក់ មុខរបរ​ធ្វើ​សិប្បកម្ម​គ្រឿង​សង្ហា​រឹម និង​ធ្វើស្រែ​ចំការ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

ឪពុក​ម្តាយ​ក្មេង​ប្រុស​រង​គ្រោះ​ បាន​រៀបរាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​កំពុង​តែ​ ជាប់រវល់​ធ្វើ​ការងារ​ នៅ​ក្នុង​រោង​សិប្បកម្ម ហើយ​បាន​បណ្តោយ​ឱ្យ​កូន​ៗ​ ទាំង​២​នាក់​បងប្អូន​ រត់​លេង​នៅ​ក្បែ​ផ្ទះ ស្រាប់តែ​ឃើញ​កូនច្បង​ដែល​មាន​អាយុ​៣​ឆ្នាំ​នៅ​ក្នុងផ្ទះ ហើយ​រូប​គាត់​បាន​សួរ​កូនច្បង​ថា តើ​ប្អូន​ទៅ​ណា​ហើយ កូនច្បង​ថា​មិនដឹង​ទេ ក្រោយមក​រូប​គាត់​ទាំង​២​នាក់​ ប្តី​ប្រពន្ធ​បាន​ដើរ​រក​គ្រប់​ទិស​ទី​នៅ​មិនឃើញ​សោះ ក៏​ចុះ​រាវ​នៅ​ក្នុង​រណ្ដៅ​ក្បែ​ផ្ទះ​ទើប​ជួប​ប្រទះ តែ​ហួសពេល​ទៅ​ហើយ ព្រោះ​កូន​បាន​ស្លាប់​បាត់បង់​ ជីវិត​យ៉ាង​អាណោចអាធ័ម​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ រូប​គាត់​បាន​រាយការណ៍​ ដល់​សមត្ថកិច្ច​ឱ្យ​ចុះ​មក​ធ្វើការ​ពិនិត្យ និង​កោសល្យ​វិ​ច្ច័​យ ហើយ​សមត្ថកិច្ច​បាន​ប្រគល់​ សព​កូន​ឲ្យ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត ។ ក្មេង​​ស្រី​អាយុ​៥​ឆ្នាំ​ម្នាក់​ស្លាប់​ និង​ក្មេង​ប្រុស​ម្នាក់​​ទៀត​ត្រូវ​​សង្គ្រោះ​ទាន់ ក្នុង​ហេតុការណ៍​ក្មេង​ទាំង​២នាក់​ទៅ​លេង​ទឹក​​អណ្តូង ដោយសារតែ​​​មាន​ការ​ធ្វេសប្រហែស​​​ពី​​អាណាព្យាបាល ។

ហេតុការណ៍​នេះ​ បង្ក​ឱ្យ​​មានការ​ភ្ញាក់​ផ្អើល​ កាលពី​ថ្ងៃ​ទី​២១ ​កញ្ញា កន្លងទៅ នៅ​​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ នៅ​ចំណុច​ព្រែ​កកោះ​ហៀវ​ ស្ថិត​​ក្នុងភូមិ​ប្ញ​ទ្ធី​១ ​ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ។

តាមមន្ត្រី​រដ្ឋបាល​ស្រុក​ឱ្យ​​ដឹង​ថា ​ក្មេង​ស្រី​រង​គ្រោះ​ដែល​ស្លាប់​​ឈ្មោះ​ឡូង អ៊ី ​អាយុ​៥​ឆ្នាំ​ ឪពុក​​ឈ្មោះ​ស៊ុន ឡូង អាយុ​៣២​ឆ្នាំ​ និង​ម្ដាយ​ឈ្មោះ​គង់ គា​ អាយុ​៣១​ឆ្នាំ​ ​និង​ក្មេង​រង​គ្រោះ​ឈ្មោះ​នៅ បញ្ញា​ ភេទ​ប្រុស អាយុ​២​ឆ្នាំ​ ​មាន​ទីលំនៅ​ភូមិ​កែវ​ផុស ឃុំ​កែវ​ផុ ស្រុក​ស្ទឹង​​ហាវ ខេត្ត​ព្រះ​សីហ​នុ ដោយ​​ក្មេង​ប្រុស​នោះ​​ក្រោយ​កើតហេតុ​ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឧកញ៉ា​ម៉ុង ស្ថិត​ក្នុង​ភូមិ​ឫ​ទ្ធី​១ ឃុំ​កែវ​ផុស​ ​មិន​​បានគ្រោះថ្នាក់​ដល់​ជីវិត​ទេ ​ត្រូវ​ជួយសង្គ្រោះទាន់ ៕

ករណីមួយទៀតដែរ ។ ក្មេង​ប្រុស​ម្នាក់​អាយុ​ទើបតែ​បាន​២​ឆ្នាំ បាន​លង់ទឹក​ស្លាប់ នៅ​ក្នុង​ស្រះទឹក​មួយ​កន្លែង​នៅ​ក្បែរ​ផ្ទះ​ចម្ងាយ​ប្រហែលជា ៥០​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ចុងកាល់ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ​។ ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ គ្រឿន មក​រា អាយុ ២​ឆ្នាំ ហើយ​ឪពុក​កុមារ​រង​គ្រោះ​ឈ្មោះ ប៉ាត គ្រឿន អាយុ​៣២​ឆ្នាំ មុខរបរ​ជា​មន្ត្រី​យោធា ចំណែកឯ​ម្តាយ​ឈ្មោះ តុល ភាត់ អាយុ​២៦​ឆ្នាំ មុខរបរ ជា​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

ហេតុការណ៍​ដែល​បាន​រក​ឃើញ​សាកសព​កុមារ​រង​គ្រោះ នៅ​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៦ កន្លងទៅ បើ​តាម​រៀបរាប់​ពី​ស្ត្រី​ជា​ម្ដាយ​បានឱ្យ​ដឹង​ថា នៅមុន​កើតហេតុ​កុមារ​រង​គ្រោះ នឹង​មាន​ក្មេង​ជា​ច្រើន​ផ្សេង​ទៀត បាន​លេង​ទឹក​នៅ​ក្បែរ​ផ្ទះ។

ខណៈ​មេឃ​កំពុង​តែ​ភ្លៀង ហើយ​ខ្លួន​ជា​ម្ដាយ កំពុង​ជាប់រវល់​ធ្វើ​កិច្ច​ការងារ​ផ្ទះ ចំណែកឯ​ឪពុក ជាប់រវល់​ទៅ​បន្ទាយ​ទាហាន ដោយ​សំអាង​កូន​របស់​ខ្លួន កំពុង​តែ​លេង​ទឹកភ្លៀង​ជាមួយ​ក្មេង​ៗ ក្នុងភូមិ នៅ​ក្បែរ​ផ្ទះ មិន​បាន​ចាប់អារម្មណ៍​។ នៅ​ពេល​រក​កូនប្រុស ដើម្បី​បញ្ចុក​បាយ ក៏​ស្រាប់តែ​បាត់ ហើយ​បាន​សួរ​ទៅ​ក្មេង​ដែល​លេង​ជា​គ្នា ក៏​រក​មិនឃើញ ហើយ​ថែម​ទាំង​បាន​ដើរ​រក​នៅ​តាម​ទឹក​ថ្លុក និង​ទឹក​ពាង​នៅ​ក្បែរ​ផ្ទះ ក៏​រក​មិនឃើញ​ទៀត​។

ពេល​នោះ​សាច់ញាតិ និង​អ្នក​ជិតខាង ក៏​ជួយ​រក​ដែរ ដោយ​មានការ​សង្ស័យ ក៏​ទៅ​រក​នៅ​ស្រះ ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ប្រហែលជា ៥០​ម៉ែត្រ ហើយ​ពេល​ទៅ​ដល់​ក៏​ឃើញ​សព​កុមារ​រង​គ្រោះ​អណ្តែត​ចេញពី​ទឹក ឪពុក​ម្ដាយ និង​អ្នក​ជិតខាង​ឃើញ​សភាព​បែប​នេះ​មាន​ក្ដី​តក់ស្លុត​បំផុត​។

ភ្លាម​ៗ​នោះ​ខ្លួន​ជា​ម្តាយ​បាន​រាយការណ៍​ដល់​សមត្ថកិច្ច ចុះ​មក​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​។ ក្រោយ​ពិនិត្យ​សាកសព​រួច​សមត្ថកិច្ច​បាន​ប្រគល់​សព ឳ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ប្រហែស​មួយ​ភ្លែត ! បាត់បង់​កូនប្រុស​ម្នាក់​យ៉ាង​អាណោចអាធ័ម

ប្រហែស​មួយ​ភ្លែត ! បាត់បង់​កូនប្រុស​ម្នាក់​យ៉ាង​អាណោចអាធ័ម

ប្រហែស​មួយ​ភ្លែត ! បាត់បង់​កូនប្រុស​ម្នាក់​យ៉ាង​អាណោចអាធ័ម

ប្រហែស​មួយ​ភ្លែត ! បាត់បង់​កូនប្រុស​ម្នាក់​យ៉ាង​អាណោចអាធ័ម

ប្រហែស​មួយ​ភ្លែត ! បាត់បង់​កូនប្រុស​ម្នាក់​យ៉ាង​អាណោចអាធ័ម

ប្រហែស​មួយ​ភ្លែត ! បាត់បង់​កូនប្រុស​ម្នាក់​យ៉ាង​អាណោចអាធ័ម