Kai គិត​ថា Lay អាច​នឹង​ទៅ​ចូលរួម​ជាមួយ EXO នៅ​ជប៉ុន ទោះ​ទើប​សន្លប់​ថ្មីៗ

Kai សមាជិក​ក្រុម​ចម្រៀង EXOបាន​ជជែក​កម្សាន្ត​​​ជាមួយ​អ្នក​គាំទ្រ​តាមរយៈ​បណ្ដាញ Naver V Live នៅ​ថ្ងៃ​ទី ១២ ខែ តុលា​នេះ​ និង​និយាយ​ពី​ស្ថានភាព​របស់​មិត្ត​រួម​ក្រុម Lay ដែល​ទើប​​ដួល​សន្លប់​ថ្មី​ៗ។

 

Kai គិត​ថា Lay អាច​នឹង​ទៅ​ចូលរួម​ជាមួយ EXO នៅ​ជប៉ុន ទោះ​ទើប​សន្លប់​ថ្មីៗ

 

Kai ដែល​មិន​អាច​សម្ដែង​បាន​ជាមួយ​ក្រុម EXOតាំង​ពី​ខែ​មីនា ​ចាប់​តាំង​ពី​របួស​ជើង បាន​ចាប់​ផ្ដើម​ឈរ​លើ​ឆាក​បន្តិច​ម្ដង​ៗ ហើយ Kaiនិង​ចូលរួម​ជាមួយ​ក្រុម​ក្នុង​ការ​សម្ដែង​​ អំឡុង​ពេល EXOប្រគំតន្ត្រី​នៅ​ថ្ងៃ​ទី ១៣-១៤ ខែ​ តុលា​នេះ​​ក្នុង​កីឡាដ្ឋាន  Makomanai Sekisui Heim Ice Arena នៅ​កោះ Hokkaido ប្រទេស​ជប៉ុន​ខាង​មុខ។

 

តារា​ប្រុស​វ័យ​២២​ឆ្នាំ​បាន​តាំង​ចិត្ត​ថា គេ​នឹង​ធ្វើ​បាន​ល្អ។ ហើយ​វា​មិន​មាន​អ្វី​ពិបាក​ខ្លាំង​ពេក​នោះ​ទេ។ គេ​បាន​បន្ត​ថា ការ​ហោះហើរ​របស់ EXO បាន​ពន្យារពេល​និង​ទៅ​ដល់​ប្រទេស​ជប៉ុន​យឺត​បាន​ការ​រំពឹង​ទុក។ “Lay កំពុង​មាន​ជំងឺ​មិន​អាច​ធ្វើ​ដំណើរ​តាម​យន្តហោះ​ជាមួយ​មួយ​យើង​ទេ។ ខ្ញុំ​ដឹង​អ្នក​ទាំង​អស់​គ្នា​បារម្ភ​ពី​គេ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ គេ​មិន​អី។ គេ​ប្រហែល​ជា​អាច​ហោះ​ទៅ​ជប៉ុន​នៅ​ថ្ងៃ​ស្អែក”។ Kai និយាយ។

 

Kai គិត​ថា Lay អាច​នឹង​ទៅ​ចូលរួម​ជាមួយ EXO នៅ​ជប៉ុន ទោះ​ទើប​សន្លប់​ថ្មីៗ

 

កាល​ពី​ម្សិលមិញ Lay បាន​សន្លប់​នៅ​ប្រលានយន្តហោះ​​អន្តរជាតិ Incheon  ប្រទេស​កូរ៉េខាងត្បូង ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល។ បើ​តាម​ផលិតកម្ម S.M បញ្ជាក់​ពី​ការ​សន្លប់​នេះ​ថា មក​ពី Layគេង​មិន​គ្រប់គ្រាន់៕​

 

ចុចអាន៖Lay ក្រុម EXO សន្លប់​បាត់ស្មារតី​​ភ្លាម​ៗនៅព្រលានយន្តហោះ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ allkpop