លា​ហើយ Note 7 អាវុធ​ដ៏​មុត​​ស្រួច​សម្រាប់​ប្រកួត​ជាមួយ iPhone

ក្ដីសង្ឃឹមរបស់ Samsung ក្នុងការប្រកួតប្រជែងជាមួយនឹង Apple ស្ទើរតែបាត់បង់ ពីព្រោះតែអាវុធដ៏មុតស្រួចដែលខ្លួនត្រៀមយកមកតតាំងត្រូវបានបាក់នៅពេលដកចេញពីស្រោម នោះគឺ Galaxy Note 7 ដោយសារជួបបញ្ហាម្ដងហើយម្ដងទៀតពាក់ព័ន្ធនឹងករណីផ្ទុះទូរសព្ទ។

ក្រោយមានករណីផ្ទុះស្មាតហ្វូនកំពូង Galaxy Note 7 ជាបន្តបន្ទាប់ ត្រឹមប៉ុន្មានសប្ដាហ៍ក្រោយការដាក់លក់ ក្រុមហ៊ុនទូរសព្ទកូរ៉េលំដាប់ពិភពលោកដ៏ធំមួយនេះក៏បានប្រកាសផ្អាកការលក់ក៏ដូចជា ជូនដំណឹងទៅដល់អ្នកដែលបានប្រើប្រាស់ឲ្យផ្អាកការប្រើប្រាស់ឬ Update នូវកំណែប្រែសុវត្ថិភាពសម្រាប់វា ហើយក៏អនុញ្ញាតិឲ្យអតិថិជនមកផ្លាស់ប្ដូរទូរសព្ទម៉ូដែលផ្សេងរបស់ Samsung ដូចជា S7 Edge ជាដើមក៏បានដោយទទួលបាននូវសំណងទៅវិញទៅតាមប្រភេទទូរសព្ទដែលអតិថិជនជ្រើសរើស ជាមួយនឹងការសងប្រាក់បន្ថែមឲ្យស្មើរនឹងតម្លៃនៃ Note 7 ដែលអតិថិជនបានទិញទៅ។

បន្ទាប់ពីរកឃើញមូលហេតុ ក៏ដូចជាដោះស្រាយនូវបញ្ហានោះរួចរាល់ Samsung ក៏បានបញ្ចេញនូវ Note 7 កំណែប្រែថ្មីដោយមានសញ្ញាសំគាល់ដើម្បីបញ្ជាក់ថាវាជា Note 7 កំណែប្រែថ្មី ឬ កំណែប្រែមានសុវត្ថិភាព ហើយក៏បានប្រកាសឲ្យអ្នកប្រើប្រាស់ Note 7 ទាំងអស់យកទូរសព្ទរបស់ខ្លួនមកដូរយកទូរសព្ទកំណែប្រែសុវត្ថិភាពនេះ។

ប៉ុន្តែគួរឲ្យសោកស្ដាយ ប្រហែលជា Note មិនសមជាមួយនឹងលេខ 7 នោះទេ ព្រោះNote 7 កំណែប្រែមានសុវត្ថិភាពដែល SAMSUNG បានប្រកាសនេះគឺមិនដូចជាឈ្មោះនោះទេ ដោយសារករណីផ្ទុះបន្តបន្ទាប់ជុំវិញពិភពលោកនូវតែមានដែលសរុបទៅជាង ៥ ករណីដែលវាសុទ្ធសឹងតែជា Note 7 កំណែប្រែថ្មីនេះ។ បញ្ហានេះបានធ្វើឲ្យ Samsung បង្ខំចិត្តផ្អាកការលក់សារជាថ្មី និងប្រកាស់ឲ្យអ្នកប្រើ Note 7 ទាំងអស់បិទទូរសព្ទ រងចាំការស្រាវជ្រាវរកមូលហេតុ ក៏ដូចជាប្រកាស់ផ្អាកការផលិត Note 7 ជាបណ្ដោះអាសន្ន។

រហូតមកដល់ថ្ងៃនេះ SAMSUNG ក៏បានប្រកាសដំណឹងដ៏ក្រៀមក្រំមួយសម្រាប់អ្នកគាំទ្រ និងស្រលាញ់ Note 7 ទូរទាំងពិភពលោកថា នឹងគ្មាន Note 7 បន្តទៀតទេ ដោយសារក្រុមហ៊ុននឹងឈប់ផលិតនឹងលក់ Note 7 ទៀតហើយ ហើយអតិថិជនទាំងអស់ដែលបានជាវ Note 7 រួច អាចមកដូរយកទូរសព្ទម៉ូដែលផ្សេង ឬ យកប្រាក់វិញក៏បាន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបច្ចេកវិទ្យាដ៏ល្បី Theverge នូវអត្ថបទមួយក្រោមចំណងជើងថា ““។

សរុបទៅក្រោយពីការត្រាំត្រែងអស់រយៈពេលជាង ១ ខែយ៉ាងត្រដាបត្រដួស Note 7 នូវតែមិនអាចស្រោចស្រង់បាន ហើយការសម្រេចចិត្តមិនផលិត Note 7 បន្តរបស់ SAMSUNG គឺជាទំនួលខុសត្រូវដ៏ខ្ពស់មួយ ដោយសារគិតគូរដល់សុវត្ថិភាពអ្នកប្រើប្រាស់ក្រុមហ៊ុនមួយនេះសុខចិត្តខាតបងអស់ជាង 1700 កោដិដុល្លារ ឬ 17 ប៊ីលានដុល្លារ ជាមួយនឹងការប្រមូលយក Note 7 ត្រលប់មកវិញ នៅពេលនេះ SAMSUNG នៅមានតែ S7 និង S7 Edge ប៉ុណ្ណោះដែលអាចប្រកួតជាមួយនឹង iPhone បាន ប៉ុន្តែរាងពិបាកបន្តិចហើយ។

បញ្ជាក់ 1 កោដិ = 10 លាន រីឯ 1 ប៊ីលាន = 1000 លាន

រងចាំមើលទៅមើលថាតើ SAMSUNG នឹងធ្វើយ៉ាងណាដើម្បីដណ្ដើមយកទីផ្សារទូរសព្ទតម្លៃថ្លៃបានមកវិញ? តើ SAMSUNG នឹងផលិតនូវ Note ស៊េរីថ្មី អាចជា Note 7s ឬ Note 7se ? ឬមួយក៏ SAMSUNG នឹងបញ្ចេញ Galaxy S8 និង S8 Edge លឿនជាងរាល់ឆ្នាំ ?

 

 

  • លា​ហើយ Note 7 អាវុធ​ដ៏​មុត​​ស្រួច​សម្រាប់​ប្រកួត​ជាមួយ iPhone已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:បច្ចេកវិទ្យា
Tags: