ចិន និងកូរ៉េខាងត្បូង រងការខកចិត្តដូចគ្នាក្នុងជម្រុះ World Cup

ការខិតខំព្យាយាមរបស់ក្រុមបាល់ទាត់ជម្រើសជាតិចិន ដើម្បីឈ្នះកៅអីទៅប្រកួតក្នុង World Cup ឆ្នាំ២០១៨ បានរងនូវការខកចិត្តដ៏ធំមួយ កាលពីថ្ងៃអង្គារ ស្របពេលក្រុមជម្រើសជាតិអ៊ីរ៉ង់ បានបង្កើតឲ្យមានការភ្ញាក់ផ្អើលមួយដើម្បីធ្វើឲ្យពួកគេនាំមុខនៅលើកំពូលតារាងនៃពូល A ក្រោយពីផ្តួលក្រុមកូរ៉េខាងត្បូង។

Iran-South-Korea-1

ក្រុមជម្រើសជាតិចិន បានរងបរាជ័យ ២-០ ក្រោមស្នាដៃក្រុមជម្រើសជាតិអ៊ូសបេគីស្ថាន ក្នុងទីក្រុង Tashkent ក្រោយពីក្រុមនៅអាស៊ីកណ្តាលមួយនេះ បានស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុងតង់ទី២តាមរយៈកីឡាករ Marat Bikmaev និង Otabek Shukurov ដើម្បីធ្វើឲ្យចិន ឈរនៅបាតតារាងនៃពូល ដោយមានត្រឹមតែ១ពិន្ទុប៉ុណ្ណោះ និងកំពុងតែប្រឈមមុខនឹងការខកចិត្តបន្ថែមទៀតក្នុង World Cup។

ក្រុមជម្រើសជាតិអ៊ូសបេគីស្ថាន បានឡើងទៅឈរនៅលើកំពូលតារាងនៃពូលជាបណ្តោះអាសន្នដោយមាន៩ពិន្ទុពីការប្រកួតបួនលើក ប៉ុន្តែ បានធ្លាក់ទៅឈរក្នុងចំណាត់ថ្នាក់លេខ២វិញនាថ្ងៃដដែលនោះ នៅពេលដែលអ៊ីរ៉ង់ បានយកឈ្នះលើក្រុមជើងខ្លាំង កូរ៉េខាងត្បូង ១-០ក្នុងទីក្រុង Tehran ដើម្បីធ្វើឲ្យពិន្ទុសរុបរបស់គេកើនដល់១០ពិន្ទុ។ ស្របពេលជាមួយគ្នានេះ ម្ចាស់ជើងឯកប្រចាំទ្វីបអាស៊ី អូស្ត្រាលីបានធ្វើការវាយបកដើម្បីទទួលបានលទ្ធផលស្មើ ១-១ នៅពេលដែលប្រកួតជាមួយនឹងក្រុមជម្រើសជាតិជប៉ុន ក្នុងការប្រកួតជម្រុះ World Cup ដូចគ្នាកាលពីថ្ងៃអង្គារ។ ដោយឡែក ក្រុមបាល់ទាត់ជម្រើសជាតិកាតា ដែលជាម្ចាស់ផ្ទះ World Cup ២០២២ បានធ្វើការស្តារមុខមាត់ត្រឡប់មកវិញ តាមរយៈការយកឈ្នះលើក្រុមជម្រើសជាតិស៊ីរី ក្នុងលទ្ធផល ១-០៕

ប្រភពព័ត៌មាន៖ Channel News Asia

The post ចិន និងកូរ៉េខាងត្បូង រងការខកចិត្តដូចគ្នាក្នុងជម្រុះ World Cup appeared first on CamboSport.