អង់គ្លេស បានត្រឹមស្មើនៅស្លូវេនី ខណៈអាល្លឺម៉ង់ បន្តឈ្នះ

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អង់​គ្លេស បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ នៅលើ​ទឹក​ដីក្រុម​ជម្រើស​ជាតិ​ស្លូ​វេ​នី កាល​ពី​ថ្ងៃ​អង្គារ ក្នុង​ការ​ប្រកួត​ជម្រុះ World Cup ឆ្នាំ​២០១៨ ខណៈ​ដែល​​ខ្សែ​ប្រយុទ្ធ Wayne Rooney បាន​ស្ថិត​ក្នុងនាម​ជា​កីឡាករ​បម្រុង ស្រប​ពេលក្រុមម្ចាស់​ជើង​អាល្លឺម៉ង់ នៅ​តែ​​ស្ថិតក្នុង​ទី​តាំង​យ៉ាង​រឹងមាំ​ដើម្បី​​ឈាន​ទៅជុំផ្តាច់​ព្រ័ត្រ​។

england

អ្នក​ចាំ​ទី Joe Hart បាន​សង្គ្រោះ​បាល់​​ដ៏​សំខាន់​ចំនួន​៣​លើក ដើម្បី​​រា​​រាំង​ការ​ស៊ុត​របស់​​កីឡាករ Roman Bezjak, Josip Ilicic និង Jasmin Kurtic ដែល​ក៏​បាន​ស៊ុត​បាល់​ប៉ះ​​បង្គោល​ទី​ផង​ដែរ ខណៈ​ដែលក្រុម​អង់គ្លេស​របស់​លោក Gareth Southgate ត្រឹម​តែអាច​ដណ្តើម​បាន​១​ពិន្ទុ​ក្នុង​ទីក្រុង Ljubljana ដើម្បី​រក្សា​ការ​ឈរ​នៅលើកំពូល​តារាង​នៃ​ពូល F​។ Hart ដែល​បាន​​រក្សា​ការ​ពារ​មិន​ឲ្យ​មានគ្រាប់​បាល់​ចូល​ទី​របស់​ខ្លួន​ជា​លើកទី​៣​ជាប់​ៗ​គ្នាក្នុងការ​ប្រកួត​ជម្រុះ បាន​ឲ្យ​ដឹង​ថា៖ «វា​ជា​ការ​ប្រកួត​ដ៏ល្អ​បំផុត​របស់​ខ្ញ ប៉ុន្តែ ក្រុមរ​បស់យើង​ក៏​បាន​ប្រព្រឹត្តកំហុស​មួយ​ចំនួន​ផង​ដែរ​»​​។

Germany

ស្រប​ពេល​ជាមួយ​គ្នានេះ ក្រុម​ជម្រើស​ជាតិស្លូ​វ៉ា​គី បាន​កត់ត្រា​ពិន្ទុ​ជា​លើក​ទី​១​របស់ពួកគេ​ជាមួយនឹង​ជ័យ​ជម្នះ ៣-០ លើក្រុម​ជម្រើស​ជាតិស្លុត​ឡេន ក្នុង​ទីក្រុង Trnava ខណៈ​ដែល​កីឡាករ Robert Mak បាន​ស៊ុត​បាល់​បញ្ចូល​ទី​ពីរ​គ្រាប់​នៅមុនពេល Adam Nemec បំពេញ​ការ​ខក​ចិត្ត​​ដល់ក្រុមភ្ញៀវ​របស់​លោក Gordon Strachan​។ ក្នុង​ទីក្រុង Hanover ឯ​នោះ​វិញ ក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក អាល្លឺម៉ង់ បាន​​យក​ឈ្នះលើក្រុម​ជម្រើស​ជាតិ​​អៀរ​ឡង់​ខាង​ជើង ក្នុងលទ្ធ​ផល ២-០ តាម​រយៈ​​គ្រាប់​បាល់​នៅ​តង់​ទី​១​​​របស់​​កីឡាករ Julian Draxler និង Sami Khedira ដើម្បី​ជួយ​ឲ្យក្រុម​របស់​លោក Joachim Loew នាំ​មុខ​ពីរ​ពិន្ទុ​ដាច់​ក្នុង​ពូល C​៕

លទ្ធផល​ផ្សេង​ទៀត

Czech Republic 0-0 Azerbaijan

Denmark 0-1 Montenegro

Lithuania 2-0 Malta

Norway 4-1 San Marino

Poland 2-1 Armenia

ប្រភពព័ត៌​មាន៖ Bangkok Post

The post អង់គ្លេស បានត្រឹមស្មើនៅស្លូវេនី ខណៈអាល្លឺម៉ង់ បន្តឈ្នះ appeared first on CamboSport.