ទីម័រមកដល់កម្ពុជាម៉ោង ៥៖០០នាទីល្ងាចនេះ ត្រៀមប្រកួត AFF Suzuki Cup 2016

(ភ្នំពេញ)៖ យោងតាមមន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា ក្រុមជម្រើសជាតិទីម័រខាងកើត ដែលជាបេក្ខភាពប្រកួតជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នឹងមកដល់កម្ពុជានាវេលាម៉ោង ៥ល្ងាចនេះហើយ ខណៈ ២ក្រុមទៀត រួមមានក្រុមជម្រើសជាតិឡាវ និងប្រ៊ុយណេ នឹងមកដល់នាថ្ងៃស្អែក។

timor2

នេះជាគឺឱកាសថ្មីមួយទៀត របស់ក្រុមជម្រើសជាតិទីម័រខាងកើត បន្ទាប់ពីធ្លាក់ពីវគ្គជម្រុះពានរង្វាន់ជើងឯកអាស៊ី Asian Cup 2019 ក្រោយប្រកួតចាញ់ក្រុមឆាយនីសតៃប៉ិ ២-១ កាលពីយប់មិញ ដើម្បីប្រជែងកៅអីជុំផ្ដាច់ព្រ័ត្រនៃពានកម្រិតតំបន់អាស៊ានវិញម្ដង។

timor1

សម្រាប់កម្មវិធីប្រកួតជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នៅថ្ងៃទី១៥ ខែតុលាចុងសប្ដាហ៍នេះ ដោយមាន ២ប្រកួត ក្នុងនោះក្រុមទីម័រខាងកើត ប៉ះក្រុមប្រ៊ុយណេ និងក្រុមម្ចាស់ផ្ទះកម្ពុជា ត្រូវជួបក្រុមខ្លាំងឡាវ ។ ដូច្នេះក្រុមទាំង ៤ក្រុម គឺមាន ៣ប្រកួតក្នុងដៃ ដើម្បីប្រកួតស្វែងរកពិន្ទុ បើក្រុមណាមានពិន្ទុខ្ពស់ជាងគេ មានទទួលបានកៅអីជុំផ្ដាច់ព្រ័ត្រពាននេះតែម្ដង៕

ប្រភព៖ Khmertalking

The post ទីម័រមកដល់កម្ពុជាម៉ោង ៥៖០០នាទីល្ងាចនេះ ត្រៀមប្រកួត AFF Suzuki Cup 2016 appeared first on CamboSport.