ពេទ្យ​ជំនាញ​ណែ​នាំ​ពី​វិធី​ផ្សាំ​គ្រាប់​ភ្នែក​ក្នុង​ការ​ព្យាបាល​ទារិកា​មីមី​ទៅ​កាន់​ឧកញ៉ា​ ឌួង​ ឆាយ

ពេទ្យ​ជំនាញ​ណែ​នាំ​ពី​វិធី​ផ្សាំ​គ្រាប់​ភ្នែក​ក្នុង​ការ​ព្យាបាល​ទារិកា​មីមី​ទៅ​កាន់​ឧកញ៉ា​ ឌួង​ ឆាយ

រាជធានីភ្នំពេញ៖ បន្ទាប់ពីជំនួយការរបស់លោក បានទៅជួបតាមការណាត់របស់វេជ្ជបណ្ឌិតខាងមន្ទីរពេទ្យ Dr.Agarwal’s Eye Hospital Jointly With Dr.Kong Piseth Eye Hospital ដើម្បីទទួលយកលទ្ធផលសម្រេចរបស់ក្មួយស្រីមីមី គ្រូពេទ្យក៏បានណែនាំអំពីការផ្សាំគ្រាប់ភ្នែក (Corneal Transplantation) ដែលជាជម្រើសមួយសម្រាប់ការព្យាបាលបន្ថែមទៀត ក្នុងការព្យាបាលជំងឺរបស់ទារិកាដែលមានភ្នែកឡើងបាយ មីមី។

ក្រៅពីបង្ហាញពីវិធីព្យាបាលបែបនេះរួចហើយ គ្រូពេទ្យជំនាញបានពន្យល់បន្ថែម អំពីគុណសម្បត្តិ និងគុណវិបត្តិនៃការវះកាត់ និងលទ្ធភាពនៃជាលិកាកញ្ចក់ភ្នែកបន្ទាប់ពីធ្វើការវះកាត់ផ្លាស់ប្ដូររួច។ ក្រៅពីជួយព្យាបាលជំងឺក្មេងស្រីអភព្វតាមរយៈការចេញប្រាក់ ឧកញ៉ារូបនេះ ក៏គ្មានវិធីអ្វីផ្សេងដើម្បីធ្វើឲ្យភ្នែកក្មេងស្រីមីមី អាចភ្លឺវិញបានមានតែសំណូមពរបងប្អូនពូមីង បន្តជួយបួងសួងជូនពរអោយទារិការរូបនេះអាចមើលឃើញពិភពលោកបាន៕
ប្រភព ៖ kqube
Loading...

  • ពេទ្យ​ជំនាញ​ណែ​នាំ​ពី​វិធី​ផ្សាំ​គ្រាប់​ភ្នែក​ក្នុង​ការ​ព្យាបាល​ទារិកា​មីមី​ទៅ​កាន់​ឧកញ៉ា​ ឌួង​ ឆាយ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:ជីវិតនិងសង្គម
Tags: