ពលរដ្ឋ​កម្ពុជា​​ជាង​៤​ម៉ឺន​នាក់​កើត​ជំងឺ​ភ្នែក​ក្នុង​នោះ​ប្រមាណ​៧៥%កើត​ជំងឺ​ភ្នែក​ឡើង​បាយ

ពលរដ្ឋ​កម្ពុជា​​ជាង​៤​ម៉ឺន​នាក់​កើត​ជំងឺ​ភ្នែក​ក្នុង​នោះ​ប្រមាណ​៧៥%កើត​ជំងឺ​ភ្នែក​ឡើង​បាយ

រាជធានីភ្នំពេញ៖ ប្រធានកម្មវិធីជាតិសុខភាពភ្នែកនៃក្រសួងសុខាភិបាល បានអះអាងថា បច្ចុប្បន្ននេះ អត្រាពិការភ្នែក និងការរកឃើញគំហើញចុះខ្សោយភ្នែក ទៅលើប្រជាពលរដ្ឋកម្ពុជាគឺមាន ប្រមាណជាង៤ម៉ឺននាក់ក្នុងមួយៗឆ្នាំ ក្នុងនោះអ្នកជំងឺប្រមាណ៧៥ភាគរយ បណ្ដាលមកពីកើតជំងឺភ្នែកឡើងបាយ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីទិវាសុខភាពភ្នែកពិភពលោក និងស្ថានភាពជំងឺភ្នែក និងការថែរក្សាភ្នែកនៅកម្ពុជា នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត លោកសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត និងជាប្រធានកម្មវិធីជាតិសុខភាពភ្នែក នៃក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ស្ថានភាពជំងឺភ្នែកនៅក្នុងប្រទេសកម្ពុជាជាទូទៅ បានកើតជំងឺភ្នែកនេះ គឺភាគច្រើនកើត ចំពោះមនុស្សចាស់ ដែលមានអាយុចាប់ពី៤០ឆ្នាំឡើងទៅ ហើយក៏បានកើតមាន ចំពោះកូនក្មេងផងដែរ ប៉ុន្ដែមានអត្រាតិចតួចជាងមនុស្សចាស់។

លោកសាស្ត្រាចារ្យបានបន្តថា កត្តាចម្បងបង្កឱ្យមានជំងឺភ្នែកនេះ គឺដោយសារភាគច្រើនមានជំងឺ ឡើងបាយ ឬជំងឺទឹកដោះ និងជំងឺផ្សេងៗទៀត ដែលបញ្ហានេះគឺបណ្ដាលមកពីខ្វះការយល់ដឹង និងការចូលរួមថែរក្សាការពារភ្នែកឱ្យបានត្រឹមត្រូវ។លោកសាស្ត្រាចារ្យបានលើកឡើងថា ជាគោលដៅរបស់ក្រសួងសុខាភិបាល នឹងរៀបចំដាក់គ្រូពេទ្យ នៅតាមមន្ទីរពេទ្យនៅទូទាំងប្រទេស ដើម្បីបង្ខិតសេវាឱ្យជិតប្រជាពលរដ្ឋ ហើយនៅត្រឹមឆ្នាំ២០២០ តាមផែនការ និងទិសដៅក្នុងគ្រូពេទ្យភ្នែកម្នាក់ អាចព្យាបាលវះកាត់អ្នកជំងឺប្រជាពលរដ្ឋចំនួន២១នាក់ ដែលត្រូវការជ្រើសរើសគ្រូពេទ្យ ភ្នែកជាច្រើនរយនាក់បន្ថែមទៀត។
លោក សិត សំអាត នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជានៃមូលនិធិ Fred Hollows នៃប្រទេសអូស្ដ្រាលីបានឱ្យដឹងថា ការព្យាបាលជំងឺភ្នែកនៅកម្ពុជា គឺមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ដែលក្រសួងសុខាភិបាល បានពង្រីកគ្រូពេទ្យនៅទូទាំងប្រទេស ក្នុងការផ្ដល់សេវាព្យាបាលវះកាត់ភ្នែក និងថែរក្សាសុខភាពភ្នែកជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា អត្រាភាពពិការភ្នែកនៃប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស គឺមានសរុប ប្រមាណ០.៣៨ភាគរយ ពោលគឺប្រមាណ៤៣៨០០នាក់ ក្នុងនោះប្រមាណ៧៥ភាគរយ កើតឡើងដោយសារតែជំងឺ ភ្នែកឡើងបាយ ជំងឺទឹកដក់ក្នុងភ្នែក ប្រមាណ៨ភាគរយ និងជំងឺរលាក សរសៃរបាតភ្នែកប្រមាណ៤ភាគរយ។ចំណែកកុមារ ឬក្មេងដែលមានភ្នែកម្ញូប ឬមានកំហុសសំណុំភ្នែកសរុបជាង១៦ភាគរយ ក្នុងនោះកុមារ ឬក្មេងរស់នៅក្នុងទីក្រុងមានប្រមាណ១៣.៧ភាគរយ និងកុមារឬក្មេងដែលរស់នៅ ក្នុងតំបន់ជនបទ មានប្រមាណ២.៨ភាគរយ៕
ប្រភព ៖ kqube
Loading...

  • ពលរដ្ឋ​កម្ពុជា​​ជាង​៤​ម៉ឺន​នាក់​កើត​ជំងឺ​ភ្នែក​ក្នុង​នោះ​ប្រមាណ​៧៥%កើត​ជំងឺ​ភ្នែក​ឡើង​បាយ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:ជីវិតនិងសង្គម
Tags: