អតីតមេដឹកនាំសូវៀត៖ ពិភពលោកឈាន ដល់ដំណាក់កាលគ្រោះថ្នាក់

អតីតមេដឹកនាំសូវៀត៖ ពិភពលោកឈាន ដល់ដំណាក់កាលគ្រោះថ្នាក់

អតីតមេដឹកនាំសហភាពសូវៀតលោក Mikhail Gorbachev បានព្រមានថាពិភព លោកបានឈាន ដល់ដំណា ក់កាលគ្រោះថ្នាក់បំផុតពេលដែលមានភាពតានតឹងរវាង អាមេរិកនឹងរុស្ស៊ីកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ នោះ។ទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងមូស្គូនឹងវ៉ាស៊ីនតោនដែលមិនល្អប្រសើរតាំងពីសម័យសង្គ្រាមត្រជាក់ និងឥទ្ធិ ពលនៃវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែនពេលនេះកាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃក្រោយពេលដែលអា មេរិ កលុបចោលជំនួបពិភាក្សាស្តីពីវិបត្តិស៊ីរីជាមួយប្រទេសរុស្ស៊ី ហើយបាន ចោទប្រកាន់រុស្ស៊ីថា បានវាយប្រហារ លើបណ្តាញរបស់អាមេរិកទៀតផង។

អតីតមេដឹកនាំសូវៀត៖ ពិភពលោកឈាន ដល់ដំណាក់កាលគ្រោះថ្នាក់

ភាគីរុស្ស៊ីក៏បានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូជាមួយអាមេរិក ក្នុងនោះមានកិច្ចព្រមព្រៀងកាត់ បន្ថយឃ្លាំង សារធាតុ Plutonium សម្រាប់ផលិតអាវុធ។ លោក Gorbachev អាយុ៨៥ឆ្នាំបានបញ្ជាក់ពេល និយាយទៅកាន់បណ្តាញព័ត៌មានរុស្ស៊ីថា «ខ្ញុំគិតថាពិភពលោកកំពុងស្ថិត នៅក្នុងដំណាក់កាលគ្រោះថ្នាក់បំ ផុត»។ លោកបន្តទៀតថា លោកមិនចង់លើកឡើង នូវយុទ្ធសាស្ត្រដើម្បីបញ្ចប់ភាពតានតឹងនោះឡើយ។ដោយ លោកគ្រាន់តែបញ្ជាក់ថា យើងត្រូវការចរចា ហើយការផ្អាកចរចាគឺជាការខុសឆ្គងយ៉ាងធំធេង និងគ្រោះថ្នាក់ បំផុត។

លោក Gorbachev ជាមេដឹកនាំចុងក្រោយ របស់សូវៀតដែលបានមើលឃើញទំនាក់ទំនងល្អប្រសើររវាងរុស្ស៊ី នឹងលោកខាងលិច ដោយបញ្ចប់វិវាទកាលពីសម័យសង្គ្រាមត្រជាក់។ លោកបានចុះហត្ថលេខាលើកិច្ចព្រម ព្រៀងលុបកម្មវិធីបរមាណូជាមួយទីក្រុងវ៉ាស៊ីនតោនដើម្បីបញ្ចប់ភាពជាប់គាំងរបស់ប្រទេសមហាអំណាចទាំងពីរ។

លោក Gorbachev បង្ហាញក្តីបារម្ភនោះក្រោយពេលដែលរុស្ស៊ីបានបញ្ជូនមីស៊ីល ការពារទៅកាន់ប្រទេសស៊ីរី ដើម្បីវាយស្ទាក់ មីស៊ីលរបស់សត្រូវគឺអាមេរិក។ លើសពី នេះទៅទៀតរុស្ស៊ីក៏បានបញ្ជូនមីស៊ីលជាច្រើនទៅកាន់ ព្រំដែនជាប់ប្រទេសក្នុងតំបន់ អឺរ៉ុបដែលជាសមាជីករបស់អង្គការណាតូ ដែលរុស្ស៊ីចាត់ទុកថាជាការគំរាមកំហែ ង។

អ្វីដែលជាការព្រួយបារម្ភនោះអាមេរិកនិងរុស្ស៊ីអាចផ្ទុះសង្គ្រាមនឹងគ្នានៅលើទឹកដីស៊ីរី គឺជាការធ្វើសង្គ្រាមក្នុង សម័យកាលឆ្លាតវៃរបស់ប្រទេសមហាអំណាច។ ការធ្វើសង្គ្រាមបែបនេះជាការវាយប្រហារគ្នាដណ្តើមស៊ីរីមិន មែនដណ្តើមរុស្ស៊ីឬអាមេ រិកនោះឡើយភាគីណាឈ្នះនឹងបានស៊ីរីទៅគ្រប់គ្រង៕

ប្រភព ៖ nokorwatnews

Loading...

  • អតីតមេដឹកនាំសូវៀត៖ ពិភពលោកឈាន ដល់ដំណាក់កាលគ្រោះថ្នាក់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:ជីវិតនិងសង្គម
Tags: