វិភាគព័ត៌មានអន្តរជាតិ៖ លោក បាន គីមូន ចោទប្រកាន់ប្រធានាធិបតីអាល់អាសាដ សម្លាប់មនុស្ស៣សែននាក់នៅស៊ីរី

នៅថ្ងៃទី១១ ខែតុលា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន បានបញ្ជាក់ថា ការបរាជ័យរបស់លោក អាល់អាសាដ បានធ្វើឲ្យមនុស្សជាង៣ សែននាក់នៅក្នុងប្រទេសរបស់ខ្លួនស្លាប់។មានប្រសាសន៍នៅក្នុងកម្មវិធីទូរទស្សន៍ DW អគ្គលេខាធិការ បាន គីមូន បញ្ជាក់ថា ការបរាជ័យរបស់លោក អាល់អាសាដ បានធ្វើឲ្យពលរដ្ឋស៊ីរីជាច្រើនស្លាប់។ នៅ ពេលដែលគេសួរថា តើលោក អាល់អា សាដ ត្រូវបានគេឲ្យឈ្មោះថា អ្នកសម្លាប់ មនុស្សរង្គាលដែរឬទេ? លោក បាន គីមូន ឆ្លើយថា សំណួរនេះទុកឲ្យជំនាន់ក្រោយជាអ្នកឆ្លើយ។ ប៉ុន្តែការពិតគឺជាបរាជ័យ របស់លោក អាល់អាសាដ ធ្វើឲ្យពលរដ្ឋរបស់ ខ្លួនជាច្រើនត្រូវបាត់បង់ជីវិតនៅក្រោមការដឹកនាំរបស់លោក។

វិភាគព័ត៌មានអន្តរជាតិ៖ លោក បាន គីមូន ចោទប្រកាន់ប្រធានាធិបតីអាល់អាសាដ សម្លាប់មនុស្ស៣សែននាក់នៅស៊ីរី
លោក បាន គីមូន បញ្ជាក់ទៀតថា អង្គ ការសហប្រជាជាតិត្រូវតែខិតខំជាងនេះ ដើម្បីរារាំងការសម្លាប់មនុស្សកាន់តែច្រើនឡើងនៅក្នុងប្រទេសស៊ីរីក្នុងនោះមានទីក្រុង អាឡែបប៉ូកំពុងទទួលរងការវាយប្រហារយ៉ាងខ្លាំង។ អនាគតរបស់លោក អាល់អា សាដ ពិបាកក្នុងការកំណត់។អគ្គលេខាធិការអង្គការសហប្រជាជាតិបានជំរុញឲ្យអាមេរិក រុស្ស៊ីបញ្ចប់ការចងគំនុំ នឹងគ្នា ហើយចាប់ផ្តើមជួយដល់ពលរដ្ឋស៊ីរីជាង៥លាននាក់ដែលកំពុងត្រូវការជំនួយជាបន្ទាន់។ ទីក្រុងវ៉ាស៊ីនតោននិងទីក្រុងមូស្គូ ក៏បានខិតខំធ្វើឲ្យស្ថានភាពនៅក្នុងប្រទេស ស៊ីរីល្អប្រសើរឡើងវិញ។

វិភាគព័ត៌មានអន្តរជាតិ៖ លោក បាន គីមូន ចោទប្រកាន់ប្រធានាធិបតីអាល់អាសាដ សម្លាប់មនុស្ស៣សែននាក់នៅស៊ីរី

តើការប្រកាសបែបនេះរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិគឺជាការបើកផ្លូវក្នុងការផ្តួលរំលំប្រធានាធិបតីស៊ីរីឬ? នៅពេលនេះអាមេរិកបានបង្កើនសកម្មភាពនៅក្នុងប្រទេសស៊ីរីក្នុងនោះមានការបង្កើតទីតាំងយោធានៅកណ្តាលប្រទេសស៊ីរីតែម្តងជាការជួយដល់កម្លាំងទាហានបះបោរស៊ីរីក្នុងការវាយប្រហារផ្តួលរំលំលោក អាល់ អាសាដ។ សកម្មភាពបែបនេះជាផែនការបីដែលអាមេរិកត្រូវអនុម័តនៅនាទីចុងក្រោយ។កាលពីពេលថ្មីៗនេះគេបានដកស្រង់សម្តីតំណាងកម្លាំងប្រជាធិបតេយ្យស៊ីរី ដែលអាមេរិកគាំទ្របានប្រកាសថា អាមេរិក កំពុងតែសាងសង់អាកាសយានដ្ឋានយោធានៅភាគខាងជើងស្ថិតនៅចន្លោះស្រុក Sheddadi និងស្រុក Hasakah ដើម្បីវាយប្រហារទៅលើក្រុមភេរវកម្ម IS ។

វិភាគព័ត៌មានអន្តរជាតិ៖ លោក បាន គីមូន ចោទប្រកាន់ប្រធានាធិបតីអាល់អាសាដ សម្លាប់មនុស្ស៣សែននាក់នៅស៊ីរី

តំបន់ដែលអាមេរិកសាងសង់អាកាសយានដ្ឋានយោធាគឺជាកន្លែងដែលមាន ប្រេងច្រើនបំផុត។ តាមប្រភពព័ត៌មានបាន ឲ្យដឹងថា ទីតាំងនោះជាកន្លែងប្រើប្រាស់ដើម្បីវាយប្រហាររំដោះទីក្រុង Raqqa ។

កន្លងមកនៅក្នុងសង្គ្រាមវាយប្រហារទៅលើក្រុម IS អាមេរិកក៏បានបើកអាកាស យានដ្ឋានយោធានៅតំបន់ Rimelan ស្ថិត នៅក្នុងខេត្ត Hasakhah និងស្រុក Kobani ស្ថិតនៅក្នុងខេត្ត Aleppo ផងដែរ។ បច្ចុប្បន្ន ការសាងសង់ទីតាំង Sheddadi បានឈាន ដល់ដំណាក់កាលចុងក្រោយបំផុត។ តំបន់ នោះគឺសម្បូរថាមពលប្រេង និងឧស្ម័នច្រើន បំផុតនៅស៊ីរី។ អាមេរិកបានធ្វើសកម្មភាពនៅទីនោះចាប់តាំងពីរំដោះបានតំបន់ She- ddadi ពីក្រុម IS កាលពីខែកុម្ភៈ ឆ្នាំ២០១៦ ហើយទុកឲ្យក្រុមប្រឆាំងរដ្ឋាភិបាលស៊ីរីជាអ្នកគ្រប់គ្រង។ ទីតាំងខាងលើត្រូវបាន ទាហានអាមេរិកប្រើប្រាស់សម្រាប់វាយ ប្រហារទៅលើទីក្រុង Raqqa ដែលជា រដ្ឋធានីរបស់ក្រុម IS ហើយទីតាំងខាងលើនេះក៏អាមេរិកអាចផ្ទុកអាវុធនៅទីនោះផងដែរ។

តាមប្រភ័ពព័ត៌មានពីក្រុមទាហាន ប្រឆាំងរដ្ឋាភិបាលដែលមានការគាំទ្រពី អាមេរិកបានបញ្ជាក់ថា យន្តហោះចម្បាំងអាមេរិកនឹងហោះហើរចេញពីទីនេះទៅកាន់ គោលដៅវាយប្រហារ ហើយទីតាំងនោះអាចផ្គត់ផ្គង់អាវុធបន្ថែមដល់ក្រុមបះបោរស៊ីរីដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក អាល់ អាសាដ ។ក្រៅពីនេះអាមេរិកនឹងបញ្ជូនបន្ថែម ទាហាន រួមទាំងឧទ្ធម្ភាគចក្រចម្បាំងទៅ ប្រទេសស៊ីរី និងអុីរ៉ាក់។ តាមការប្រកាស របស់ប្រមុខការពារជាតិអាមេរិកលោក អា ស្តុន ខានទ័រ កម្លាំងទ័ពបន្ថែមរបស់អាមេ រិកមានបេសកកម្មទៅជួយពង្រឹងកងពលសេរីស៊ីរី និងអុីរ៉ាក់ ដែលកំពុងជាប់ដៃប្រយុទ្ធ ជាមួយក្រុមជីហាតដអង្គការរដ្ឋអ៊ិស្លាម។

ការសាងសង់ជំរំយោធានិងការបន្ថែមអាវុធនៅក្នុងប្រទេសស៊ីរីគឺជាសកម្មភាព ត្រៀមលក្ខណជួយដល់កម្លាំងទាហាន ប្រឆាំងរដ្ឋាភិបាលដើម្បីផ្តួលរំលំរដ្ឋាភិបាល អាសាដ ឬក៏វាយប្រហារក្រុមភេរវកម្ម។ក្រៅពីស៊ីរីអាមេរិកក៏បានបញ្ជូនទាហាន បន្ថែមទៅកាន់ប្រទេសអុីរ៉ាក់មានចំនួន២១៧ នាក់ផងដែរ។ ចំនួននេះនឹងធ្វើឲ្យទ័ពអាមេរិកនៅអ៊ីរ៉ាក់កើនឡើងដល់៤១០០នាក់។ បេសកកម្មរបស់ទាហានអាមេរិកគឺទៅធ្វើជាទីប្រឹក្សាផ្តល់យោបល់ដល់កងពលអុីរ៉ាក់ ដែលកំពុងប្រយុទ្ធចង់ដណ្តើមយកមកវិញ ទីក្រុងម៉ូស៊ូលពីក្រុមជីហាតដអង្គការរដ្ឋ អុិស្លាម។

នៅក្នុងដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលទៅកាន់ទីក្រុងបាដាដលោក អាស្តុន ខារទ័រ នៅបានអះអាងថា ក្រៅតែប្រគល់គ្រាប់ រ៉ុក្កែតបាញ់ចម្ងាយឆ្ងាយដល់កងទ័ពអុីរ៉ាក់ អាមេរិកបានសិទ្ធិអនុញ្ញាតផងដែរឲ្យប្រើ ឧទ្ធម្ភាគចក្រចម្បាំង Apache ដើម្បីជួយ កងទ័ពអុីរ៉ាក់ឲ្យវាយដណ្តើមយកទីក្រុង ម៉ូស៊ូល។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ អាមេរិកាំង CBS កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុនលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បាននិយាយហើយថា ពីពេលនេះ រហូតដល់ដំណាច់ឆ្នាំ អាមេរិកនឹងជួយកងទ័ពអុីរ៉ាក់ឲ្យវាយដណ្តើមយកទីក្រុងម៉ូស៊ូល បានមកវិញ។ “នៅពេលដែលយើងឃើញកងទ័ពអ៊ីរ៉ាក់មានឆន្ទៈ និងមានសន្ទុះចង់ប្រយុទ្ធយកឈ្នះក្នុងសមរភូមិយើងត្រូវតែជួយផ្តល់ការគាំទ្រកាន់តែច្រើនដល់ពួកគេ”។

នេះជាប្រសាសន៍របស់លោកប្រធានាធិបតីអាមេរិកដែលបានបញ្ជាក់សង្កត់ធ្ងន់ ថា ការបញ្ជូនទ័ពអាមេរិកបន្ថែមទៅអុីរ៉ាក់ គឺគ្មានន័យថា អាមេរិកនឹងបញ្ជូនទ័ពថ្មើរ ជើងទៅប្រយុទ្ធឈ្លានពានប្រទេសអុីរ៉ាក់ ដូចកាលពីឆ្នាំ២០០៣នោះឡើយ។អាមេរិកដែលដឹកនាំក្រុមសម្ពន្ធអន្តរ ជាតិប្រយុទ្ធប្រឆាំងនឹងក្រុមជីហាដអង្គការរដ្ឋអ៊ិស្លាមនៅស៊ីរី និងអុីរ៉ាក់បានសន្យាផង ដែរថា នឹងផ្តល់ថវិកាប្រមាណ៤១៥លានដុល្លារដល់ក្រុម Peshmergas កងទ័ពគួដ អុីរ៉ាក់ដែលកំពុងប្រយុទ្ធឈ្នះជាច្រើនសមរភូមិលើក្រុមជីហាដនៅភាគខាងជើងអុីរ៉ាក់។

តាមមេបញ្ជាការអាមេរិកដែលដឹកនាំការប្រយុទ្ធរបស់កងទ័ពសម្ពន្ធអន្តរជាតិថវិកាមួយផ្នែករបស់ជំនួយនឹងយកទៅចាយ សម្រាប់ទិញអាហារឲ្យក្រុមកងទ័ពគួដដែល មានតែចិត្តប្រយុទ្ធ ប៉ុន្តែខ្សោយគ្មានកម្លាំងបាយគ្រប់គ្រាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុម ជីហាដអង្គការរដ្ឋអ៊ិស្លាម៕

ប្រភព ៖ nokorwatnews

Loading...

  • វិភាគព័ត៌មានអន្តរជាតិ៖ លោក បាន គីមូន ចោទប្រកាន់ប្រធានាធិបតីអាល់អាសាដ សម្លាប់មនុស្ស៣សែននាក់នៅស៊ីរី已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:ជីវិតនិងសង្គម
Tags: