រឿងអាស្រូវ Email: លោកស្រី Clinton ទទួលស្គាល់ថា អារ៉ាប៊ីសាអ៊ូឌីត និងកាតា គាំទ្រក្រុម ISIS នៅមជ្ឈិមបូព៌ា

រឿងអាស្រូវ Email: លោកស្រី Clinton ទទួលស្គាល់ថា អារ៉ាប៊ីសាអ៊ូឌីត និងកាតា គាំទ្រក្រុម ISIS នៅមជ្ឈិមបូព៌ា

(អាមេរិក)៖ សារអេឡិចត្រូនិច ឬ Email ឆ្លងឆ្លើយរវាងលោកស្រី Hillary Clinton និង ប្រធានដឹកនំាយុទ្ធនាការ ឃោសនាបោះឆ្នោត របស់លោកស្រីគឺលោក John Podesta បានបង្ហាញថា បេក្ខភាពប្រធានាធិបតី អាមេរិកមកពីគណបក្សប្រជាធិបតេយ្យរូបនេះ បានទទួលស្គាល់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងកាតា គឺជាអ្នកផ្ដល់ ហិរញ្ញវត្ថុ និងភស្ដុភាដល់ក្រុមភេរវករ ISIS នៅក្នុងតំបន់មជ្ឈិមបូព៌ា នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន Russian Today ចេញផ្សាយនាយប់ថ្ងៃអង្គារ៍ ទី១១ ខែតុលា ឆ្នាំ២០១៦។

ការឆ្លើយឆ្លងសារ Email ជាច្រើន ត្រូវបានធ្វើឡើងនៅអំឡុងពេលលោកស្រី Clinton ធ្វើបទបង្ហាញពីផែនការទំាង៩ចំណុច ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុម ISIS ក្នុងនោះរួមមាន ការគំាទ្រក្រុមឧទ្ទាមឃឺត ប្រយុទ្ធប្រឆំាងនឹង ក្រុមភេរវករ ព្រមទំាងការគំាទ្រផ្នែកយោធាដ៏សំខាន់របស់សហរដ្ឋអាមេរិក និងប្រទេសជាសម្ព័ន្ធមិត្ត។  លោកស្រី Clinton បានបន្តដោយនិយាយថា សហរដ្ឋអាមេរិក គួរតែត្រៀមខ្លួនបំពាក់អាវុធដល់ទីភ្នាក់ងារសន្តិសុខសហព័ន្ធប្រឆំាង នឹងរដ្ឋាភិបាលស៊ីរី ក៏ដូចជា ដាក់សម្ពាធលើ អារ៉ាប៊ីសាអ៊ូឌីត និងកាតា។

«នៅខណៈប្រតិបត្តិការយោធា ឬប្រឆំាងនឹងយោធានេះ កំពុងប្រព្រឹត្តិទៅ យើងត្រូវការប្រើប្រាស់យុទ្ធសាស្ត្រ ការទូតដ៏ជោគជ័យរបស់យើង ដើម្បីដាក់សម្ពាធលើ រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត និងកាតា ដែលបានផ្ដល់ហិរញ្ញវត្ថុ និងភស្ដុភាដល់ក្រុម ISIS និងក្រុមជ្រុលនិយមជាច្រើនផ្សេងទៀតនៅក្នុងតំបន់»។ នេះគឺជាខ្លឹមសារ Email របស់លោកស្រី Clinton ត្រូវបានគេ Hack ដែលទម្លាយដោយគេហទំព័រ Wikileaks។ ដោយឡែកបើតាមរឿងអាស្រូវ Email នេះដែរ លោកស្រី Clinton ក៏ធ្លាប់បានចោទប្រកាន់ផងដែរថា អារ៉ាប៊ីសាអ៊ូឌីត និងគុយវែត បានគាំទ្រក្រុមភេរវករនៅក្នុងតំបន់។

សូមជំរាបថា អារ៉ាប៊ីសាអ៊ូឌីត និងកាតា គឺជាសមាជិកនៃក្រុមចំរុះអន្តរជាតិដឹកនំាដោយសហរដ្ឋអាមេរិក ប្រយុទ្ធប្រឆាំងនឹងក្រុម ISIS នៅស៊ីរី និង អ៊ីរ៉ាក់៕

ប្រភព ៖ freshnewsasia

Loading...

  • រឿងអាស្រូវ Email: លោកស្រី Clinton ទទួលស្គាល់ថា អារ៉ាប៊ីសាអ៊ូឌីត និងកាតា គាំទ្រក្រុម ISIS នៅមជ្ឈិមបូព៌ា已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:ជីវិតនិងសង្គម
Tags: