គង់ សុជាតិ រំលេចសម្រស់ទាំងកំពុងពពោះ ក្នុងមង្គលការ ខៀវ សានសាណា

6 Videos


នៅថ្ងៃមង្គលការរបស់ពិធីការិនី ខៀវ សានសាណា ដែលទើបតែបញ្ចប់កាលពីពេលថ្មីៗ គេ សង្កេតឃើញថា មានវត្តមានភ្ញៀវកិត្តិយសសុទ្ធតែជាតារាល្បីៗ បង្អួតសម្រស់ជាមួយនឹងភ្លើង លម្អចម្រុះពណ៌ ។ ចំណែកឯពិធីការិនី គង់ សុជាតិ ឯនេះវិញក៏មិនណយដែរ ការគ្រងនូវរ៉ូបមួយ ឈុតរបស់អ្នកនាងត្រូវបានមហាជនចាប់អារម្មណ៍ និង កោតសរសើរមិនដាច់ពីមាត់ ។

គង់ សុជាតិ រំលេចសម្រស់ទាំងកំពុងពពោះ ក្នុងមង្គលការ ខៀវ សានសាណា

ថ្វីដ្បិតតែវ័យរាងជ្របន្តិចក៏ពិតមែន ប៉ុន្តែរូបសម្រស់របស់ពិធីការិនី គង់ សុជាតិ នៅតែស្រស់ ស្អាតមិនចាញ់សិល្បករជំនាន់ក្រោយឡើយ ។ ជាពិសេសនៅពេលដែលអ្នកនាងគ្រងនូវឈុត រ៉ូបពណ៌លឿងចាស់វែងអូសដី ក្នុងពេលចូលរួមអបអរថ្ងៃសិរីមង្គលរបស់ពិធីការិនី ខៀវសាន សាណា ត្រូវបានគេមើលឃើញថាមានភាពស្រស់ស្អាតប្លែក ហើយពិតជាលេចធ្លោជាមួយ នឹងការតុបតែងលម្អផ្កាភ្ញី និង អង្កាំភ្លឺផ្លេកក្នុងពិធីនោះផងដែរ ។

គង់ សុជាតិ រំលេចសម្រស់ទាំងកំពុងពពោះ ក្នុងមង្គលការ ខៀវ សានសាណា

នេះមិនមែនជាលើកទីមួយទេដែលពិធីការិនី គង់ សុជាតិ បង្ហាញភាពស្រស់ស្អាតរបស់ខ្លួន នៅក្នុងកម្មវិធីប្រជុំដោយតារាល្បីៗបែបនេះ កន្លងមកអ្នកនាងក៏ធ្លាប់បានបង្ហាញវត្តមានជាញឹក ញាប់ផងដែរ ជាមួយឈុតសម្លៀកបំពាក់ថ្មីៗ ប្រកបដោយភាពទាក់ទាញ ជាពិសេសនៅពេល មានកម្មវិធីទូរទស្សន៍ម្តងៗ ៕ ប្រមាញ់តួ

គង់ សុជាតិ រំលេចសម្រស់ទាំងកំពុងពពោះ ក្នុងមង្គលការ ខៀវ សានសាណាគង់ សុជាតិ រំលេចសម្រស់ទាំងកំពុងពពោះ ក្នុងមង្គលការ ខៀវ សានសាណាគង់ សុជាតិ រំលេចសម្រស់ទាំងកំពុងពពោះ ក្នុងមង្គលការ ខៀវ សានសាណាគង់ សុជាតិ រំលេចសម្រស់ទាំងកំពុងពពោះ ក្នុងមង្គលការ ខៀវ សានសាណាគង់ សុជាតិ រំលេចសម្រស់ទាំងកំពុងពពោះ ក្នុងមង្គលការ ខៀវ សានសាណា