សុវណ្ណា ឡាង ថតរឿងថ្មី«ជួបស៊យ»ក្រោយពីច្រៀងមិនជោគជ័យ !

6 Videos


បន្ទាប់ពីអាជីពចម្រៀងហាក់នៅហ្នឹងថ្កល់មក សុវណ្ណា ឡាង ក៏បានងាកមកសម្តែងរឿងវិញម្តង។សព្វថ្ងៃ នាងមានឱកាសបានថតរឿងជាបន្តបន្ទាប់ ដែលពេលនេះ នាងកំពុងថតរឿងថ្មី «ជួបស៊យ» ។ ដោយនាង សម្តែងជាតួស្រីរួមជាមួយ សាឡាត់ ស្រីឡាង និង លោក ជា សុវណ្ណានរាហ៍ ជាតួប្រុស ។

សុវណ្ណា ឡាង ថតរឿងថ្មី«ជួបស៊យ»ក្រោយពីច្រៀងមិនជោគជ័យ !

កាលពីពេល ថ្មីៗនេះ គេសង្កេតឃើញស្រីស្អាតកូនកាត់ចិន សុវណ្ណា ឡាង បានបង្ហាញមុខនៅក្នុងរឿងភាគជាបន្ត បន្ទាប់ដែលមាន «ម៉ែដោះក្រមុំ» «វាសនាកូនភ្លោះ» និង រឿង «ជួបស៊យ» ដែលទើបក្រុងពាលី កាលពីពេល ថ្មីៗនេះ ។ សុវណ្ណា ឡាង បានហក់ចូលក្នុងការសម្តែងក្រោយពីការច្រៀងរបស់នាងមិនទទួលបានជោគជ័យ ។ មានការនិយាយថា រូបសម្បត្តិស្រស់ស្អាតរបស់ សុវណ្ណា ឡាង សក្តិសមក្នុងការសម្តែងច្រើនជាងការច្រៀង ។ជាពិសេសនាងអាចសម្តែងបានយ៉ាងល្អមិនថា ជាតួក្មេងឬជាតួបែបសិចស៊ីនោះទេ ។

សុវណ្ណា ឡាង ថតរឿងថ្មី«ជួបស៊យ»ក្រោយពីច្រៀងមិនជោគជ័យ !

ដោយឡែករឿង «ជួបស៊យ» ជារឿងបែបកំប្លែងរបស់ផលិតកម្មអិលឌី ដែលមានការចូលរួមសម្តែងពី ស្រីស្អាត សាឡាត់ ស្រីឡាង លោក ជា សុវណ្ណនរាហ៍និង នាយគ្រឿនផងដែរ ។ ក្រៅពីសម្តែងស្រីស្អាត សុវណ្ណា ឡាង នៅតែជាតារាចម្រៀងនៅក្នុងផលិតកម្មភ្លេងរីខតដដែល តែយ៉ាងណាចុងក្រោយនេះ គេមិនបានឃើញនាងចេញបទចម្រៀងថ្មីៗនោះទេ ៕ ចេនី

សុវណ្ណា ឡាង ថតរឿងថ្មី«ជួបស៊យ»ក្រោយពីច្រៀងមិនជោគជ័យ !សុវណ្ណា ឡាង ថតរឿងថ្មី«ជួបស៊យ»ក្រោយពីច្រៀងមិនជោគជ័យ !សុវណ្ណា ឡាង ថតរឿងថ្មី«ជួបស៊យ»ក្រោយពីច្រៀងមិនជោគជ័យ !សុវណ្ណា ឡាង ថតរឿងថ្មី«ជួបស៊យ»ក្រោយពីច្រៀងមិនជោគជ័យ !សុវណ្ណា ឡាង ថតរឿងថ្មី«ជួបស៊យ»ក្រោយពីច្រៀងមិនជោគជ័យ !