កោះហៅ​លោក​សម រ​ង្ស៊ី ឲ្យ​ចូលខ្លួន​នៅ​ថ្ងៃ​ទី​២១ តុលា រឿង​ញុះញង់ បង្កចលាចល ប៉ះពាល់​ដល់​សន្តិសុខ​សង្គម

កោះហៅ​លោក​សម រ​ង្ស៊ី ឲ្យ​ចូលខ្លួន​នៅ​ថ្ងៃ​ទី​២១ តុលា រឿង​ញុះញង់ បង្កចលាចល ប៉ះពាល់​ដល់​សន្តិសុខ​សង្គម



ភ្នំពេញ : លោក សៀង សុខ ព្រះរាជអាជ្ញា រង អម សាលាដំបូង រាជធានី ភ្នំពេញ បាន ចេញ ដីកា កោះហៅ ជនសង្ស័យ ឈ្មោះ សម រ ង្ស៊ី ប្រធាន គណបក្ស សង្គ្រោះ ជាតិ ដែល កំពុង និរទេស ខ្លួន ដោយ ខ្លួនឯង នៅ ក្រៅប្រទេស ឲ្យ ចូលខ្លួន មក កាន់ អយ្យការ អម សាលា ដំបូង រាជធានី ភ្នំពេញ នៅ វេលា ម៉ោង ៩ ព្រឹក ថ្ងៃ ទី ២១ ខែតុលា ឆ្នាំ ២០១៦ ដើម្បី សាកសួរ ពី ដំណើររឿង ញុះញង់ បង្កចលាចល ប៉ះពាល់ ដល់ សន្តិសុខ សង្គម កាលពី ថ្ងៃ ទី ១១ ខែកញ្ញា ឆ្នាំ ២០១៦ ។

ដីកាកោះ នេះ ចេញ កាលពី ថ្ងៃ ទី ០៦ ខែតុលា ឆ្នាំ ២០១៦ ហើយ ត្រូវ បាន យក ទៅ ប្រគល់ ជូន មន្ត្រី គណបក្ស សង្គ្រោះ ជាតិ នៅ ទីស្នាក់ការ កណ្តាល នៅ ចាក់ អង្រែ ខណ្ឌមានជ័យ កាលពី ថ្ងៃ ទី ១១ ខែតុលា ឆ្នាំ ២០១៦ នេះ ។

បើ តាម មន្ត្រីជាន់ខ្ពស់ សាលាដំបូង រាជធានី ភ្នំពេញ បាន ឲ្យ ដឹង ថា ជនសង្ស័យ ឈ្មោះ សម រ ង្ស៊ី បាន ញុះញង់ បង្កចលាចល ប៉ះពាល់ ដល់ សន្តិសុខ សង្គម កាលពី ថ្ងៃ ទី ១១ ខែកញ្ញា ឆ្នាំ ២០១៦ តាម បណ្តាញ សង្គម ហ្វេ ស ប៊ុ ក ហើយ ការ កោះហៅ ជនសង្ស័យ ឲ្យ ចូលខ្លួន នេះ គឺ តាម បណ្តឹង និង របាយការណ៍ របស់ ក្រសួងមហាផ្ទៃ ដាក់ ទៅ សាលា ដំបូង រាជធានី ភ្នំពេញ ដើម្បី ចាត់វិធានការ តាម ផ្លូវច្បាប់ ។

សូម ជម្រាប ថា មាន សំណុំរឿង ជា ច្រើន ត្រូវ បាន ប្តឹង លោក សម រ ង្ស៊ី ចូល សាលាដំបូង រាជធានី ភ្នំពេញ ដូច ជា ការ ពាក់ព័ន្ធ ទៅ នឹង រឿង ក្លែង ឯកសារ សាធារណៈ ប្រើប្រាស់ លិខិត ក្លែង ឯកសារ សាធារណៈ និង ញុះញង់ ( ទាក់ទង ទង រឿង ផែនទី ) បង្ហោះ នៅ លើ ផេ ក ហ្វេ ស ប៊ុ ក ផ្លូវការ លោក សម រ ង្ស៊ី ។ ពាក់ព័ន្ធ បង្ហោះ អត្ថបទ ដែល មាន ខ្លឹមសារ មួលបង្កាច់ ខុស ពី ការ ពិត ចំពោះ រូប លោក សោម សឿ ន មន្ត្រីជាន់ខ្ពស់ គណបក្ស ប្រជាជន កម្ពុជា ថា បាន ណែនាំ ដល់ មន្ត្រី របស់ ខ្លួន អ្នកគាំទ្រ និង បណ្តាញ រួម បញ្ចូល ទាំង មន្ត្រីរាជការ ស៊ី វិល ប៉ូលិស និង ទាហាន ដើម្បី បង្កើត គណនី ក្លែងក្លាយ ក្នុង គោលបំណង ផ្តល់ ការ Like សិប្បនិម្មិត ដល់ ទំព័រ ហ្វេ ស ប៊ុ ក របស់ សម្តេច អគ្គ មហា សេនាបតី តេ ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ដោយ ភ្ជាប់ ជាមួយនឹង ការ អ អត្ថាធិប្បាយ ថា “Like មួយ ចំនួន ធំ ដែល បង្ហាញ លើ ទំព័រ ហ្វេ ស ប៊ុ ក របស់ សម្តេច គឺ បាន មក ពី ការ ទិញ ឬ ជួល មនុស្ស ក្រីក្រ ដែល អត់ ការងារ ធ្វើ ឲ្យ បង្កើត Acounts ( គណនី ) Facebook ក្លែងក្លាយ ដើម្បី ផ្តល់ Like សិប្បនិម្មិត ក្លែងបន្លំ ជូន សម្តេច ” ។ ការ បង្ហោះ នេះ បាន ធ្វើ ឲ្យ ប៉ះពាល់ ដល់ កិត្តិយស ថ្នាក់ដឹកនាំ ជាតិ និង រូប លោក យ៉ាងធ្ងន់ធ្ងរ ។ពាក់ព័ន្ធ បណ្តឹង បរិហា កេរ្តិ៍ លោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំ ហុង អតីតរដ្ឋមន្ត្រី ក្រសួងការបរទេស ។ ហើយ ពាក់ព័ន្ធ ការ ចោទប្រកាន់ គ្មាន ការ ពិត មក លើ រាជរ ដ្ឋា ភ ភិ បាល កម្ពុជា ថា ជា អ្នក រៀបចំ ផែនការ សម្លាប់ លោក កែម ឡី ៕