សំណុំរឿង​លោកស្រី​ថា​ក់ ឡា​នី នឹង​ជំនុំជម្រះ​នៅ​ថ្ងៃ​ទី​២៨ ខែតុលា ខាង​មុខ​នេះ

សំណុំរឿង​លោកស្រី​ថា​ក់ ឡា​នី នឹង​ជំនុំជម្រះ​នៅ​ថ្ងៃ​ទី​២៨ ខែតុលា ខាង​មុខ​នេះ



ភ្នំពេញ​: សំណុំរឿង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ប្តឹង​លោកស្រី ថា​ក់ ឡា​នី  សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រ​ង្ស៊ី នឹង​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​បើក សវនាការ​នា​រសៀល​ថ្ងៃ​ទី​២៨ ខែតុលា ខាង​មុខ​នេះ ។

អង្គ​សវនាការ​នា​វេលា​ខាង​មុខ​នេះ​មាន​លោក​អ៊ី ថាវរៈ  ជា​ប្រធាន​ក្រុម​ជំនុំជម្រះ​លើ​សំណុំរឿង​បណ្តឹង​ចោទប្រកាន់​លោកស្រី​ថា​ក់ ឡា​នី​ពី​បទ បរិហា​កេរ្តិ៍​ជា​សាធារណ​: និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វិក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម  ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ភូមិ​ប៉ា​តាង ឃុំ​ប៉ា​តាង ស្រុក​លំ​ផាត់ ខេត្តរតនគិរី ដោយ​យោង​ទៅ​តាម​មាត្រា​៣០៥ មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ។

គួរ​បញ្ជាក់​ថា​ដើមចម​ដែល​នាំ​អោយ​មានការ​ប្តឹង​ពី​សំណាក់​ថ្នាក់ដឹកនាំ​ខាងលើ​នេះ  គឺ​កើតឡើង​ដោយសារ​លោកស្រី​ថា​ក់ ឡា​នី  បាន​ចោទប្រកាន់​ថាស​ម្តេច​ហ៊ុន  សែន​ជា​អ្នក​នៅ​ពីក្រោយ​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​លោក​បណ្ឌិត កែម​ឡី អ្នក​ភាគ​ឯករាជ្យ​នា​ពេល​កន្លង​មក​នោះ​។ 

ចំពោះ​ការ​ចោទប្រកាន់​ទាំង​គ្មាន​មូលដ្ឋាន​គ្រឹះ​ច្បាស់លាស់​មួយ​នេះ ត្រូវ​បាន​មេធាវី​តំណាង​សម្តេច​តេ​ជោ ចាត់​ទុក​ថា ការ​ចោទប្រកាន់​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស​សម្តេច​តេ​ជោ និង ប្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ត្រឹមតែ​១០០​រៀល​តែ​ប៉ុណ្ណោះ​៕