លោក​កែវ រ៉េ​មី​៖​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ល្អ​ហើយ​ការ​រៀបចំ​បោះ​ឆ្នោត​តាម​អណ​ត្តិ​ទៀងទាត់

លោក​កែវ រ៉េ​មី​៖​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ល្អ​ហើយ​ការ​រៀបចំ​បោះ​ឆ្នោត​តាម​អណ​ត្តិ​ទៀងទាត់



ភ្នំពេញ​: លោក​កែវ រ៉េ​មី ប្រធាន ការ​គណៈ ក​ម្មា​ធិ​ការ​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ទទួល​ជួប​សវនាការ​ជាមួយ លោកស្រី រ៉ូ​ណា ស្មី​ត (RhonaSmith)​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​១១​ខែតុលា នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​។

លោក​កែវ​រ៉េ​មី  បាន មាន​ប្រសា​ស​ន៏​បញ្ជាក់​ថា​៖​ជំនួប​នេះ​មាន ការ​ពិភាក្សា​គ្នា​ល្អ មានការ​យល់​គ្នា​ទៅ​វិញ​ទៅ​មក​។​នៅ​ក្នុង​ជំនួប​នោះ​លោកស្រី​រ៉ូ​ណា​ស្មី​ត​បាន​ពិភាក្សា​លើ​ការ​ធ្វើ​របាយ​ការ​ណ៏​ទាក់ទង​និង​ការ​ឆ្លើយ​ប​តទៅ​នឹង​អនុ​សាស​ន៏​របស់​អង្គការ សហប្រជាជាតិ ដើម្បី​ឲ្យ​ពេលវេលា​ក្នុង​ការ​បញ្ជូន​របាយ​ការ​ណ៏​ស្តី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។

ទាក់ទង​និង​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ កម្ពុជា លោក​ប្រធាន​គណៈកម្មាធិការ សិទ្ធិ មនុស្ស​កម្ពុជា បាន​បញ្ជាក់​ជំរាប​ជូន លោកស្រី​រ៉ូ​ណា​ស្មី​ត វិញ​ថាៈ​ស្ថានភាព​សិទ្ធិ មនុស្ស​នៅ​កម្ពុជា​ល្អ មានការ​រៀបចំ​ការ​បោះ​ឆ្នោត​តាម​អាណត្តិ​យ៉ាង​ទៀងទមាន​សេរីភាព​បញ្ចេញមតិ សេរីភាព​ផ្នែក​សារព័ត៌មាន សេរីភាព​ខាង​នយោបាយ សេរីភាព​នៃ​ការ​ជួបជុំ សម្តែង​មតិ សេរីភាព​បង្កើត​អង្គការក្រៅរដ្ឋាភិបាល​និង​សហជីព​ជាដើម ដែល​គោរព​នីតិរដ្ឋ លទ្ធិ​ប្រជា​ធិ​ប តេ​យ្យ​សេរី ពហុបក្ស ។​ល​។

លោកស្រី រ៉ូ​ណា ស្មី​ត (Rhona Smith) អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហ ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា បាន​មក​បំពេញ​ទស្សនកិច្ច​លើក​ទី​៣ នៅ​កម្ពុជា រយៈពេល​១០​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃ​១០ ដល់ទី​២០ ខែតុលា ឆ្នាំ​២០១៦ ។

តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា លោកស្រី រ៉ូ​ណា ស្មី​ត បាន​លើក​ឡើង​ថា “​បេសកកម្ម​របស់ខ្ញុំ​នឹង​ផ្តោត​សំខាន់​លើ​ស្ថានភាព​បច្ចុប្បន្ន​នៃ​សិទ្ធិ​មនុស្ស និង​ការ​តាមដាន​ការ​អនុវត្ត​អនុសាសន៍​នានា​ដែល​បាន​ផ្តល់​ជូន រដ្ឋាភិបាល ខ្ញុំ​មាន​បំណង​ពិនិត្យ លើ​ប្រធានបទ​ការ​រើសអើង គឺ​ការ​វាយតម្លៃ​ពី​សិទ្ធិ​ក្រុម​ជនជាតិភាគតិច និង​ក្រុម​បាត់បង់​ឱកាស​”​។

នៅ​អំឡុង​ពេល​បំពេញបេសកកម្ម​នៅ​កម្ពុជា​នោះ​ដែរ លោកស្រី រ៉ូ​ណា ស្មី​ត ជួប​ភាគី​ពាក់ព័ន្ធ​នានា រួម​មាន​សមាជិក រដ្ឋាភិបាល តំណាង​អង្គការ​សង្គម​ស៊ី​វិល សហគមន៍​ការទូត និង​សហគមន៍​ពលរដ្ឋ​ផង ដើម្បី​ប្រមូល​ព័ត៌មាន​ដោយ​ផ្ទាល់​។

នៅ​ថ្ងៃ​ចុងបញ្ចប់​ដំណើរ​ទស្សនកិច្ច​នេះ លោកស្រី រ៉ូ​ណា ស្មី​ត (Rhona Smith) នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន នៅ​ម៉ោង​៣ ដល់​៤ រសៀល​ថ្ងៃ​ទី​១៩​តុលា នៅ​ការិយាល័យ​របស់​ឧត្តមស្នងការ អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា (OHCHR)​។

លោកស្រី រ៉ូ​ណា ស្មី​ត ត្រូវ​បាន​អង្គការសហប្រជាជាតិ តែងតាំង​ជា​អ្នក​ឃ្លាំមើល និង​រាយការណ៍​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា ជំនួស​លោក សូ​រិ​យា ប្រាសាទ​ស៊ូ​ប៊ែ​ឌី ក្នុង​ខែមីនា ឆ្នាំ​២០១៥​។​លោកស្រី​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កាន់​ប្រទេស​កម្ពុជា​ជា​ផ្លូវការ លើក​ដំបូង​កាលពី​ខែកញ្ញា ឆ្នាំ​២០១៥​។

មជ្ឈដ្ឋាន​ជា​ច្រើន​បាន​និយាយ​ថា អ្នករាយការណ៍​ពិសេស​រូប​នេះ ហាក់​មានគំនិត​វិជ្ជមាន ច្រើន​ជាង លោក សូ​រិ​យា ប្រាសាទ​ស៊ូ​ប៊ែ​ឌី ហើយ​កាលពី​ខែមីនា ឆ្នាំ​២០១៦ អ្នក​រាយ ការណ៍​ពិសេស​រូប​នេះ ក៏​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ម្តង​ដែរ ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស​៕