Samsung បង្កើន​ការ​ផលិត​ Galaxy S7 ដើម្បី​ប៉ះប៉ូវ​​បញ្ហា​​ Note 7

ក្រុមហ៊ុន​ Samsung បាន​បង្កើន​ការ​ផលិតត្រកូល​ Galaxy S7 ក្រោយ​ពី​បាន​ប្រកាស​ពី​ការ​ផ្អាក​លក់ និង ផ្អាក​ផលិត​​ជា​បណ្ដោះអាសន្ន​នូវ​ Galaxy Note 7 ដែល​បន្ត​កើត​មាន​បញ្ហា​ថ្ម។

 

Samsung បង្កើន​ការ​ផលិត​ Galaxy S7 ដើម្បី​ប៉ះប៉ូវ​​បញ្ហា​​ Note 7

 

​​ការ​បង្កើន​ការ​ផលិត​នេះ​ដែរ​គឺ​ដើម្បី​ប៉ះប៉ូវ​ការ​ខាត​បង់​ដ៏​ធំ​ធេង​ពី​ការ​ផ្អាក​លក់ និង ផលិត​ Galaxy Note 7។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​កូរ៉េ។ Samsung នឹង​ផ្ដោត​បន្ថែម​ទៅ​លើ​ Galaxy S7 ចាប់​ពី​ពេល​នេះ​ត​ទៅ ដោយ​សារ​វា​ជា​ស្មាតហ្វូន​​កំពូល​ជំនាន់​ចុង​ក្រោយ​បន្ទាប់​ពី​ Galaxy Note 7។

 

ទាក់​ទង​នឹង​ការ​ផ្អាក​លក់​ និង ផលិត Galaxy Note 7 បណ្ដោះអាសន្ន​នេះ​ដែរ​មាន​អ្នក​វិភាគ​មួយ​ចំនួន​លើក​ឡើង​ថា​ Samsung បាន​បាត់​​បង់​ទឹក​ប្រាក់​ប្រមាណ​ ១៧ ពាន់​លាន​ ពី​ឱកាស​​​​ដែល​អាច​​លក់​​ចេញ​ Galaxy Note 7 បាន​ ១៩ លាន​គ្រឿង៕

 

ចុច​អាន៖ Samsung​ ​ប្រកាស​​ផ្លូវ​ការ ផ្អាក​លក់​ ​Note 7​ ​បណ្ដោះ​អាសន្ន

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ GSMArena​​​