ត្រយ៉ូងចេកដុតអាច​ព្យាបាល​ជំងឺទឹក​នោមផ្អែម

មនុស្សភាគច្រើនតែងតែយកត្រយ៉ូងចេកធ្វើជាបន្លែជ្រលក់ជាមួយទឹកប្រហុក ធ្វើជាល្បោយនំបញ្ចុក ឬយកទៅស្ងោរជាដើម។ ប៉ុន្តែអ្នកទាំងនោះមិនទាន់ដឹងថា ត្រយ៉ូងចេកគឺជាឱសថសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែមនោះទេ។ ដូច្នេះហើយថ្ងៃនេះ យើងសូមបង្ហាញពីរបៀបយកត្រយ៉ូងចេកធ្វើជាឱសថដូចខាងក្រោម៖

វិធីសាមញ្ញៗ៖

Loading...

យកត្រយ៉ូងចេកទៅដុត ឬអាំងឱ្យខ្លោចសំបកខាងក្រៅ ហើយយកទៅដាំទឹកឱ្យពុះ។ បន្ទាប់មកផឹកទឹកនេះឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន តាំងពីថ្ងៃដំបូងរហូតដល់ ៧ថ្ងៃ។ ប្រសិនបើអ្នកជំងឺទឹកនោមផ្អែមផឹកបានរយៈពេល ២ ទៅ ៣ថ្ងៃមានអាការៈធ្វើទុក្ខក្នុងខ្លួនតិចៗ បង្ហាញថាថ្នាំកំពុងតែមានប្រសិទ្ធភាព ហើយត្រូវបន្តរហូតដល់ ៧ថ្ងៃ។

អ្នកអាចដាំផឹកជាប្រចាំ ប៉ុន្តែមិនចាំបាច់ទៀងទាត់ដូចរយៈពេល ៧ថ្ងៃដំបូងនោះទេ។ រូបមន្តនេះត្រូវបានអ្នកជំងឺទឹកនោមផ្អែមជាច្រើនអនុវត្តបានជោគជ័យ ហើយគ្មានបង្កគ្រោះថ្នាក់អ្វីឡើយ៕

ប្រភព៖ khmerpropey