រូបមន្តសម្រក​ក្បាលពោះ​រយៈពេល​​ត្រឹម​តែ ៧ថ្ងៃ

អ្នកគួរទទួលស្គាល់ការពិតថា គ្មានអ្វីអាចមើលទៅស្អាតជាងក្បាលពោះរាបស្មើនោះទេ ព្រោះការដុះក្បាលពោះធ្វើឱ្យអ្នកស្លៀកខោអាវលែងត្រូវ និងមើលទៅលែងមានភាពទាក់ទាញ។ វិធីប្រសើរបំផុតដើម្បីសម្រកខ្លាញ់ក្បាលពោះគឺ ការធ្វើលំហាត់ប្រាណ។ តែទោះបីជាយ៉ាងណា មនុស្សមួយចំនួនគ្មានពេលវេលាធ្វើលំហាត់ប្រាណទាំងនៅពេលព្រឹក ឬល្ងាច។ យើងមិនត្រូវអស់សង្ឃឹមឡើយ ព្រោះនៅមានវិធីមួយយ៉ាងមានប្រសិទ្ធភាពដែលអាចជួយសម្រកខ្លាញ់ក្បាលពោះរបស់អ្នកបាន។

ដំបូង និយាយអំពីមូលហេតុដែលធ្វើឱ្យដុះក្បាលពោះ។ រឿងមួយដែលធ្វើឱ្យដុះក្បាលពោះគឺ ទម្លាប់ការពិសារអាហារប៉ះពាល់ដល់សុខភាព ហើយភាពតានតឹងក៏អាចជាហេតុផលមួយធ្វើឱ្យដុះក្បាលពោះផងដែរ។

Loading...

ខាងក្រោមនេះជារូបមន្តធ្វើភេសជ្ជៈមួយប្រភេទអាចជួយសម្រកក្បាលពោះក្នុងរយៈពេល ៧ថ្ងៃ ព្រមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀតដូចជា៖ ជួយពង្រឹងខួរក្បាល ការចងចាំ, ភ្នែក និងការស្តាប់។

រូបមន្ត៖

– រំដេង ១២៥ក្រាម
– ក្រូចឆ្មា ៣គ្រាប់
– ទឹកឃ្មុំ ៤ស្លាបព្រាកាហ្វេ
– ម្សៅដើមយីហ៊ុប (cinnamon) ២ស្លាបព្រាកាហ្វេ
– ខ្ញី ១ដុំ

វិធីធ្វើ៖

– ហាន់រំដេង និងខ្ញីជាបន្ទះស្តើងៗ
– កិនវាបញ្ចូលគ្នា
– យកគ្រាប់ក្រូចឆ្មាចេញ រួចលាយវាបញ្ចូលជាមួយនឹងរំដេង និងខ្ញីកិនរួច
– បន្ទាប់មកច្របល់វាចូលគ្នាទាំងអស់ម្តងទៀត និងបន្ថែមទឹកឃ្មុំ ៤ស្លាបព្រាកាហ្វេ និងម្សៅឧបឈើយ ២ស្លាបព្រាកាហ្វេបញ្ចូលគ្នា។
អត្ថប្រយោជន៍

– រំដេងជាគ្រឿងទេសដ៏ពេញនិយម។ វាមានផ្ទុកនូវវីតាមីនC, B1, B6, B2, ប៉ូតាស្យូម, ជាតិដែក, កាល់ស្យូម, ម៉ាញ៉េស្យូម, និងផូស្វ័រ។
– វាមានប្រសិទ្ធិភាពនៅពេលលាយបញ្ចូលជាមួយនឹងអាហារសម្បូរជាតិខ្លាញ់ ព្រោះវាអាចជួយសម្រួលដល់ការរំលាយអាហារ។
– វាជួយកម្ចាត់សារធាតុកខ្វក់ និងជាតិពុលចេញពីរាងកាយរបស់អ្នក។
– វាមានប្រសិទ្ធភាពប្រឆាំងនឹងការអស់កម្លាំង និងជាអាហារសម្រាប់ព្យាបាលអ្នកកើតជំងឺទឹកនោមផ្អែម។
– វាក៏អាចជួយកម្ចាត់បាក់តេរីនៅក្នុងពោះវៀនផងដែរ។
រូបមន្តមួយនេះ ពិតជាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន។ ពិសារភេសជ្ជៈនេះ ១ស្លាបព្រាបាយឱ្យបាន ២ដងក្នុង១ថ្ងៃជារៀងរាល់ថ្ងៃ មុនពិសារអាហារ ឬមុនពេលចេញទៅធ្វើលំហាត់ប្រាណ។ បន្ទាប់ពីពិសារវាបានរយៈពេល ៣សប្តាហ៍សម្រាក ៣ថ្ងៃសិន។ ចំពោះអ្នកដែលមានជំងឺរ៉ាំរ៉ៃគួរតែទៅប្រឹក្សាជាមួយនឹងវេជ្ជបណ្ឌិតជាមុនសិន មុននឹងពិសារភេសជ្ជៈនេះ ដើម្បីចៀសវាងផលប៉ះពាល់អាក្រក់៕

ប្រភព៖ khmerpropey