មិនធម្មតា! លួចទំនិញគេ ដាក់ក្នុងខោទ្រនាប់ មិនចេះតិច (មានវីដេអូ)

ប្រេស៊ីល៖ ចោរស្រី២នាក់ ត្រូវបានម្ចាស់ហាងទំនិញមួយកន្លែងចាប់បាន ខណៈពួកគេបានលួចទំនិញជាច្រើនពីក្នុងហាង ញ៉ុកចូលទៅក្នុងខោទ្រនាប់របស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន DailyMail របស់ចក្រភពអង់គ្លេស។

នេះជាទិដ្ឋភាពដ៏អស្ចារ្យ ដែលចោរស្រីពីរនាក់ បានទាញទំនិញដែលពួកគេលួចបានចេញពីខោទ្រនាប់ នៅក្នុងហាងមួយដែលគេជឿថានៅប្រទេសប្រេស៊ីល ដោយពួកគេត្រូវអ្នកគ្រប់គ្រងហាង​ ចាប់បានតាមរយៈកាមេរ៉ាសុវត្ថិភាព។ 

ម្ចាស់ហាងដែលជាបុរសម្នាក់ បានយកកាមេរ៉ាទូរស័ព្ទមកថតសកម្មភាពចោរស្រីទាំងពីរ ដករបស់របរដែលពួកគេលួចបាន ចេញពីខោក្នុង ដាក់ទៅលើឥដ្ឋ ខណៈស្រ្តីម្នាក់បានចូលទៅត្រួតពិនិត្យបន្ថែម ក្រែងនៅមានលាក់ទុកនៅកន្លែងណាទៀត។

របស់របរដែលចោរស្រីទាំងពីរលាក់ទុកនោះ រួមមានដូចជា ដបស្រា អាហារសម្រន់ និង របស់របរប្រើប្រាស់ជាច្រើនទៀត។ ពួកគេបានទុករបស់របរដែលលួចបានទាំងនោះនៅលើឥដ្ឋ និងត្រូវបានក្រុមបុគ្គលិកហាងជេរប្រទេចខ្លាំងៗដូចព្យុះអីចឹង។

គួរបញ្ជាក់ថា វីដេអូនេះត្រូវបានគេបង្ហោះចូលទៅក្នុងវេបសាយវីដេអូ LiveLeak កាលពីថ្ងៃទី ៩ ខែតុលា ហើយទីតាំងគឺត្រូវបានគេភ្ជាប់ថា កើតឡើងនៅក្នុងប្រទេសប្រេស៊ីល ប៉ុន្តែមិនមានបញ្ជាក់ថា ស្ថិតនៅក្នុងតំបន់ណាមួយនោះទេ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មិនធម្មតា! លួចទំនិញគេ ដាក់ក្នុងខោទ្រនាប់ មិនចេះតិច (មានវីដេអូ)

មិនធម្មតា! លួចទំនិញគេ ដាក់ក្នុងខោទ្រនាប់ មិនចេះតិច (មានវីដេអូ)

មិនធម្មតា! លួចទំនិញគេ ដាក់ក្នុងខោទ្រនាប់ មិនចេះតិច (មានវីដេអូ)