Ronaldo & Messi ​អត់​បាន​ពាន​ Golden Foot ​​តែ​បាន​ទៅ​ Buffon

Gianluigi Buffon ​អ្នកចាំទី​ដៃ​ស្អិត​របស់​ក្រុម​ Juventus ​​ត្រូវ​បាន​គេ​បោះ​ឆ្នោត​ឲ្យ​ឈ្នះ​លើ​ Lionel Messi, Cristiano Ronaldo និង​ Wayne Rooney ​ដើម្បី​ឈ្នះ​ពាន​រង្វាន់​ជើង​មាស​ (Golden Foot) ​ប្រចាំ​ឆ្នាំ​២០១៦ នៅ​ប្រទេស​ម៉ូណាកូ កាល​ពី​ម្សិល​មិញ។

 

Ronaldo & Messi ​អត់​បាន​ពាន​ Golden Foot ​​តែ​បាន​ទៅ​ Buffon

អ្នកចាំទី Gianluigi Buffon ជម្រើសជាតិអ៊ីតាលី

 

ពាន​រង្វាន់​ Golden Foot ​​បាន​បង្កើត​ឡើង​ដោយ​ World Champions Club ​ក្រោម​ការ​ឧបត្ថម្ភ​ពី​ព្រះមហាក្សត្រ​ Prince Albert II ​របស់​ប្រទេស​ម៉ូណាកូ។ ពាន​រង្វាន់​នេះ​ គឺ​សម្រាប់​ជូន​កីឡាករ​ដែល​មាន​វ័យ​២៨​ឆ្នាំ​ឡើង​ ដោយ​គិត​លើ​សមិទ្ធផល​របស់​ពួកគេ​ប្រចាំ​ឆ្នាំ និង​បុគ្គលិកលក្ខណៈ ​ហើយ​បោះ​ឆ្នោត​ដោយ​​អ្នកគាំទ្រ។

 

Ronaldo & Messi ​អត់​បាន​ពាន​ Golden Foot ​​តែ​បាន​ទៅ​ Buffon

 

សម្រាប់​បេក្ខភាព​ឆ្នាំ​នេះ​ ក៏​មាន​ឈ្មោះ​ Edinson Cavani, Frank Lampard, Iker Casillas, Kaka, Thiago Silva និង​ Andrea Pirlo ផង​ដែរ ​ខណៈ​ដែល​​កីឡាករ​ដែល​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​នេះ​ពី​មុន​មាន​ Samuel Eto’o (២០១៥), Andres Iniesta (២០១៤), Didier Drogba (២០១៣), Zlatan Ibrahimovic (២០១២), Ryan Giggs (២០១១) និង​ Francesco Totti (២០១០)៕

 

Ronaldo & Messi ​អត់​បាន​ពាន​ Golden Foot ​​តែ​បាន​ទៅ​ Buffon

Lionel Messi របស់ក្រុម Barcelona

 

Ronaldo & Messi ​អត់​បាន​ពាន​ Golden Foot ​​តែ​បាន​ទៅ​ Buffon

Cristiano Ronaldo របស់ក្រុម Real Madrid

 

ប្រែ​​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Goal | Mirror