នេះ​ពេល​វេលា​ក្រុម​ទាំង​៣​ធ្វើ​ដំណើរ​មក​កម្ពុជា​ដើម្បី​ AFF Suzuki Cup​

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ទាំង​៣​នឹង​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​នេះ​ដើម្បី​​ចូល​រួម​ប្រកួត​វគ្គ​​ជម្រុះ​​ពាន​រង្វាន់​ AFF Suzuki Cup 2016 ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ចាប់​ពី​ថ្ងៃ​ទី​១៥​​ដល់​២១​ ខែ​តុលា​ ឆ្នាំ​២០១៦។

 

ទីម័រខាង​កើត​៖ នឹង​មក​ដល់​កម្ពុជា​ ម៉ោង​៥​ល្ងាច​ ​ថ្ងៃ​ទី​១២ តុលា​ តាម​ជើង​ហោះ​ហើរ​ KA206។

នេះ​ពេល​វេលា​ក្រុម​ទាំង​៣​ធ្វើ​ដំណើរ​មក​កម្ពុជា​ដើម្បី​ AFF Suzuki Cup​ ក្រុមទីម័រខាង​កើត

 

ឡាវ៖ ​នឹង​មក​ដល់​កម្ពុជា​ ​ម៉ោង​១:១៥​នាទី​រសៀល​ ​ថ្ងៃ​ទី​១៣​ តុលា​ តាម​ជើង​ហោះ​ហើរ​ VN 921។

នេះ​ពេល​វេលា​ក្រុម​ទាំង​៣​ធ្វើ​ដំណើរ​មក​កម្ពុជា​ដើម្បី​ AFF Suzuki Cup​ក្រុម​ឡាវ

 

ប្រ៊ុយណេ៖ នឹង​មក​ដល់​កម្ពុជា ម៉ោង​៥:៤០​នាទី​ល្ងាច​ ​ថ្ងៃ​ទី​១៣​ តុលា​ តាម​ជើង​ហោះ​ហើរ​ SO5008។

នេះ​ពេល​វេលា​ក្រុម​ទាំង​៣​ធ្វើ​ដំណើរ​មក​កម្ពុជា​ដើម្បី​ AFF Suzuki Cup​ក្រុម​ប៊្រុយណេ

 

សន្និសីទ​កាសែត៖  សន្និសីទ​កាសែត​ស្តី​ពី​ការ​ប្រកួត​នឹង​ចាប់​ផ្តើម​វេលា​ម៉ោង​១២ ថ្ងៃ​ទី​១៤​ ខែ​តុលា​ នៅ​សណ្ឋាគារ​ភ្នំពេញ។

 

វគ្គ​ជម្រុះ​ AFF Suzuki Cup 2016 ដែល​មាន​៤​ប្រទេស​ក្នុង​នោះ​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​នឹង​យក​១​ក្រុម​ដើម្បី​​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​ដែល​មាន​៧​ក្រុម​កំពុង​រង់​ចាំ​​ចាប់​ពី​ថ្ងៃ​ទី​១៩​​វិច្ឆិកា ដល់​ទី​១៧​ ខែ​ធ្នូ​​ ឆ្នាំ​២០១៦៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​