​វេណេហ្ស៊ុយអេឡា​ក៏​ដាច់​ភ្លើង​​ពេល​កំពុង​ប្រកួត​ដូច​នៅ​កម្ពុជា​​ដែរ​

អគ្គិសនី​​បាន​ដាច់​នៅ​ពេល​ក្រុម​ម្ចាស់​ផ្ទះ​​វេណេហ្ស៊ុយអេឡា ​​កំពុង​ប្រកួត​ជា​មួយ​ប្រេស៊ីល​​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ដើម្បី​ឆ្ពោះ​ទៅ​ពាន​រង្វាន់​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៨​ដែល​ការ​ដាច់​ភ្លើង​នេះ​មិន​ខុស​ពី​ប្រទេស​កម្ពុជា​ដែល​កំពុង​ប្រកួត​ជា​មួយ​ស្រី​លង្កា​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ។

 

​វេណេហ្ស៊ុយអេឡា​ក៏​ដាច់​ភ្លើង​​ពេល​កំពុង​ប្រកួត​ដូច​នៅ​កម្ពុជា​​ដែរ​ ទិដ្ឋភាព​ដាច់​ភ្លើង​នៅ​កីឡដ្ឋាន​របស់ វេណេហ្ស៊ុយអេឡា ​​

 

បញ្ហា​បច្ចេកទេស​អគ្គិសនី​ដែល​បណ្តាល​ឲ្យ​ដាច់​បាន​កើត​ឡើង​នៅ​ពាក់​កណ្តាល​វគ្គ​ទី​២​នៃ​ការ​ប្រកួត​​រវាង​វេណេហ្ស៊ុយអេឡា​ និង​ប្រេស៊ីល​​នា​ព្រឹក​ថ្ងៃ​ពុធ ទី​១២​ តុលា​នេះ។ ទោះ​យ៉ាង​ណា បន្ទាប់​ពី​ផ្អាក​ការ​ប្រកួត​មួយ​រយៈ​ពេល​ខ្លី​ ភ្លើង​ក៏​បាន​ដំណើរ​ការ​វិញ​ហើយ​​ការ​ប្រកួត​ក៏​បាន​បន្ត​ដែរ។ ចប់​ការ​ប្រកួត​ ក្រុម​ភ្ញៀវ​ប្រេស៊ីល​បាន​ឈ្នះ​ វេណេហ្ស៊ុយអេឡា​​ដោយ​លទ្ធផល​ ២-០។

​វេណេហ្ស៊ុយអេឡា​ក៏​ដាច់​ភ្លើង​​ពេល​កំពុង​ប្រកួត​ដូច​នៅ​កម្ពុជា​​ដែរ​កីឡាករ​សម្រាក​ពេល​ដាច់​ភ្លើង​នៅ​ពហុកីឡដ្ឋាន​ជាតិ

 

ចំណែក​នៅ​ពហុកីឡដ្ឋាន​ជាតិ​ក្នុង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៩​ ខែ​តុលា​កន្លង​ទៅ​នេះ​ ​អ្នក​គាំទ្រ​កម្ពុជា​បាន​ជ្រាប់​ច្បាស់​ហើយ​​ថា​ បញ្ហា​ចរន្ត​អគ្គិសនី​បាន​ដាច់​មួយ​រយៈ​ពេល​ខ្លី​នៅ​ពេល​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា​កំពុង​ប្រកួត​​មិត្តភាព​ជា​មួយ​ស្រី​លង្កា​ក្នុង​វគ្គ​ទី​១។​​​ ការ​ដាច់​ភ្លើង​បាន​កើត​ឡើង​នៅ​​ជិត​ពាក់​កណ្តាល​នៃ​វគ្គ​ទី​១​ តែ​យ៉ាង​ណា​ភ្លើង​បាន​ដំណើរ​ការ​វិញ ហើយ​ការ​ប្រកួត​ក៏​បន្ត​រហូត​ដល់​ចប់។ កម្ពុជា​បាន​ឈ្នះ​​ស្រី​លង្កា​​ដោយ​លទ្ធផល​ ៤-០៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​