ក្រសួងសាធារណការ​គ្រោង​ទិញ​ម៉ាស៊ីន​ឆៀក​ចល័ត ២គ្រឿង​ទៀត​ពី​កូរ៉េ

បន្ទាប់​ពី​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​ម៉ាស៊ីន​ត្រួត​ពិនិត្យ​បច្ចេកទេស​យានយន្ត​ចល័ត​មួយ​គ្រឿង​ដែល​នាំ​ចូល​ពី​ប្រទេស​ចិន​កាល​ពី​ម្សិលមិញ ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន​មាន​គម្រោង​នាំ​យក​ម៉ាស៊ីន​ទំនើប​ប្រភេទ​នេះ ២​គ្រឿង​បន្ថែម​ទៀត​ពី​ប្រទេស​កូរ៉េ។

 

ក្រសួងសាធារណការ​គ្រោង​ទិញ​ម៉ាស៊ីន​ឆៀក​ចល័ត ២គ្រឿង​ទៀត​ពី​កូរ៉េ

 

​​​ឯក​ឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ធ្លាប់​​បាន​បញ្ជាក់​ថា គោល​បំណង​ដែល​ក្រសួង​នាំ​ចូល​ម៉ាស៊ីន​ឆៀក​ចល័ត​ទាំង​នោះ ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ខេត្ត ដោយ​មិន​ចាំ​បាច់​ចំណាយ​ពេល​ឡើង​មក​ភ្នំពេញ​រង់​ចាំ​ដូច​មុន​ទៀត​ឡើយ។

 

ក្រសួងសាធារណការ​គ្រោង​ទិញ​ម៉ាស៊ីន​ឆៀក​ចល័ត ២គ្រឿង​ទៀត​ពី​កូរ៉េ​​​ឯក​ឧត្តម ស៊ុន ចាន់ថុល

 

ម៉ាស៊ីន​ទំនើប​នោះ ត្រូវ​ដឹក​តាម​រថយន្ត​ធំ​មួយ ដោយ​មាន​ឧបករណ៍​គ្រប់​ទាំង​អស់​ប្រៀប​ដូច​ជា Robot ហើយ​អាច​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​របស់​រថយន្ត​គ្រប់​ផ្នែក។ ចំពោះ​ម៉ាស៊ីន​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ឬ​ម៉ាស៊ីន​ឆៀក​ឡាន ដែល​នាំ​ចូល​ពី​ចិន​ដំបូង​នេះ មាន​តម្លៃ​ជាង ៣០ម៉ឺនដុល្លារ អាច​ត្រួត​ពិនិត្យ​ម្ដង បាន​រថយន្ត​ចំនួន ២គ្រឿង។

 

សព្វថ្ងៃ កម្ពុជា​មាន​មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត អចល័ត​ចំនួន ១០កន្លែង នៅ​ភ្នំពេញ កំពង់ចាម បាត់ដំបង សៀមរាប កំពង់ស្ពឺ ព្រះសីហនុ ក្រចេះ ព្រះវិហារ កំពង់ឆ្នាំង និង​នៅ​ខេត្ត​រតនគិរី កំពុង​សាងសង់។ ក្នុង ១ឆ្នាំៗ មាន​រថយន្ត​ប្រមាណជា ២០ម៉ឺនគ្រឿង បាន​មក​ទទួល​សេវា​នេះ ក្នុង​ចំណោម​រថយន្ត​ចុះ​បញ្ជី​ចំនួន ៥៣ម៉ឺនគ្រឿង៕

 

ក្រសួងសាធារណការ​គ្រោង​ទិញ​ម៉ាស៊ីន​ឆៀក​ចល័ត ២គ្រឿង​ទៀត​ពី​កូរ៉េ