សាកលវិទ្យាល័យ​ហ្សាម៉ាន់​នៅតែ​បន្ត​ពង្រឹង​គុណភាព​អប់រំ ​និង​ដៃគូ​សហប្រត្តិបត្តិការ​អន្តរជាតិ

ចាប់​តាំងពី​មាន​ព័ត៌មាន​ជា​ច្រើន​លើក​ច្រើន​សារ​អំពី​សំណើរ​របស់​ស្ថានទូត​ទួគី​​ប្រចាំ​ប្រទេស​កម្ពុជា ដែល​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​បិទ​សាលា​ហ្សាម៉ាន់​ទាំង​អស់ កាល​ពី​ខែ​កក្កដា​ឆ្នាំ២០១៦​កន្លង​មក​នោះ មក​ទល់​​​ពេល​នេះ​ មិន​ទាន់​មាន​ចំណាត់​ការ​ផ្លូវច្បាប់​ណា​មួយ​បាន​ធ្វើឡើង​មក​កាន់​សាលា​នោះទេ។​ ដូច​ដែល​លោក Isa Antepli ដែល​ជា​នាយក​សាលា​អន្តរជាតិ​ហ្សាម៉ាន់​ និង​លោក​ Hakan Atasever ដែលជា​នាយក​ផ្នែក​កិច្ចការ​ទំនាក់​ទំនងអន្តរជាតិ​នៃ​សាលា​អន្តរជាតិ​ហ្សាម៉ាន់​ បាន​ធ្វើ​សន្និសីទ​កាសែត​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ​មួយ​លើក​ជា​ពីរ​លើក​ថា​ ក្រុមហ៊ុនហ្សាម៉ាន់​ ខូ អិល ធី ឌី ក៏ដូច​ជាសាលា​របស់​ខ្លួន​ទាំង​អស់​មិន​មាន​ទំនាក់​ទំនង​ទៅ​នឹង​ការ​ធ្វើ​រដ្ឋ​ប្រហារ​ដែល​បរាជ័យ​កាល​ពី​ខែ​កក្កដានៅ​ប្រទេស​ទួគីនោះឡើយ។​​
 

សាកលវិទ្យាល័យ​ហ្សាម៉ាន់​នៅតែ​បន្ត​ពង្រឹង​គុណភាព​អប់រំ ​និង​ដៃគូ​សហប្រត្តិបត្តិការ​អន្តរជាតិ
 
យ៉ាងណាមិញ​ សាលា​អន្តរជាតិ​និង​សាកល​វិទ្យាល័យ​ហ្សាម៉ាន់​នៅ​តែ​បន្ត​​ដំណើរការ​របស់​ខ្លួន​ និង​បាន​ទទួល​សិស្ស​ និស្សិត​ថ្មី​ចុះឈ្មោះចូល​រៀន​ជាបន្តបន្ទាប់​មក​ដល់​សព្វថ្ងៃនេះ។
ដោយឡែក សាកល​វិទ្យាល័យ​ហ្សាម៉ាន់​​បាន​កំពុង​បន្ត​ពង្រឹង​គុណភាព​អប់​រំ​របស់​ខ្លួន​ ដោយ​​អភិវឌ្ឍ​កម្មវិធី​សិក្សា​លើ​គ្រប់​ជំនាញ​ទាំង​អស់​ឱ្យ​ស្របទៅ​តាម​គោលការ​ណ៍ក្រសួងអប់​រំ​ យុវជន និង​កីឡា និង​ស្តង់​ដារ​អន្តរជាតិ​ផង​ដែរ​។​
នៅ​ក្នុង​ឆ្នាំ​សិក្សាថ្មី ២០១៦-២០១៧​នេះ​ សាកលវិទ្យាល័យ​ក៏មាន​ជំនាញ​ពីរ​ទៀត​នៅ​ក្នុង​មហាវិទ្យាល័យ​វិស្វកម្ម គឺ​ជំនាញ​គ្រប់​គ្រងសំណង់ និង​​ជំនាញ​ស្ថាបត្យកម្ម ដើម្បី​បណ្តុះបណ្តាល​ធនធាន​មនុស្ស​សម្រាប់​តម្រូវ​ទីផ្សារ​ការងារ​បច្ចុប្បន្ន​។
 
ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ សាកលវិទ្យាល័យ​ក៏បាន​ពង្រីក​បណ្តាញ​ដៃគូ​សហប្រតិបត្តិការ​របស់ខ្លួន​ជាមួយ​នឹង​សាកល​វិទ្យាល័យ​ធំៗ​នៅ​ក្រៅប្រទេស​ជាបន្តបន្ទាប់​ នេះបើយោង​តាម​លោកបណ្ឌិត ដេត សុខ​ឧត្តម ​សាកល​វិទ្យាធិការ​រង​ផ្នែក​កិច្ចការ​សិក្សា​ធិការ​នៃ​សាកលវិទ្យាល័យ។
លោក​បណ្ឌិត​ក៏​បន្ថែមថា តួយ៉ាង​ថ្មីៗនេះ​ សាកល​វិទ្យាល័យ​ហ្សាម៉ាន់​បាន​ចុះ​អនុស្សរណៈ​​យោគយល់​ជាមួយ​​​សាកល​វិទ្យាល័យ Southern University of Science and Technology ​នៅទីក្រុង​ Shenzhen នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្រោម​កម្មវិធី​​ ​Exchange Studies Program​ រវាង​និសិ្សត​ដែល​កំពុង​សិក្សា​ជំនាញ​​វិទ្យាសាស្រ្តកុំព្យូទ័រ​នៃ​សាកល​វិទ្យាល័យ​ទាំងពីរ​។
 
សាកលវិទ្យាល័យ​ហ្សាម៉ាន់​នៅតែ​បន្ត​ពង្រឹង​គុណភាព​អប់រំ ​និង​ដៃគូ​សហប្រត្តិបត្តិការ​អន្តរជាតិ
 
សាកលវិទ្យាល័យ​ហ្សាម៉ាន់​មានដៃគូ​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ប្រទេស​មួយចំនួនជាច្រើនទៀត​ ដូច​ជា សហរដ្ឋ​អាមេរិក​ – សាកលវិទ្យាល័យ California University of Pennsylvania, American University និង Bloomfield University ​ប្រទេសចិន – សាកលវិទ្យាល័យ Hunan University  ប្រទេសម៉ាឡេស៊ី – សាកល​វិទ្យាល័យ Malaya University ​ប្រទេសណូវែលសេឡង់ – សាកល​វិទ្យាល័យ Massey University  ប្រទេស​ឥណ្ឌា – សាកល​វិទ្យាល័យ VIT University  ជាដើម។
 
ដើម្បី​សម្រេច​បាន​បេសកកម្ម​ និង​ចក្ខុវិស័យ​របស់​ខ្លួន​ សាកល​វិទ្យាល័យ​ហ្សាម៉ាន់​រួមទាំង​គណៈ​គ្រប់​គ្រង​និង​សាស្ត្រាចារ្យ​ទាំង​អស់​នឹង​ខិតខំ​ប្រឹង​ប្រែង​ផ្តល់​ការ​អប់រំ​ប្រកប​ដោយ​គុណភាព​ ដែល​នឹង​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ទាំង​ថ្នាក់​ជាតិ ថ្នាក់​តំបន់​ និង​អន្តរជាតិ។
និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ទាំងពីរ​ជំនាន់​ គឺ​ឆ្នាំ​២០១៥ និង​២០១៦ មួយ​ចំនួនធំ​បាន​និង​កំពុង​បម្រើ​ការងារ​នៅ​តាម​ស្ថាប័ន និង​ក្រុមហ៊ុន​ធំៗនៅ​ក្នុង​ប្រទេស​ ហើយ​មួយចំនួន​ទៀត​កំពុង​​បន្ត​ការ​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​នៅ​ក្រៅប្រទេស។
 
សាកលវិទ្យាល័យ​ហ្សាម៉ាន់​នៅតែ​បន្ត​ពង្រឹង​គុណភាព​អប់រំ ​និង​ដៃគូ​សហប្រត្តិបត្តិការ​អន្តរជាតិ
 
នេះ​សបញ្ជាក់​ឱ្យ​ឃើញយ៉ាងច្បាស់​ថា​ និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ពី​សាកល​វិទ្យាល័យ​ហ្សាម៉ាន់​មាន​សមត្ថភាព​ពេញ​លេញ​ទាំង​ផ្នែក​ជំនាញ​និង​ភាសា ដើម្បី​បំពេញ​តួនាទី​ជា​ធនធាន​មនុស្ស​ដ៏​មាន​តម្លៃ​ និង​សារសំខាន់​​សម្រាប់​ខ្លួនឯង គ្រួសារ​ ក៏​ដូច​ជា​សង្គម​ជាតិ​ទាំង​មូល។
ការ​ចុះ​ឈ្មោះ​ចូល​រៀន​សម្រាប់​និស្សិត​ថ្មី​ក្នុង​ឆ្នាំ​សិក្សា​២០១៦-២០១៧ នឹង​ប្រព្រឹត្ត​ទៅ​រហូត​ដល់​ថ្ងៃទី​២១​ ខែតុលា ឆ្នាំ២០១៦ ខាង​មុខ​នេះ ហើយ​ឆមាស​ទី​១​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃទី១ ខែ​វិច្ឆិកា ឆ្នាំ២០១៦៕
 
អត្ថបទ៖ ពាណិជ្ជកម្ម