ជើងខ្លាំង ៨រូបធ្វើអោយអ្នកទស្សនាភ្ញាក់ផ្អើល!

ភ្នំពេញ៖ មិនគួរអោយជឿថា និស្សិតខ្មែរមានសមត្ថភាព ដ៏គួរអោយភ្ញាក់ផ្អើល ហើយធ្វើអោយ
អ្នកទស្សនាមានការគាំទ្រ មិនចាញ់តារាដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ។

ការប្រកួត GATSBY Taelnt ២០១៦ដែលប្រារព្ធឡើងនៅ CJCC មានបេក្ខជន៨ក្រុមដែលមានសមត្ថភាពទាំងច្រៀង លេងឧបករណ៍ភ្លេង និពន្ធបទចំរៀង Originalដោយខ្លួនឯង និងក្រុមរាំប្រកបដោយភាពច្នៃប្រឌិត បេក្ខនារី យាន សុជាតា ច្រៀងបទចំរៀង My Heart Will go on បានអង្រួនអារម្មណ៍ គណ:កម្មការ និង អ្នកទស្សនា អោយលង់នឹងសំលេង ការស្រែក និង ការបញ្ចូលអារម្មណ៍របស់នាង រីឯក្រុម The hushtag ជាក្រុមចំរៀង ដែលមានដៃគូរហ្គីតាសំដែងរួមគ្នា អ្នកទាំងពីរបានសំដែងនិងច្រៀង យ៉ាងសីចង្វាក់គ្នា លើសពីនេះទៅទៀតពួកគេបាន Mix បញ្ចូលគ្នារវាងបទចំរៀងអង់គ្លេស ជប៉ុន និងបទ Original របស់ខ្មែរបានយ៉ាងល្អទៀតផង ដោយឡែកភាពច្នៃប្រឌិតក្នុងក្បាច់រាំរបស់ ក្រុម⁣The Joker ក៏បានធ្វើអោយអ្នកទស្សនា ហ៊ោកញ្ជ្រៀវយ៉ាងខ្លាំងផងដែរ។

ដោយសារសមត្ថភាពរបស់បេក្ខជនម្នាក់ៗ មានចំនុចខ្លាំងរៀងៗខ្លួន គណ:កម្មការបាន សំរេចប្រគល់ជ័យលាភីលេខ១ ស្ទួនដល់បេក្ខនារី យានសុជាតា និង ក្រុម The hushtag
និង លេខ៣បានទៅក្រុម The Joker ។ គណ:កម្មការហ្គេតប៊ីបានដាក់ពិន្ទុទៅលើលក្ខខណ្ឌ ៥យ៉ាងរួមមាន សមត្ថភាព ភាពជឿជាក់ បុគ្គលិកលក្ខណ: ការរៀបចំខ្លួន និង ភាពច្នៃប្រឌិត ដែលចំនុចទាំងនេះមានសារ:សំខាន់ ដើម្បីភាពជោគជ័យទៅបេក្ខជនថ្ងៃអនាគត ។
ក្នុងថ្ងៃនោះដែរ ហ្គេតប៊ី បានរៀបចំកម្មវិធីវេទិការនិស្សិត ចែករំលែកបទពិសោធន៍ គន្លឹះនៃ ភាពជោគជ័យដោយមានការចូលរួមពីវាគ្មិន៣រូប គឺលោក កឹម អឿន នាយកមជ្ឈមណ្ឌល សហប្រតិបត្តិការ កម្ពុជា ជប៉ុន ដែលបានចែករំលែកពីទ្រឹស្តីនៃភាពជោគជ័យ រីឯ
លោក អៀង វិច្ឆ័យ និង កញ្ញាណាណា ក៏បានលើកយកនូវបទពិសោធន៍នៃភាពជោគជ័យ ផ្ទាល់ខ្លួនរបស់ពួកគាត់មកចែករំលែកផងដែរ ។

កម្មវិធីនេះទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីសិស្ស និស្សិតលើសពីការរំពឹងទុក ហ្គេតប៊ីមានមោទនភាព ដែលបានចូលរួម ជាផ្នែកមួយជួយអោយយុវវ័យកម្ពុជា មានភាពជឿជាក់ គំនិតច្នៃប្រឌិត រួមទាំងចំណេះដឹងល្អៗ ជាច្រើនទៀត ដើម្បីជាទុកសំរាប់ពួកគេទៅថ្ងៃអនាគត ។
តំណាងហ្គេតប៊ី បានសំដែងការស្ងើចសសើ រចំពោះភាពក្លាហាន និង ភាពច្នៃប្រឌិតរបស់ យុវវ័យកម្ពុជា ក៏ដូចជាការចូលរួមចំនែកពីលោក កឹម អឿន នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា ជប៉ុន និង ក្រុមនិស្សិតស្ម័គ្រចិត្ត ដែលបានរួម ចំណែកធ្វើអោយកម្មវិធីនេះទទួលបាននូវភាព ⁣ជោគជ័យ ៕  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload