​​​​​​​ផ្ដន្ទាទោសតំណាង​រាស្ត្រ​បក្ស​​​ប្រឆាំង​​​​​​​​ពីបទញុះញង់​តាមហ្វេសប៊ុក

កាលពីម្សិលមិញ លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារជាង២ឆ្នាំ នៅក្នុងអ្វីដែលគណបក្សនេះចាត់ទុកជាសវនាការមិនស្របតាមរដ្ឋធម្មនុញ្ញទាក់ទិនសារបង្ហោះតាមហ្វេសប៊ុករិះគន់កិច្ចការកំណត់ព្រំដែនប្រទេសកម្ពុជា របស់រដ្ឋាភិបាលជាមួយប្រទេសវៀតណាម។ ក្នុងរយៈពេលមួយកន្លងមកនេះ លោកគឺជាតំណាងរាស្ត្រគណបក្សប្រឆាំងក្នុងអាណត្តិទី២ហើយដែលទទួលទោសជាប់ពន្ធនាគារពីបទចោទប្រកាន់ដែលមជ្ឈដ្ឋានទូទៅចាត់ទុកជារឿងនយោបាយ។ លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ខែពីបទបដិសេធក្នុងការចូលខ្លួននៅតុលាការក្នុងនាមសាក្សីក្នុងសំណុំរឿង “សញ្ចរកម្ម” របស់ស្រីកំណាន់លោក។ លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួនកាលពីខែមេសា ប៉ុន្មានម៉ោងបន្ទាប់ពីលោកចុះពីយន្តហោះក្រោយដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក  ដើម្បីស្វែងរកភ័ស្តុតាងបញ្ជាក់ថា  រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងប្រើប្រាស់ផែនទីមិនត្រឹមត្រូវដើម្បីកំណត់ព្រំដែនមានវិវាទជាមួយប្រទេសវៀតណាម ហើយកាត់ទឹកដីរបស់កម្ពុជា ឲ្យទៅវៀតណាម នៅក្នុងដំណើរការនេះ។ លោកបានប្រើប្រាស់ហ្វេសប៊ុកជាញឹកញាប់់ដើម្បីចោទប្រកាន់រដ្ឋាភិបាលថាប្រើប្រាស់ផែនទីមិនត្រឹមត្រូវ ដោយមិនអើពើនឹងការព្រមានថាការអត្ថាធិប្បាយទាំងនោះអាចធ្វើឱ្យលោកជាប់ពន្ធនាគារ ហើយត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទញុះញង់ឱ្យមានចលាចលក្នុងសង្គម និងញុះញង់ឱ្យមានការរើសអើង។ នៅឯសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ ចៅក្រមជំនុំជម្រះ ហេង សុខណា មានប្រសាសន៍ថា សំណុំរឿងប្រឆាំងតំណាងរូបនេះគឺរឹងមាំ។ លោកថ្លែងថា “តុលាការជឿថា មានធាតុផ្សំនៃបទល្មើសគ្រប់គ្រាន់ដើម្បីធ្វើការចោទប្រកាន់” ដោយសម្រេចទោសជាប់ពន្ធនាគារពីរឆ្នាំកន្លះ និងពិន័យជាប្រាក់៤លានរៀល ឬប្រហែល១.០០០ដុល្លារ។ លោកបានលើកឡើងទៀតថា “សកម្មភាពរបស់ចុងចោទគឺជាបទល្មើសជាក់ស្ដែង ពីព្រោះរាល់សកម្មភាពដូចជាសំណេរ ការនិយាយ និងវីដេអូដែលបង្ហោះតាមហ្វេសប៊ុកនៅតែសកម្ម ដែលមានន័យថាចុងចោទជាអ្នកប្រព្រឹត្ត”។ រដ្ឋាភិបាលបានប្រើប្រាស់ទឡ្ហីករណ៍ដដែលនេះដើម្បីដកអភ័យឯកសិទ្ធិតំណាងរាស្ត្របស់លោក អ៊ុំ សំអាន មកពីគណបក្សប្រឆាំង។ រដ្ឋធម្មនុញ្ញលើកលែងសម្រាប់តំណាងរាស្ត្រដែលគេចាប់បានពេលកំពុងប្រព្រឹត្តបទល្មើសដែលជាទូទៅគេហៅថា “បទល្មើសជាក់ស្ដែង”។ រដ្ឋាភិបាលអះអាងថា ការអត្ថាធិប្បាយរបស់លោក អ៊ុំ សំអាន តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេស៊ុកមានន័យថា វាកំពុងត្រូវបានប្រព្រឹត្តជានិច្ច ហើយនោះមានន័យបទល្មើសជាក់ស្តែង។ គណបក្សសង្គ្រោះជាតិបានអះអាងថា រដ្ឋធម្មនុញ្ញនៅតែតម្រូវឱ្យរដ្ឋសភាដកអភ័យឯកសិទ្ធិតំណាងរាស្ត្ររបស់លោកចេញដោយសំឡេងពីរភាគបី  ប៉ុន្តែគណបក្សប្រជាជនកម្ពុជាមិនយល់ស្រប។គណបក្សកាន់អំណាចបានប្រើប្រាស់ការគ្រប់គ្រងរបស់ខ្លួនលើរដ្ឋសភា ដើម្បីបោះឆ្នោតអនុញ្ញាតឱ្យបន្តសំណុំរឿងនេះដោយសំឡេងភាគតិចធម្មតា។ លោក អ៊ុំ សំអាន និងលោក ជូង ជូងី […]

The post ​​​​​​​ផ្ដន្ទាទោសតំណាង​រាស្ត្រ​បក្ស​​​ប្រឆាំង​​​​​​​​ពីបទញុះញង់​តាមហ្វេសប៊ុក appeared first on The Cambodia Daily.