វេទិកាប្រព័ន្ធផ្សព្វផ្សាយ​​លើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រព័ន្ធផ្សព្វផ្សាយរបស់​​​​ចិន និង​កម្ពុជា​

មន្ត្រីឃោសនាការជាន់ខ្ពស់ម្នាក់របស់បក្សកុម្មុយនីស្តចិន (CPC) បានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយរវាងប្រព័ន្ធផ្សព្វផ្សាយចិន និងកម្ពុជានៅមុនដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនភីង ប្រធានាធិបតីចិននៅថ្ងៃព្រហស្បតិ៍។ យោងតាមអត្ថបទចុះផ្សាយក្នុងគេហទំព័រព័ត៌មាន Fresh News បានឱ្យដឹងថា លោក Tuo Zhen អនុប្រធាននាយកដ្ឋានសាធារណៈរបស់ CPC បានប្រាប់វេទិកាប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃច័ន្ទថា អ្នកកាសែតមកពីប្រទេសទាំងពីរអាចធ្វើការឆ្ពោះទៅរក “ការបង្កើតបណ្ដាញផ្លាស់ប្ដូរព័ត៌មាន និងទំនាក់ទំនងទ្វេភាគី”។ តំណាងមកពីគេហទំព័រព័ត៌មាន Fresh News កាសែត ខ្មែរ ថាមស៍ និងកាសែតរស្មីកម្ពុជា ស្ថានីយវិទ្យុ និងទូរទស្សន៍របស់រដ្ឋបានជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនទាំងប្រាំបី រួមមានទីភ្នាក់ងារព័ត៌មាន ស៊ីនហួ CCTV និងមជ្ឈមណ្ឌលព័ត៌មានតាមប្រព័ន្ធអុីនធឺណិតរបស់ចិនជាដើម។ អត្ថបទដដែលនេះបន្តថា ប្រព័ន្ធផ្សព្វផ្សាយទាំងអស់នឹងសហការចែករំលែក “ខ្លឹមសារព័ត៌មាន បទសម្ភាសន៍ រូបថត និងការផ្សព្វផ្សាយរួមជាដើម”។ លោក បា៉ ងួនទៀង ប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានមានប្រសាសន៍ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានចិនជាគំរូមិនល្អសម្រាប់សេរីភាពសារព័ត៌មានកម្ពុជា។ លោកបានមានប្រសាសន៍ថា “ប្រទេសចិនមិនមានប្រវត្តិនៃការបង្កើត ឬការការពារសេរីសារព័ត៌មានឡើយ។ ក៏មានកង្វល់ផងដែរប្រសិនបើប្រព័ន្ធផ្សព្វផ្សាយកម្ពុជាស្ថិតនៅ ក្រោមឥទ្ធិពលរបស់ចិនកាន់តែច្រើនឡើងៗ […]

The post វេទិកាប្រព័ន្ធផ្សព្វផ្សាយ​​លើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រព័ន្ធផ្សព្វផ្សាយរបស់​​​​ចិន និង​កម្ពុជា​ appeared first on The Cambodia Daily.