Samsung​ ​ផ្ដល់​ប្រអប់​ការពារ​អគ្គីភ័យ​ដល់​ម្ចាស់​ ​Note 7

ក្នុង​យុទ្ធនាការ​ប្រមូល​ ​Note 7​ ​ចូល​វិញ​សារ​ជា​ថ្មី​ ​(នៅ​សហរដ្ឋអាមេរិក)​ ​Samsung​ ​បាន​បញ្ជូន​ប្រអប់​សុវត្ថិភាព​ដល់​ម្ចាស់​ ​Note 7​ ​ដើម្បី​ទុក​ដាក់​មុន​ពេល​បញ្ជូន​មក​តំណាង​ចែកចាយ​របស់​ខ្លួន។

 

 

ប្រអប់​នោះ​មាន​ភ្ជាប់​នូវ​ថង់​ប្លាស្ទិក​ស្វិត​ហើយ​ក្រាស់​សម្រាប់​ច្រក​ ​Note 7​ ​ហើយ​ផ្ទៃ​ខាង​ក្នុង​ប្រអប់​នោះ​ពាស​ដោយ​សារធាតុ​សេរ៉ាមិច​សរសៃ​ ​និង​ប្រអប់​ជា​ច្រើន​ជាន់​ ​សម្រាប់​ការពារ​នៃ​ការ​ផ្ទុះ​ថ្ម​ជា​យថាហេតុ។

 

ក្នុង​នោះ​ ​Samsung​ ​ក៏​បាន​ភ្ជាប់​មក​នូវ​សេចក្ដី​ណែនាំ​មួយ​ចំនួន​ ​អម​នឹង​ការ​សុំទោស​ដល់​អតិថិជន​ចំពោះ​កំហុស​បច្ចេកទេស​ដែល​មាន​លើ​ ​Note 7​ ​ហើយ​ការ​ផ្ដល់​ប្រអប់​សុវត្ថិភាព​ទាំង​នោះ​ ​Samsung​ ​បង្ហាញ​ថា​ជា​ការ​យក​ចិត្ត​ទុក​ដាក់​ផ្នែក​សុវត្ថិភាព​ដល់​អតិថិជន៕

 

Samsung​ ​ផ្ដល់​ប្រអប់​ការពារ​អគ្គីភ័យ​ដល់​ម្ចាស់​ ​Note 7

 

អាន​បន្ត​ ​៖​ Samsung បង្កើន​ការ​ផលិត​ Galaxy S7 ដើម្បី​ប៉ះប៉ូវ​​បញ្ហា​​ Note 7

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​xdadeveloper