តារា​សម្ដែង​ស្រី​អាយុ​60​ឆ្នាំ នៅ​តែ​សិច​ស៊ី​គួរ​ឱ្យ​គយគន់

អ្នកស្រី​Danan Delany ទោះបី​អាយុ​៦០​ឆ្នាំ​ហើយ​ក៏​ដោយ ប៉ុន្ដែ​មាន​លក្ខណៈ​សិច​ស៊ី​គួរ​ឱ្យ​គយគន់ ។

Dana Delany ជា​តារា​សម្ដែង​អា​មេ​រិ​ក ធ្លាប់​ចូលរួម​សម្ដែង​ក្នុង​ភាពយន្ដ​ជា​ច្រើន​រឿង ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក ក្នុង​នោះ​ធ្លាប់​ចូលរួម​សម្ដែង​រឿង «Justice League : The Flash Point Paradoy» ។

ដា​ណា ដេ​ឡា​នី កើត​នៅ​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​១៩៥៦ និង​នៅ​ឆ្នាំ​២០១៥ បានការ​អញ្ជើញ​ឱ្យ​ចូលរួម​ធ្វើ​ពិធី​ការិនី និង​បាន​បង្ហាញ​ពី​អាថ៌​កំបាំង​នៅ​ក្មេង​ជាង​វ័យ ក្រោយ​ពី​មាន​មនុស្ស​ជា​ច្រើន​សាកសួរ ។ នាង​បាន​ឆ្លើយ​ថា «​ព្រោះ​ខ្ញុំ​មិន​ធ្លាប់​រៀប​ការ​, មិន​ធ្លាប់​មានកូន​, ហាត់ប្រាណ​បែប​យោគៈ និង​ផឹកស្រា​ច្រើន ទើប​ធ្វើ​ឱ្យ​វ័យក្មេង​បែប​នេះ​»៕