គ្រប់​គ្នាបារម្ភ​ខ្លាំង​! ក្រោយ​ឮថា​ គាត់ឆ្លង​ជំងឺ​ហ្ស៊ីកា

កាល​ពីពេល​ថ្មីៗនេះ កំពុង​ភ្ញាក់​ផ្អើល​និង​បារម្ភ​ខ្លាំង​ពី​បណ្តាញសង្គម ខណៈ​​អ្នក​គាំទ្រ​​ជាច្រើន​របស់​​តារាសម្តែងប្រុស​ហុងកុងម្នាក់​ គឺ​លោក Sammul Chan​ ក្រោយ​​ពី​លិច​ឮ​ព័ត៌មាន​ថា លោក​បាន​ឆ្លងជំងឺ​​ហ្ស៊ីកា បន្ទាប់ពី​លោក​ត្រឡប់​ពីប្រទេស​ថៃ​វិញ ។

លោក Sammul Chan​ ត្រូវ​គេគ្រប់គ្នា​ស្គាល់​គាត់ រយៈ​ការ​សម្តែង​ក្នុង​រឿង «ទេវបុត្រណាចា» ​ដែល​មាន​អ្នក​​គាំទ្រ​នូវ​សមត្ថកិច្​​សម្តែង​របស់គាត់​​យ៉ាងខ្លាំង ។

ការបារម្ភនេះ គឺបន្ទាប់ពី​ដឹង​ថា លោក​​មានអាការ​មិនស្រួលខ្លួន ដូចជាឈឺក្បាល រាក ក្តៅខ្លួន ចុករោយសាច់ដុំ និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ខុសប្រក្រតី ដែល​គ្រូពេទ្យ​​និយាយ​​ថា អាការបែបនេះ ហាក់ដូចនឹង​ជំងឺគ្រុនឈាម និង​ជំងឺហ្ស៊ីកា ។

តែទោះបីជាយ៉ាងណា ក្តីបារម្ភ​នេះ​ត្រូវបាន​ថយវិញ​ ក្រោយពិនិត្យយ៉ាងដិតដល់​​ពីក្រុមគ្រូ​ពេទ្យនោះថា លោក Sammul Chan ​គ្រាន់តែមាន​ជំងឺផ្តាសាយធំប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន លោក​បាន​ធូរស្បើយច្រើន​ហើយ ។