អតីត​ប្រធានាធិបតី​ម៉ិកស៊ិក​ពីរ​នាក់​ ប្រៀបធៀប​Donald Trumpទៅ​និង​ហ៊ីត្លែ​​

ថ្មីៗ​នេះ​អតីត​ប្រធានាធិបតី​ម៉ិកស៊ិក​ពីរ​រូប​ គឺ​លោក​Felipe Calderon និង​លោក​ Vicente Fox​ បាន​ធ្វើ​ការ​ប្រៀបធៀប​បេក្ខជន​ប្រធានាធិបតី​លោក​ Donald Trump ទៅ​និង​ហ៊ីត្លែ ដែល​ជា​មេ​ផ្ដាច់​ការ​ណាស៊ី​ ព្រោះ​អ្នក​ទាំង​ពីរ​បាន​បញ្ឆេះ​ឲ្យ​មាន​ការ​ស្អប់​ និង​រើសអើង​ជាតិសាសន៍​ដូចគ្នា​ ខណៈ​ដែល​សង្គ្រាម​ពាក្យ​សំដី​លើ​​ទ្រឹស្ដី​នយោបាយ​​របស់​លោក​Donald Trump ពាក់ព័ន្ធ​នឹង​បញ្ហា​ជន​ភៀស​ខ្លួន​​កាន់​តែ​រីក រាល​ដាល​ខ្លាំង​ឡើង​។

អតីត​ប្រធានាធិបតី​ម៉ិកស៊ិក​ពីរ​នាក់​ ប្រៀបធៀប​Donald Trumpទៅ​និង​ហ៊ីត្លែ​​

លោក​ Felipe Calderon បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ក្នុង​ទីក្រុង​ម៉ិកស៊ីកូ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ទ្រឹស្ដី​នយោបាយ​របស់​លោក​ ​Donald Trump​មាន​លក្ខណៈ​រើសអើង​ជាតិ​សាសន៍​ដូច​និង​មេដឹកនាំ​ផ្ដាច់​ការ​ណាស៊ី​ដូច្នោះ​ដែរ។ លោក​បាន​បន្ថែម​ថា​ ទ្រឹស្ដី​នោះ​លើក​សរសើរ​ពួក​ស្បែក​ស​ជា​ធំ និង​​ប្រឆាំង​នឹង​ក្រុម​ជន​ភៀស​ខ្លួន​ ហើយ​ការ​និយាយ​ និង​កាយវិការ​របស់​លោក​Donald Trump គឺ​បង្ហាញ​ពី​ការ​រើសអើង​ចំពោះ​​ក្រុម​ជន​ភៀស​ខ្លួន​ ដែល​មាន​សម្បុរ​ខុស​ពី​លោក​ផង​ដែរ​។​ ទាំង​អស់​នេះ​គឺ​ដូច​អ្វី​ដែល​លោក​​ ហ៊ីត្លែ​បាន​ធ្វើ​ក្នុង​សម័យ​មុន​ដែរ​ គឺ​បញ្ឆេះ​ការ​ស្អប់​ និង​រើសអើង​ជាតិសាសន៍​​។

ចំណែក​លោក​Vicente Fox ក៏​បាន​ធ្វើ​ការ​ប្រៀបធៀប​លោក​ Donald Trump ទៅ​នឹង​លោក​ហ៊ីត្លែ​ផង​ដែរ​ ហើយ​លោក​ថែម​ទាំង​បាន​លើក​ឡើង​ផង​ដែរ​ថា​ លោក​Donald Trump ​កំពុង​តែ​នាំ​សហរដ្ឋអាមេរិក​ត្រលប់​ទៅ​កាន់​សម័យ​កាល​ពីមុន​ដែល​មាន​ជម្លោះ និង​សង្គ្រាម​គ្រប់​យ៉ាង​ ។ លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ លោក​Donald Trump ​កំពុង​មើលងាយ​ប្រទេស​ម៉ិកស៊ីកូ​ ជនជាតិ​ម៉ិកស៊ិក​ ជន​ភៀសខ្លួន​ សម្ដេច​Pope ជន​ជាតិ​ចិន​ និង​អ្នក​រាល់​គ្នា​។

ប្រែ​សម្រួល​ ៖ Sophany
ប្រភព ៖

  • អតីត​ប្រធានាធិបតី​ម៉ិកស៊ិក​ពីរ​នាក់​ ប្រៀបធៀប​Donald Trumpទៅ​និង​ហ៊ីត្លែ​​已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:បច្ចេកវិទ្យា
Tags: