សាច់ជ្រូកព្រៃចំនួនជិត៤០គីឡូក្រាម ត្រូវបានមន្រ្តីនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ធ្វើការដុតបំផ្លាញចោល

ខេត្តមណ្ឌលគីរី៖ សាច់ជ្រូកព្រៃចំនួនជិត៤០គីឡូក្រាម ត្រូវបានមន្រ្តីនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ធ្វើការដុតផ្លាញ ចោលនៅព្រឹកថ្ងៃទី១១ខែតុលាឆ្នាំ២០១៦នេះ បន្ទាប់ពីក្រុមជំនាញមន្រ្តីអនុទ្យានុរក្សរបស់មន្ទីរបរិស្ថានចុះល្បាតប្រទះឃើញ និងបង្រ្កាប់បានដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ និងម៉ូតូកែឆ្នៃម៉ាកវ៉េវចំនួន០១គ្រឿង កាលពីវេលាម៉ោង៣នឹង០០នាទីរសៀលថ្ងៃទី១០ខែតុលាម្សិលមិញនេះ នៅចំនុចភ្នំក្អេងក្អាងដែលមានលេខUTM 0728559-1397272 ស្ថិតនៅក្នុងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ខណៈដែលជនសង្ស័យកំពុងធ្វើការដឹកជញ្ជូនចេញពីក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច។

បើតាមលោក ហាន សាខន មន្រ្តីនគរបាលយុត្តិធម៌ និងជាអនុប្រធានមន្ទីរបរិស្ថាខេត្តមណ្ឌលគិរី បានឲ្យដឹងថា ជនសង្ស័យទី១មានឈ្មោះ គុយ ក្រ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិព្នងជាអ្នកស៊ីឈ្នួលដឹកជញ្ជូន ចំណែកជនសង្ស័យទី២ជាអ្នកជួញដូរមានឈ្មោះ ប្រាក់ យ៉ាន ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យដូចគ្នា ។

លោកបានបន្តថា ចំពោះជនសង្ស័យទាំងពីរនាក់នេះ ដោយសារទើបជួញដូរលើកដំបូង និងមានជីវភាពក្រីក្រ ត្រូវបានឱ្យធ្វើកិច្ចសន្យាបញ្ឃប់ការជួញដូរសត្វព្រៃបន្តទៅទៀត។

លោកបានបញ្ជាក់ថានៅក្នុងកិច្ចសន្យានេះ បានសង្កត់ធ្ងន់ទៅលើជនសង្ស័យទាំងពីនាក់ ឲ្យសន្យាឈប់ប្រព្រឹត្តអំពើល្មើសច្បាប់រដ្ឋ ដូចជាសកម្មភាពបទល្មើស លើធនធានធម្មជាតិគ្រប់រូបភាព ដែលរាជរដ្ឋាភិបាលហាមឃាត់ ជាពិសេសច្បាប់ស្តីពីតំបន់ការពាធនធានធម្មជាតិ និងច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងគ្រប់គ្រងធម្មជាតិ ដែលចែងហាមឃាត់យ៉ាងច្បាស់ ចាប់ពីថ្ងៃធ្វើកិច្ចសន្យនេះទៅ ហើយបើសិននៅតែប្រព្រឹត្តទៀត និងអនុវត្តទៅតាមនិតិវិធីច្បាប់ ដោយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការទៅតាមផ្លូវច្បាប់៕ដោយ៖ រមនា
សាច់ជ្រូកព្រៃចំនួនជិត៤០គីឡូក្រាម ត្រូវបានមន្រ្តីនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ធ្វើការដុតបំផ្លាញចោល

សាច់ជ្រូកព្រៃចំនួនជិត៤០គីឡូក្រាម ត្រូវបានមន្រ្តីនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ធ្វើការដុតបំផ្លាញចោល

សាច់ជ្រូកព្រៃចំនួនជិត៤០គីឡូក្រាម ត្រូវបានមន្រ្តីនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ធ្វើការដុតបំផ្លាញចោល

សាច់ជ្រូកព្រៃចំនួនជិត៤០គីឡូក្រាម ត្រូវបានមន្រ្តីនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ធ្វើការដុតបំផ្លាញចោល

សាច់ជ្រូកព្រៃចំនួនជិត៤០គីឡូក្រាម ត្រូវបានមន្រ្តីនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ធ្វើការដុតបំផ្លាញចោល

ប្រភព៖ VD7

Loading...

  • សាច់ជ្រូកព្រៃចំនួនជិត៤០គីឡូក្រាម ត្រូវបានមន្រ្តីនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ធ្វើការដុតបំផ្លាញចោល已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:ជីវិតនិងសង្គម
Tags: