មិនគួរឲជឿ​ !! សាកសពអាយុកាល ២០០០ឆ្នាំ

ប្រទេសចិន៖ សាកសពរបស់ស្ត្រីម្នាក់ដែលល្បីឈ្មោះក្នុងសម័យកាលរបស់ប្រទេសចិន ត្រូវបានរក្សាទុកបានយ៉ាងល្អអស់រយៈកាលជាង ២០០០ឆ្នាំ។ ក្រុមវិជ្ជបណ្ឌិតជនជាតិចិន បានគាស់សាកសពក្រៀមបីរួចមកហើយ ប៉ុន្តែអ្វីដែលប្លែកជាងគេនោះ គឺសាកសពក្រៀមចុងក្រោយរសប់ ឡេឌីសុីនជួយ គឺនៅមានសភាពស្រស់បស់នៅផ្នែកគ្រឿងក្នុងដូចជាពោះវៀន បេះដូង ។ល។

សាកសពក្រៀមរបស់ជនជាតិចិនល្បីៗឈ្មោះក្នុងសម័យកាលដ៏យូរលង់មកហើយ ត្រូវបានរកឃើញម្តងមួយៗ ជាពិសេសនៅក្នុងខេត្តហួណាន នៃប្រទេសចិនតែម្តង។ សាកសពក្រៀមត្រូវបានរក្សាទុកយ៉ាងត្រឹមត្រូវបំផុត បន្ទាប់ពីគាស់ចេញពីក្នុងដី ព្រោះប្រសិនបើប៉ះនឹងធាតុអាកាសខាងក្រៅ វាងាយនឹងអាចរលាយ ឬឆ្លងមេរោគដែលធ្វើអោយសាកសពមានដង្កូវ។

អ្នកសិក្សាស្រាវជ្រាវមកពីជុំវិញពិភពលោក កំពុងផ្តោតអារម្មណ៍យ៉ាងខ្លាំងទៅលើការរក្សាទុក សាកសពបានយ៉ាងល្អ ចំលើយគឺនៅពុំទាន់មាននរណាអាចធ្វើបានឡើយ៕

ប្រភព៖ Documentary Films HD, VD7

Loading...