បែកធ្លាយវីដេអូ សិច ខ្លួនឯង លើ Facebook ចុងក្រោយ នាង សម្លាប់ខ្លួន នៅផ្ទះម្តាយមីង

ព័ត៌មានអន្តរជាតិ ៖ បុរស ៤នាក់ ត្រូវបានចាប់ឃាត់ខ្លួន ជាបណ្តោះអាសន្ន នៅប្រទេស អ៊ីតាលី ដើម្បីសាកសួរចម្លើយ ពាក់ព័ន្ធនឹងករណី ស្រ្តីម្នាក់សម្លាប់ខ្លួន ព្រោះតែវីដេអូសិចរបស់នាងបានបែកធ្លាយ នៅលើបណ្តាញ សង្គមអស់រយៈពេលជាងមួយខែមកនេះ ។

បែកធ្លាយវីដេអូ សិច ខ្លួនឯង លើ Facebook ចុងក្រោយ នាង សម្លាប់ខ្លួន នៅផ្ទះម្តាយមីង

ស្ថិតនៅក្នុងវ័យ ៣១ ឆ្នាំស្រ្តីដែលជាជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា Tiziana នាងបានផ្ញើ វីដេអូសិច (វីដេអូរួមភេទ) របស់នាងទៅកាន់អតីតមិត្តប្រុស និងបុរស ៣នាក់ផ្សេងទៀត ខណៈ ក្រុមបុរសទាំង ៤នាក់នោះបាន ចែកចាយ តាមរយៈការបង្ហោះនៅតាមប្រព័ន្ធអនឡាញ។ សេចក្តី រាយការណ៍ បញ្ជាក់ឲ្យដឹងថាមនុស្សច្រើនជាង ១លាននាក់ បានទស្សនាវីដេអូបែកធ្លាយមួយនោះ ខណៈជនរងគ្រោះ នាង Tiziana បានក្លាយទៅជាផ្ទាំងស៊ើប ក្នុងការ លេងសើចចំអក និងរំលោភ បំពាន។ ជាអកុសល ថ្ងៃអង្គារកន្លងទៅនេះ នាង Tiziana បានសម្រេចធ្វើ អត្តឃាត នៅឯផ្ទះម្តាយ មីងរបស់នាង ដែលមានទីតាំងស្ថិតនៅតំបន់ Mugnano ជិតទីក្រុង Naples ប្រទេសអ៊ីតាលី ។

ព្រះរាជអាជ្ញាក្នុងស្រុកបានសម្រេចបើកការស៊ើបអង្កេតពាក់ព័ន្ធនឹងករណីនាង Tiziana ធ្វើអត្តឃាត ក្រោយពី មិនអាចទទួលយកបាន នូវករណីបែកធ្លាយវីដេអូសិចរបស់នាង អស់រយៈកាលជាយូរមកហើយនៅតាមបណ្តា ញសង្គមដូចជា ហ្វេសបុក WhatsApp និងបណ្តាញសង្គមជាច្រើនផ្សេងទៀត ។ ជនសង្ស័យ ៤នាក់ត្រូវបាន ចាប់ឃាត់ខ្លួន ដោយរង់ចាំការស៊ើបអង្កេត និងសាកសួរចម្លើយពីបទ បង្ខូចកេរ្តិ៍ឈ្មោះ ។

បែកធ្លាយវីដេអូ សិច ខ្លួនឯង លើ Facebook ចុងក្រោយ នាង សម្លាប់ខ្លួន នៅផ្ទះម្តាយមីង

បន្ទាប់ពីវីដេអូសិច បានបែកធ្លាយនិងល្បីល្បាញ នាង Tiziana បានសម្រេចចិត្ត ឈប់សម្រាកពីការ ងារខណៈ នាងបានផ្លាស់ទីទៅកាន់ទីក្រុង Tuscany និងកំពុងតែរៀបចំគម្រោង ប្តូរឈ្មោះ របស់នាងតែសម្រោលអន្ធកាល នៃរឿងអាស្រូវ ផ្លូវភេទ បានតាមលងបន្លាចនាងជានិច្ច ដោយប្រយោគមួយឃ្លាដែលនាងបាននិយាយនៅក្នុង វីដេអូ “You’re filming? Bravo” បានក្លាយទៅជា ប្រយោគចំអកពេញបណ្តាញសង្គមរហូតដល់ថ្នាក់មានការ បោះពុម្ពនៅលើអាវយឺត នៅលើស្រោមទូរស័ព្ទដៃ និង នៅលើរបស់របរមួយចំនួនផ្សេងទៀត ។

ពាក់ព័ន្ធនឹងផ្លូវច្បាប់ នៅឯតុលាការឯណោះវិញ នាង Tiziana បានឈ្នះសិទ្ធក្នុងការបំភ្លេច “right to be forgotten”  ដែលជាមាត្រាមួយក្នុងការបញ្ជាជាដាច់ខាត ក្នុងការលុបវីដេអូបែកធ្លាយនោះចេញពីគ្រប់ គេហទំព័រទាំងអស់ និងពីគ្រប់ search engines ក៏ដូចជា ពីបណ្តាញសង្គម ហ្វេសប៊ុកជាដើម ៕

បែកធ្លាយវីដេអូ សិច ខ្លួនឯង លើ Facebook ចុងក្រោយ នាង សម្លាប់ខ្លួន នៅផ្ទះម្តាយមីង

បែកធ្លាយវីដេអូ សិច ខ្លួនឯង លើ Facebook ចុងក្រោយ នាង សម្លាប់ខ្លួន នៅផ្ទះម្តាយមីង

បែកធ្លាយវីដេអូ សិច ខ្លួនឯង លើ Facebook ចុងក្រោយ នាង សម្លាប់ខ្លួន នៅផ្ទះម្តាយមីង

បែកធ្លាយវីដេអូ សិច ខ្លួនឯង លើ Facebook ចុងក្រោយ នាង សម្លាប់ខ្លួន នៅផ្ទះម្តាយមីង

ប្រភព ៖ camnews, Thesun

Loading...

  • បែកធ្លាយវីដេអូ សិច ខ្លួនឯង លើ Facebook ចុងក្រោយ នាង សម្លាប់ខ្លួន នៅផ្ទះម្តាយមីង已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:ជីវិតនិងសង្គម
Tags: