Free Kick របស់​ Messi មិន​ត្រឹម​តែ​អស្ចារ្យ​ទេ​ថែម​ទាំង​ជួយ​ឲ្យ​គាត់​បំបែក​ត្រា​ថ្មី​បាន​ទៀត​ផង​

កាលពីព្រឹកមិញនេះក្រុមជម្រើសជាតិអាហ្សង់ទីនបានយកឈ្នះដោយលទ្ធផល៤ទល់នឹង០លើក្រុមជម្រើសជាតិអាមេរិក ដែលលទ្ធផលនេះបានធ្វើឲ្យអាហ្សង់ទីនអាចកក់កៅអីទៅលេងវគ្គផ្ដាច់ព្រ័ត្រនៃពាន Copa America ។

យ៉ាងណាអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺការស៊ុតបាល់ Free kick របស់កីឡាករ Lionel Messi ដែលធ្វើអ្នកគ្រប់គ្នាសរសើរថាអស្ចារ្យមែនទែន មិនតែប៉ុននោះមួយគ្រាប់ដែល Messi ស៊ុតនេះបានជួយឲ្យគាត់ក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនបំផុតរបស់ជម្រើសជាតិអាហ្សង់ទីនទៀតផង ។

ដោយសារគ្រាប់បាល់មួយគ្រាប់នោះបានជួយឲ្យ Messi កើនចំនួនស៊ុតបញ្ចូលទីសរុបដល់ទៅ៥៥គ្រាប់ឲ្យជម្រើសជាតិអាហ្សង់ទីន ដែលបានបំបែកកំណត់ត្រាចាស់ដែលជារបស់អតីតតារាឆ្នើមអាហ្សង់ទីនគឺលោក Gabriel Batistuta ដែលស៊ុតបញ្ចូលទីបានចំនួន៥៤គ្រាប់ឲ្យអាហ្សង់ទីន ។

សូមទស្សនាការស៊ុត Free Kick របស់ Messi ទាំងអស់គ្នា ៖

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Free Kick របស់​ Messi មិន​ត្រឹម​តែ​អស្ចារ្យ​ទេ​ថែម​ទាំង​ជួយ​ឲ្យ​គាត់​បំបែក​ត្រា​ថ្មី​បាន​ទៀត​ផង​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:វីដេអូ
Tags: