Griezmann បង្ហើប​ឈ្មោះ​ក្លឹប​មួយ​ដែល​រូប​គេ​អាច​នឹង​ផ្លាស់​ទៅ​

យើងឃើញថាបច្ចុប្បន្នមានសារព័ត៌មានជាច្រើនបានចុះផ្សាយទាក់ទងនឹងការប៉ុនប៉ងរបស់ក្លឹបធំមួយចំនួនដូចជា PSG , Man Utd និង Chelsea ទៅលើខ្សែប្រយុទ្ធលេចធ្លោរបស់ក្លឹប At Madrid គឺកីឡាករ Antoine Griezmann ។

ដោយពាក់ព័ន្ធនឹងការលេចលឺព័ត៌មានច្រើនបែបនេះទើបសារព័ត៌មានមួយនៅក្នុងប្រទេសបានធ្វើបទសម្ភាសន៍មួយជាមួយ Griezmann ទាក់ទងនឹងក្លឹបដែលខ្លួបអាចទៅបើសិនជាចាកចេញ At Madrid ។

Griezmann បង្ហើប​ឈ្មោះ​ក្លឹប​មួយ​ដែល​រូប​គេ​អាច​នឹង​ផ្លាស់​ទៅ​

ឆ្លើយតបសំនួរនេះ Griezmann បាននិយាយថា « ខ្ញុំមិនទាន់ប្រាកដនៅឡើយទេ ព្រោះអនាគតយើងមិនអាចមើលឃើញនោះឡើយ ប៉ុន្តែខ្ញុំគ្រាន់តែចង់និយាយថា PSG មិនស្ថិតក្នុងគម្រោងរបស់ខ្ញុំបច្ចុប្បន្ននោះតែថ្ងៃណាមួយប្រហែលជាអាច » ។

Griezmann បន្តថា « PSG ជាក្លឹបល្អមួយនាពេលបច្ចុប្បន្ន ក៏ប៉ុន្តែនៅពេលនេះខ្ញុំជាកីឡាកររបស់ក្លឹប AT Madrid ដូចនេះអ្វីដែលខ្ញុំផ្ដោតសំខាន់គឺប្រឹងប្រែងលេងឲ្យអស់ពីសមត្ថភាពដើម្បីជួយក្រុមក្នុងការប្រជែងពានរង្វាន់ » ។

គួរបញ្ជាក់ថាកីឡាករ Griezmann នៅតែបន្តបង្ហាញទម្រង់លេងយ៉ាងល្អឲ្យក្លឹប At Madrid ដោយ៨ប្រកួតកន្លងទៅរូបគេស៊ុតបញ្ចូលទីបាន៦គ្រាប់ ហើយក៏បានរួមចំណែកឲ្យ AT Madrid ឈរនៅកំពួលតារាង La Liga នៅត្រឹមសប្ដាហ៍ទី៦នេះផងដែរ ។

ប្រភព ៖

  • Griezmann បង្ហើប​ឈ្មោះ​ក្លឹប​មួយ​ដែល​រូប​គេ​អាច​នឹង​ផ្លាស់​ទៅ​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:វីដេអូ
Tags: