ប្រើ​លេខ​សម្ងាត់​​ភាសា​ខ្មែរ ជា​វិធីសាស្ត្រ​ល្អ​រួច​ផុត​ពី​ការ​វាយ​ប្រហារ

ការ​ប្រើ​លេខ​សម្ងាត់​ជា​ភាសា​ខ្មែរ​សម្រាប់​គណនី​លើ​បណ្ដាញ​អ៊ីនធឺណិត ជា​របាំង​ការពារ​ល្អ​បំផុត ដែល​អាច​ជៀស​ផុត​ពី​ការ Hack។

 

ប្រើ​លេខ​សម្ងាត់​​ភាសា​ខ្មែរ ជា​វិធីសាស្ត្រ​ល្អ​រួច​ផុត​ពី​ការ​វាយ​ប្រហារ

 

ប្រធាន​គ្រប់គ្រង​ផ្នែក​សុវត្ថិភាព ICT លោក អ៊ូ ផាន់ណារិទ្ធ បញ្ជាក់​ថា ជា​ទូទៅ​​វិធីសាស្រ្ត​និង​ប្រព័ន្ធ​ដែល Hacker ប្រើប្រាស់​ដើម្បី​វាយប្រហារ​លួច​យក​គណនី​អ្នក​ប្រើប្រាស់​លើ​ពិភពលោក ភាគច្រើន​អាច​វិភាគ​ទៅ​លើ​លេខ​សម្ងាត់​ជា​ភាសា​អង់គ្លេស មិន​ទាន់​មាន​ជា​ភាសា​ខ្មែរ​ឡើយ។ ដូច្នេះ​បើ​អ្នក​ប្រើប្រាស់​ប្រើ​លេខ​សម្ងាត់​ជា​ភាសា​ខ្មែរ​មាន​លាយ​លេខ​និង​សញ្ញា លើ​គណនី​ណាមួយ​របស់​ខ្លួន ជា​រឿង​ល្អ​បំផុត។

 

ក្រៅ​ពី​ការ​ប្រើប្រាស់​លេខ​សម្ងាត់​ជា​ភាសា​ខ្មែរ អ្នក​ជំនាញ​រូប​នេះ​ថា បើ​ប្រើ​ជា​ភាសា​អង់គ្លេស អ្នក​ប្រើប្រាស់​គួរ​ប្រើ​លេខ​សម្ងាត់​មាន​អក្សរ​ធំ​តូច​លេខ​និង​សញ្ញា​ឲ្យ​បាន​ច្រើន ដើម្បី​លំបាក​សម្រាប់ Hacker ក្នុង​ការ​ទាយ​និង​វាយ​ប្រហារ។

 

លើស​ពី​នេះ​លោក ផាន់ណារិទ្ធ​ក៏​ស្នើ​ឲ្យ​អ្នក​ប្រើប្រាស់​ទាំងអស់​ឧស្សាហ៍​ផ្លាស់ប្ដូរ​លេខ​សម្ងាត់ ដើម្បី​បង្កើន​សុវត្ថិភាព​កាន់​តែ​ខ្លាំង ហើយ​លេខ​សម្ងាត់​ក៏​ពុំ​គួរ​រក្សា​ទុក​លើ​ទូរសព្ទ​និង​កុំព្យូទ័រ​ឡើយ ជៀសវាង​គ្រោះ​ថ្នាក់​ណាមួយ​កើត​ឡើង៕

 

អាន៖ កុំ​ចេះ​តែ​បើក​ឯកសារ PDF ប្រយ័ត្ន​ចាញ់​បោក​បោស​គូទ​ខោ

 

អត្ថបទ៖ ប៉ែត ផាន់និត