ក្រុមហ៊ុន​ថៃ កំពុង​សិក្សា​បើក​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា​ និពន្ធដោយ : ថ្មីៗ       October-12-2016, 9:54 am         821

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្រុមហ៊ុន​ថៃ កំពុង​សិក្សា​បើក​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា​សម្តេច ហ៊ុន សែន​(​ស្តាំ​) លោក វី​ក្រុម ក្រូ​ម៉ា​ឌិ​ត​(​ឆ្វេង​) រូបភាពពីហ្វេសប៊ុកសម្តេចហ៊ុន សែន​ក្រុមហ៊ុន​មួយ​របស់​ថៃ ឈ្មោះថា​សារ​ជីវ​កម្ម​អមតៈ កំពុង​សិក្សា​គម្រោង​បើក​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ផ្សព្វផ្សាយ​បន្ទាប់ពី​ជំនួប​សម្តែង​ការគួរសម រវាង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ជាមួយ លោក វី​ក្រុម ក្រូ​ម៉ា​ឌិ​ត (Vikrom Kromadit) ស្ថាបនិក និង​ជា​ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន​សាជីវកម្ម​អមតៈ កាលពី​ទី​៩ ខែតុលា​កន្លងទៅ នៅក្នុង​ប្រទេស​ថៃ​។

​តាមរយៈ​ទំ​ព​រ័​ហ្វេ​ស​ប៊ុ​ក​ដដែល លោក វី​ក្រុម ក្រូ​ម៉ា​ឌិ​ត បានបង្ហាញ​ជំនឿ​ថា កម្ពុជា​នឹងមាន​អនាគត​ដ៏​ល្អ​ព្រោះថា កម្ពុជា​ស្ថិតនៅ​ចំណុចកណ្តាល​គេ ពិសេស​រវាង​ថៃ​និង​វៀតណាម ដែលមាន​សក្តានុពល​ខ្ពស់បំផុត​។ លោក វី​ក្រុម ក្រូ​ម៉ា​ឌិ​ត បច្ចុប្បន្ន ក្រុមហ៊ុន​សាជីវកម្ម​អមតៈ កំពុង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅក្នុង​ប្រទេស​ថៃ វៀតណាម និង​ប្រទេស​មី​យ៉ាន់​ម៉ា ហើយក៏​កំពុង​សិក្សា​បើក​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុងប្រទេស​កម្ពុជា​ដែរ​៕