កូន​ក្រមុំ​១១៤ឆ្នាំ​​ លង់​ស្នេហ៍​កូន​កំលោះ​​៧១​ឆ្នាំ​ ដោយ​សារ​ពាក្យ​មួយ​ឃ្លា​

លោកតា​អាយុ​​ ៧១ឆ្នាំ ជា​ជនជាតិ​ចិន​​​មាន​ឈ្មោះ​ Zheng បាន​ធ្វើ​​ឲ្យ​​​មនុស្ស​ជា​ច្រើន​​ភ្ញាក់ផ្អើល​ ​ក្រោយ​​​​​​រៀបការ​ជាមួយ​​យាយ​​​ អាយុ​ចាស់​ជាង​ខ្លួន​ដល់ទៅ​ ៤៣ឆ្នាំ។​​

 

កូន​ក្រមុំ​១១៤ឆ្នាំ​​ លង់​ស្នេហ៍​កូន​កំលោះ​​៧១​ឆ្នាំ​ ដោយ​សារ​ពាក្យ​មួយ​ឃ្លា​

 

លោក​​តា​​បាន​បង្ហើប​​មួយ​ឃ្លា​ថា​ “​វា​មិន​ដែល​​យឺត​ពេល​ទេ ​ដើម្បី​​ស្វែង​រក​​ស្នេហា​ពិត​​មួយ​​នោះ” រហូត​​លោក​​សម្រេច​ចិត្ត​​ដឹក​ដៃ​​កូន​ក្រមុំ​​វ័យ​ ១១៤​ឆ្នាំ​​ ចូល​រោង​ផ្ទឹម​​​តែម្ដង។ បើ​តាម​​ប្រភព​​ខាង​លើ ​លោកតា​​បាន​​ចំណាយ​ពេល​ជាង​១​ឆ្នាំ​ ដើម្បី​និយាយ​បញ្ចុះបញ្ចូល​យាយ​ឲ្យ​ស្រលាញ់​ បន្ទាប់​ពី​​​ឃើញ​លោក​​យាយ​​លើក​ដំបូង​​នៅ​​ក្នុង​មជ្ឈមណ្ឌល​​ថែទាំ​ចាស់​ជរា។ ការ​ជួប​នេះ ​​គឺ​ជា​រឿង​ចៃដន្យ​ ដោយ​​សារ​​​លោកតា​ត្រូវ​គេ​បង្ខំ​ឲ្យ​រើ​កន្លែង​ទៅ​​រស់​នៅ​ក្នុង​​មជ្ឈមណ្ឌល​​នេះ​វិញ​​ក្នុង​ស្រុក​ Bachu ប្រទេស​ចិន។

 

​លោកតា​ Zheng ​បានធ្លាក់ខ្លួន​​ពិការ​​​ជើង​សងខាង​ដោយ​សារ​គ្រោះ​​ថ្នាក់​រថភ្លើង​​តាំង​ពី​អាយុ​​ ២០​ឆ្នាំ ​​ពោល​គឺ​មាន​រយៈពេល​ជាង ៥០​ឆ្នាំ​ហើយ​។ ​កូន​​ក្រមុំ​​របស់តា​ពេល​នេះ​ គឺ​ជា​​​​មនុស្ស​ទី​មួយ​ ​បាន​យក​ចិត្ត​ទុកដាក់​​លើ​រូប​​លោកតា​ ​ចាប់​តាំង​ពី​មក​​នៅ​ផ្ទះ​ថ្មី រួច​​មើល​​ឃើញ​​យាយ​​ជា​មនុស្ស​ចិត្ត​ល្អ និង​ទន់ភ្លន់​​។

 

ចំណែក​លោកយាយ​ Zhang ត្រូវ​គេ​ដឹង​ថា​បាន​ស្ទាក់ស្ទើរ​​នឹង​​មាន​ទំនាក់ទំនង​​ស្នេហា​​ជា​មួយ​​បុរស​​​ប្អូន​ជាង​​ខ្លួន​ដល់​ទៅ​៤៣ឆ្នាំ​នេះ​ណាស់ ថែម​​ទាំង​មិន​ធ្លាប់​​​ស្រមៃ​ចង់​មានគូ​ ​នៅ​អាយុ​​ចាស់​​​បែប​ហ្នឹង​​ឡើយ។

 

ភាព​​ស្ទាក់ស្ទើរ​ទាំង​​អស់​ត្រូវ​បាន​រសាត់អណ្ដែត​​ចេញ​ទៅ​​ឆ្ងាយ​​ ដោយ​សារ​​តែ​ពាក្យ​​លួងលោម​​របស់​តា​​បាន​​​សន្យា​ថា ​”លោក​នឹង​​មើល​ថែ​យាយ​ដរាបណា​​លោក​នៅ​មាន​ដង្ហើម” រួច​​ក៏​ឈាន​​ដល់​ពិធី​​ឆ្លង​ស្ពាន​មាន​មេត្រី​ជា​ប្ដី​ប្រពន្ធ​ ក្រោម​ក្រសែភ្នែក​​​អ្នក​​​ស្រុក​​ និង​អ្នក​មើល​ថែ​ក្នុង​មជ្ឈមណ្ឌល​​តែម្ដង។ ពួក​គាត់​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​​​ តាម​ផ្លូវ​ច្បាប់​ត្រឹម​ត្រូវ​ពី​អាជ្ញាធរ​​​ផងដែរ​​៕​

 

កូន​ក្រមុំ​១១៤ឆ្នាំ​​ លង់​ស្នេហ៍​កូន​កំលោះ​​៧១​ឆ្នាំ​ ដោយ​សារ​ពាក្យ​មួយ​ឃ្លា​

 

 

 

កូន​ក្រមុំ​១១៤ឆ្នាំ​​ លង់​ស្នេហ៍​កូន​កំលោះ​​៧១​ឆ្នាំ​ ដោយ​សារ​ពាក្យ​មួយ​ឃ្លា​

 

 

ចុចអាន៖ រឿងគូស្នេហ៍​វ័យ​ចាស់​​​កូរ៉េ​ ជាប់​លេខ​១ទម្លាក់​រឿង​ហូលីវូដ

ចុចអាន៖ គូស្នេហ៍​៨​គូ ​ស្ម័គ្រ​ស្រលាញ់​គ្នា​ទោះ​ចាស់​យ៉ាង​ណា​ក៏​មិន​ប្រែ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Mirror