Android 7.1​ ​សម្រាប់​អ្នក​អភិវឌ្ឍ​កម្មវិធី​ ​នឹង​មាន​ប្រើ​ចុង​ខែ​តុលា

Google​ ​ទើប​ប្រកាស​បញ្ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​Android 7.1​ ​សម្រាប់​អ្នក​អភិវឌ្ឍ​កម្មវិធី​ ​(Developer Version)​ ​នា​ចុង​ខែ​តុលា។

 

Android 7.1​ ​សម្រាប់​អ្នក​អភិវឌ្ឍ​កម្មវិធី​ ​នឹង​មាន​ប្រើ​ចុង​ខែ​តុលា

 

ជា​មួយ​កំណែ​ទម្រង់​ថ្មី​ ​Android 7.1​ ​មាន​ ​API​ ​ប្លែក​ដែល​ផ្ដល់​រូបភាព​នៃ​កម្មវិធី​នានា​ងាយ​ស្រួល​មើល​ ​ហើយ​មាន​បន្ថែម​មុខងារ​ ​Shortcut key​ ​មួយ​ចំនួន​ដើម្បី​បង្កើន​ល្បឿន​នៃ​ការ​ប្រើប្រាស់​ ​ហើយ​ក៏​មាន​មុខងារ​ ​Daydream​ ​ដែល​ជា​បច្ចេកវិទ្យា​បង្ហាញ​រូប​ប្រភេទ​សម្រាប់​ឧបករណ៍​ ​VR​ ​ថ្មី​របស់​ ​Google។

 

ទន្ទឹម​នឹង​នោះ​ ​Android 7.1​ ​សម្រាប់​អ្នក​ប្រើ​ទូទៅ​អាច​នឹង​ចេញ​នា​ដើម​ខែ​ធ្នូ​ ​ខណៈ​ស្មាតហ្វូន​ម៉ូដែល​ ​Nexus 5X, 6P និងPixel C​ ​នឹង​ទទួល​ការ​អាប់ដេត​មុន​គេ៕

 

អាន​បន្ត​ ​៖​ ប្រើ​លេខ​សម្ងាត់​​ភាសា​ខ្មែរ ជា​វិធីសាស្ត្រ​ល្អ​រួច​ផុត​ពី​ការ​វាយ​ប្រហារ
អាន​បន្ត​ ​៖​ ​មិន​គួរ​ប្ដូរ​ប្រើ​ iPhone 7 តែ​គួរ​ចាំ​ទិញ​ iPhone ចេញ​ឆ្នាំ​ ២០១៧ វិញ​

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​androidcentral