ស្ត្រី​មាន​គភ៌​ត្រីមាស ​ដំបូង​គួរ​ចៀសវាង​ អាហារ ៦មុខ​នេះ

ស្ត្រី​មាន​គភ៌​ត្រីមាស ​ដំបូង​គួរ​ចៀសវាង​ អាហារ ៦មុខ​នេះ

ត្រីមាសទី ១ ជាដំណាក់កាលដ៏សំខាន់បំផុតសម្រាប់ស្ត្រីមានគភ៌ នេះជាពេលដែលទារកលូតលាស់ឆាប់ រហ័សបំផុត និងជាពេលកើតមានបញ្ហាស្របពេលជាមួយគ្នា។ ស្ត្រីមានគភ៌ត្រូវប្រុងប្រយ័ត្នចំពោះអាហារបំផុតក្នុងដំណាក់កាលនេះ ព្រោះវាអាចប៉ះពាល់ដល់សុខភាពទារក។ ប្រភេទអាហារមួយចំនួនដែលស្ត្រីមានផ្ទៃពោះក្នុងត្រីមាសដំបូងគួរចៀសវាង ព្រោះវាអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ទារក៖

១. ថ្លើមសត្វ៖វាមានផ្ទុកសារធាតុពុលជាច្រើន។ សត្វឈឺ ឬសត្វមានរោគ អាចបំផ្លាញសុខភាពរបស់ទារក។ ថ្លើមសត្វក៏សម្បូរជាតិកូឡេស្តេរ៉ុល និងវីតាមីន A អាចបណ្តាលឱ្យស្ត្រីរលូតកូន។

២. ល្ហុងខ្ចី៖វាអាចនាំឱ្យកើតបញ្ហាជាច្រើន បើក្នុងករណីធ្ងន់ធ្ងរ អាចបណ្តាលឱ្យរលូតកូន។ ល្ហុងខ្ចីមានផ្ទុកអង់ស៊ីម ធ្វើឱ្យកន្ត្រាក់ស្បូន។

៣. សាច់កែច្នៃ៖ស្ត្រីមានផ្ទៃពោះត្រូវចៀសវាងសាច់កែច្នៃគ្រប់ប្រភេទ និងសាច់ក្លាសេផងដែរ។ ស្ត្រីមិនគួរទទួលទានសាច់ក្រក សាច់កំប៉ុង សាច់ប៉ាតេ និងសាច់ប្រៃក្នុងត្រីមាសទី ១។ អាហារទាំងនេះផ្ទុកសារធាតុគីមី នាំឱ្យខូចសុខភាពគភ៌ និងរលូតកូន។

៤. ត្រីខកំប៉ុង៖ត្រីទឹកបឹង ទឹកស្រះ និងទឹកទន្លេអាចកើតមេរោគ ឬជំងឺ។ ត្រីទាំងនេះសម្បូរទៅដោយវីតាមីន និងប្រូតេអ៊ីនដែលអាចបណ្តាលឱ្យស្ត្រីរលូតកូន។ ត្រីខកំប៉ុងផ្ទុកជាតិអំបិល និងសារធាតុគីមីបានប៉ះពាល់ដល់ស្ត្រី និងទារក។

៥. ផ្លែប៉ោមព្រៃ៖តាមធម្មតា ផ្លែប៉ោមព្រៃនេះមានរសជាតិផ្អែម ចត់ ហើយជូរ ដែលស្ត្រីមានផ្ទៃពោះចូលចិត្តទទួលទាន ដើម្បីបំបាត់អាការៈចាញ់កូន។ តែទោះបីជាយ៉ាងណា ផ្លែប៉ោមព្រៃមិនល្អសម្រាប់ម្តាយទេ ព្រោះវាអាចបណ្តាលឱ្យរលូតកូន។ វត្តមានអង់ស៊ីមក្នុងផ្លែប៉ោមព្រៃ ធ្វើឱ្យកន្ត្រាក់ស្បូន។

៦. ផ្លែប៉ែស៖ផ្លែប៉ែសមានរសជាតិផ្អែម ហើយក្តៅ។ ស្ត្រីនឹងប្រឈមបញ្ហាលំហូរឈាម ប្រសិនបើនាងទទួលទានផ្លែប៉ែសក្នុងត្រីមាសដំបូង។ ផ្លែប៉ែសបណ្តាលឱ្យរមាស់ ក នាំឱ្យស្ត្រីចង់ក្អួត បង្កើតភាពតានតឹងដល់ទារក៕

ប្រភព ៖ mungkulkar

Loading...

  • ស្ត្រី​មាន​គភ៌​ត្រីមាស ​ដំបូង​គួរ​ចៀសវាង​ អាហារ ៦មុខ​នេះ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:សុខភាព
Tags: