ដឹងអត់! ដើរ​មួយថ្ងៃឱ្យ​បាន ៣០នាទី​ផ្តល់​អត្ថប្រយោ ជន៍​អស្ចារ្យ​ប៉ុណ្ណា?

ដឹងអត់! ដើរ​មួយថ្ងៃឱ្យ​បាន ៣០នាទី​ផ្តល់​អត្ថប្រយោ ជន៍​អស្ចារ្យ​ប៉ុណ្ណា?

ការដើរមិនមែនត្រឹមតែអាចជួយស្រកទម្ងន់, កាត់បន្ថយភាពតានតឹងប៉ុណ្ណោះទេ ប៉ុន្តែក៏អាចព្យាបាលជំងឺរ៉ាំរ៉ៃផងដែរ។ ការដើរជាវិធីងាយស្រួលនឹងធ្វើបំផុត, មិនត្រូវការអ្វីច្រើន, និងនាំមកនូវអត្ថប្រយោជន៍ចំពោះរាងកាយ និងសុខភាព។

១. ជួយឱ្យអារម្មណ៍បានធូរស្បើយ៖អ្នកទទួលទានស្រាបន្តិច ឬនំសូកូឡា អាចជួយកាត់បន្ថយភាពតានតឹងពេញមួយថ្ងៃ។ ប៉ុន្តែការដើរក៏ផ្តល់អត្ថប្រយោជន៍ដូចគ្នាដែរ ដោយមិនផ្តល់ផលអវិជ្ជមានចំពោះសុខភាព។

តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ការដើរឱ្យបានទៀងទាត់អាចជួយសម្រួលដល់ប្រព័ន្ធសរសៃប្រសាទ ធ្វើឱ្យចិត្តស្ងប់, កាត់បន្ថយភាពខឹង…។ នៅពេលដើរជាមួយនឹងអ្នកដទៃ មានទំនាក់ទំនងគ្នាធ្វើឱ្យអ្នកកាន់តែមានភាពសុខស្រួល ហើយការប៉ះពាល់នឹងមជ្ឍដ្ឋានខាងក្រៅក៏អាចជួយកាត់បន្ថយភាពធុញថប់ផងដែរ។

២. ភាពច្នៃប្រឌិតកាន់តែកើនឡើង៖នៅពេលអ្នកគិតអ្វីមិនចេញ ពិបាកនឹងដោះស្រាយបញ្ហា អ្នកគួរតែដើរ។ យោងតាមការសិក្សាមួយបានបង្ហាញថា អ្នកថ្មើជើងមានគំនិតច្នៃប្រឌិតជាងអ្នកដែលអង្គុយតែនៅលើកៅអី។

៣. សម្រកទម្ងន់៖បើទោះបីជាទម្ងន់របស់អ្នកមិនស្រកក៏ដោយ តែអ្នកនឹងសម្គាល់ឃើញថា ខោអាវនឹងរលុងជាងមុន ជាពិសេសទំហំចង្កេះ។ ការដើរឱ្យបានទៀងទាត់អាចជួយពង្រឹងដល់ការឆ្លើយតបពីរាងកាយទៅកាន់អាំងស៊ុយលីន ដែលអាចជួយកាត់បន្ថយជាតិខ្លាញ់ក្បាលពោះ។ ការដើរអាចជួយបង្កើនលឿនដល់ការរំលាយអាហារ ចំហេះកាឡូរីបានច្រើន និងការពារពីការបាត់បង់សាច់ដុំ ជាពិសេសសំខាន់ចំពោះមនុស្សចាស់។

៤. កាត់បន្ថយគ្រោះថ្នាក់នៃជំងឺរ៉ាំរ៉ៃ៖ការដើរអាចជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម, កាត់បន្ថយគ្រោះថ្នាក់នៃជំងឺទឹកនោមផ្អែម។ ការដើរក៏អាចជួយកាត់បន្ថយសម្ពាធឈាម កាត់បន្ថយភាពគ្រោះថ្នាក់នៃជំងឺដាច់សរសៃឈាមខួរក្បាលពី ២០%-៤០%។

តាមការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា អ្នកដែលបានដើររយៈពេល ៣០នាទីឱ្យបាន ៥ថ្ងៃក្នុង ១សប្តាហ៍អាចជួយកាត់បន្ថយអត្រាគ្រោះថ្នាក់នៃជំងឺសរសៃឈាមបេះដូងបាន ៣០%។

៥. ជួយឱ្យជើងមានរាងស្អាត៖នៅពេលដែលមនុស្សយើងចាស់ឡើង ការបាត់បង់សរសៃវ៉ែននឹងមានការកើនឡើង។ ការដើរជាវិធីការពារពីការបាត់បង់សរសៃវ៉ែន។ ប្រព័ន្ធសរសៃវ៉ែនជាចរាចរណ៍ឈាមទី២ កើតឡើងពីសាច់ដុំ, សរសៃពួ និងសន្ទះបិទបើកស្ថិតនៅក្នុងលាច់កំភួនជើង និងជើង។ ប្រព័ន្ធនេះជួយបញ្ជូនឈាមត្រលប់ទៅកាន់បេះដូង, សួត។ ហើយការដើរអាចជួយឱ្យការពារ និងជួយឲ្យសាច់ដុំជើងរឹងមាំ ធ្វើឱ្យចរាចរណ៍ឈាមមានសុខភាពល្អ។ ប្រសិនបើអ្នកមានរោគយឺតសរសៃឈាម គួរដើរឱ្យបានជារៀងរាល់ថ្ងៃ ដើម្បីជួយកាត់បន្ថយអាការៈហើមជើង។

៦. ជួយសម្រួលដល់ការរំលាយអាហារ៖ការដើរជារៀងរាល់ព្រឹកអាចជួយដល់ការរំលាយអាហារឱ្យបានទៀងទាត់ ព្រោះវាបានជួយពង្រឹងដល់ដំណើរការរបស់ក្រពះ។ តម្រូវការដំបូងដែលអ្នកទើបនឹងវះកាត់រួចគឺ ការដើរ ព្រោះសកម្មភាពទាំងនេះជាតម្រូវការរបស់សាច់ដុំសំខាន់ និងសាច់ដុំពោះ ជួយបង្កើនសកម្មភាពប្រព័ន្ធរំលាយអាហារ។

៧. ជីវិតរស់នៅប្រចាំថ្ងៃកាន់តែមានសុខភាពល្អ៖ នៅពេលអ្នកមានកាលវិភាគការដើរឱ្យបានទៀងទាត់ អ្នកនឹងអាចរស់នៅបានអាយុវែង ជាមនុស្សសកម្ម៕

ប្រភព ៖ khmerpropey

Loading...

  • ដឹងអត់! ដើរ​មួយថ្ងៃឱ្យ​បាន ៣០នាទី​ផ្តល់​អត្ថប្រយោ ជន៍​អស្ចារ្យ​ប៉ុណ្ណា?已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:សុខភាព
Tags: