ម្យ៉ាង​ដែរ​ !! រួមរស់ជាមួយគ្នា៨ឆ្នាំមានកូនស្រីម្នាក់ ពេលនេះ​ប្រពន្ធ​សុំ​លែង​ដាច់ខាត​,ប្ដីថា​ឲ្យ​លុយ​ខ្លះ​មក​…

ម្យ៉ាង​ដែរ​ !! រួមរស់ជាមួយគ្នា៨ឆ្នាំមានកូនស្រីម្នាក់ ពេលនេះ​ប្រពន្ធ​សុំ​លែង​ដាច់ខាត​,ប្ដីថា​ឲ្យ​លុយ​ខ្លះ​មក​…
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១១តុលា២០១៦ម្សិលមិញនេះ នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

មានប្ដីប្រពន្ធមួយគូ ដោយស្រឡាញ់គ្នា(ចិត្តនិងចិត្ត)បានគ្នាជាប្តីប្រពន្ធរយៈពេល៨ឆ្នាំ មានកូនស្រីម្នាក់ជាចំណងស្នេហ៍ ស្រាប់តែ ពេលនេះប្រេះឆារ ដោយប្រពន្ធសម្រេចចិត្តរត់មកសុំការអន្តរាគមន៍ពីសមត្ថកិច្ចដោយសារទ្រាំរស់នៅជាមួយប្តីលែងបាន ។

ចំណែកភាគីខាងប្រុស ឈ្មោះមាស វុន អាយុ៣៦ឆ្នាំមុខរបកម្មករសំណង់ស្នាក់នៅភូមិត្រពាំងឈូកសង្កាត់ទឹកថ្លា ខណ្ឌសែនសុខនិងមានស្រុកកំណើតភូមិបួស ឃុំស្វាយរៀង ស្រុកកំពង់រត៍ ខេត្តស្វាយរៀង ។ ចំណែកភាគីខាងស្រីឈ្មោះតុង មករា អាយុ៣៥ឆ្នាំមុខរបរជាមេផ្ទះ ប្តីប្រពន្ធខាងលើមានកូនស្រីម្នាក់រស់នៅក្នុងបន្ទុកគ្រួសារផងដែរ.. ។

បុរសជាប្តីបានឲ្យដឹងថា ខ្លួនបានស្រឡាញ់នារីខាងលើដោយខ្លួនឯង ហើយបានព្រមព្រៀងចាប់ដៃគ្នាជាប្តីប្រពន្ធអស់រយៈពេល៨ឆ្នាំហើយមានទាំងកូនស្រីម្នាក់ទៀតផង តែក្នុងរង្វង់គ្រួសារត្រូវបានប្រេះស្រាំ រស់នៅមិនចុះសម្រុងនិងគ្នាដោយសារសាច់ញាតិខាងប្រពន្ធមករស់នៅជាមួយ ហើយមិនជួយរក គិតតែដេកសីុទើបចេះតែរកាំរកោសនិងគ្នារហូតមក។

បើតាមស្រ្តីជាប្រពន្ធវិញបានប្រាប់ថា មូលហេតុដែលគាត់រត់មកសុំអន្តរាគមន៍ពីសមត្ថកិច្ចនេះគឺដោយសារលោកប្តីខាងលើឲ្យតែផឹកសីុស្រវឹងតែងតែមករករឿងគាត់ដោយជេប្រមាថធ្វើបាបទាំងផ្លូវកាយ និងផ្លូវចិត្តគំរាមកំហែងសព្វបែបយ៉ាង។

ស្ត្រីដដែលបានប្រាប់ឲ្យដឹងទៀតថា កាលពីល្ងាចថ្ងៃទី១០តុលា២០១៦នេះ គាត់បានមកប៉ុស្តិ៍ម្តងហើយដោយពេលនោះសមត្ថកិច្ចឲ្យប្តីគាត់ធ្វើកិច្ចសន្យាជាលាយល័ក្ខអក្សរពេលផឹកសីុស្រវឹងមិនឲ្យទៅរករឿងប្រពន្ធកូនឡើយ តែទើបបាន១ថ្ងៃប្តីខាងលើផឹកសីុស្រវឹងបែរជាមករករឿងប្រពន្ធកូនដដែលទើបនៅរសៀលនេះគាត់មកប៉ុស្តិ៍ម្តងទៀតលើកនេះគាត់សុំលែងលេះតែម្តង។

តាមមន្រ្តីនគរបាលវិញបានឲ្យដឹងថា រឿងរាវទំនាស់បែកបាក់ហិង្សាក្នុងគ្រួសារខាងលើ សមត្ថកិច្ចបានធ្វើការព្រមានទៅលើបុរសជាប្តីឲ្យឈប់ផឹកសីុស្រវឹងទៅរករឿងប្រពន្ធកូនទៀតតែការដែលភាគីខាងប្រពន្ធសុំលែងលះគ្នានោះសមត្ថកិច្ចមិនហ៊ានទទួលទេគឺឲ្យភាគីប្តីប្រពន្ធទៅជួបខាងសាលាសង្កាត់វិញ។ ក្នុងករណីខាងលើនេះគេសង្កេតឃើញថា ភាគីខាងប្រពន្ធគឺទាមទារសុំលែងលេះនិងប្តីដាច់ខាតតែម្តង ដោយសំអាងថារស់នៅមិនចុះសម្រុងគ្នា និងតែងតែធ្វើបាបមកលើផ្លូវកាយនិងផ្លូវចិត្តនាងរហូត។

ចំណែកខាងប្តីវិញបានប្រាប់ថា គាត់មិនព្រមលែងទេដោយសារតែអាណិតកូនប៉ុន្តែគាត់ព្រមលែងលុះត្រាខាងប្រពន្ធឲ្យលុយគាត់ខ្លះទើបព្រម៕

ប្រភព៖ VD7

Loading...

  • ម្យ៉ាង​ដែរ​ !! រួមរស់ជាមួយគ្នា៨ឆ្នាំមានកូនស្រីម្នាក់ ពេលនេះ​ប្រពន្ធ​សុំ​លែង​ដាច់ខាត​,ប្ដីថា​ឲ្យ​លុយ​ខ្លះ​មក​…已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:ជីវិតនិងសង្គម
Tags: