តារាស្រីដៃគូ ទិន ហ្វី ទិញរបស់ថ្លៃផ្គាប់ចិត្ត អនាគតស្វាមីទី៣

6 Videos


តារាស្រីដ៏ល្បីឈ្មោះវ័យ ៤៦ ឆ្នាំ នាង Christy Chung ត្រូវបានទស្សនិកជនស្គាល់ថាជាតួឯកស្រីក្នុងរឿង «Love on Delivery» ដែលសម្តែងជាមួយលោក Stephen Chow នឹងរៀបការជាមួយនឹងតារាសម្តែងចិន Zhang Lun Shuo នៅខែវិច្ឆិកាខាងមុខនេះ ហើយវាក៏ជាមង្គលការលើកទីបីសម្រាប់នាងផងដែរ ។

តារាស្រីដៃគូ ទិន ហ្វី ទិញរបស់ថ្លៃផ្គាប់ចិត្ត អនាគតស្វាមីទី៣តារាស្រីដៃគូ ទិន ហ្វី ទិញរបស់ថ្លៃផ្គាប់ចិត្ត អនាគតស្វាមីទី៣

ថ្វីបើនាងមានអាយុបងលោក Zhao ១២ ឆ្នាំក្តី ស្នេហារវាងអ្នកទាំងពីរហាក់ដើរទៅមុខ យ៉ាងរលូន និង មិនមានឧបសគ្គណារារាំងបានឡើយ ។ ថ្មីៗនេះដែរ មុននឹងដល់ថ្ងៃមង្គលការ គេបានឃើញនាងនាំកូនស្រីទាំង ២ និង មិត្តភក្តិនាងម្នាក់ទៅរើសគ្រឿងអលង្ការ ក្នុងហាងដ៏ប្រណិតមួយនៅផ្សារទំនើបមួយកន្លែង ។ ក្រោយពីសង្កេតមើលច្បាស់ នាងបានសម្រេចចិត្តទិញនាឡិកាដៃមួយគ្រឿង ដែលមើលទៅមានតម្លៃថ្លៃមិនធម្មតានោះទេ ទោះបីជានាងមិនបានបញ្ជាក់តម្លៃក្តី ។ ក្រោយមក កាលពីពេលថ្មីៗនេះ ទើបគេបានដឹងថា តាមពិតកាដូនោះគឺនាងទិញ ដើម្បីជូនលោក Zhang ដែលនឹងក្លាយជាស្វាមីទី ៣ ក្នុងពេលឆាប់ៗខាងមុខនេះ ។

តារាស្រីដៃគូ ទិន ហ្វី ទិញរបស់ថ្លៃផ្គាប់ចិត្ត អនាគតស្វាមីទី៣

តារាស្រីដៃគូ ទិន ហ្វី ទិញរបស់ថ្លៃផ្គាប់ចិត្ត អនាគតស្វាមីទី៣

គួរបញ្ជាក់ដែរថា នាង Christy បានកើនប្រជាប្រិយភាពខ្លាំងក្រោយពីនាងឈ្នះពានរង្វាន់ បវរកញ្ញាឯកប្រទេសចិនកាលពីឆ្នាំ ១៩៩៣ ស្របពេលដែលនាងមិនចេះភាសាចិនសូម្បីតែមួយម៉ាត់ ៕

តារាស្រីដៃគូ ទិន ហ្វី ទិញរបស់ថ្លៃផ្គាប់ចិត្ត អនាគតស្វាមីទី៣តារាស្រីដៃគូ ទិន ហ្វី ទិញរបស់ថ្លៃផ្គាប់ចិត្ត អនាគតស្វាមីទី៣តារាស្រីដៃគូ ទិន ហ្វី ទិញរបស់ថ្លៃផ្គាប់ចិត្ត អនាគតស្វាមីទី៣តារាស្រីដៃគូ ទិន ហ្វី ទិញរបស់ថ្លៃផ្គាប់ចិត្ត អនាគតស្វាមីទី៣តារាស្រីដៃគូ ទិន ហ្វី ទិញរបស់ថ្លៃផ្គាប់ចិត្ត អនាគតស្វាមីទី៣

ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)