​លោក អេង ឆៃអ៊ាង បញ្ជាក់ថា ការប្រើ​ហិង្សា​មិនមែនជា​ដំណោះស្រាយ​នៃ​បញ្ហា​ឡើយ​

​តំណាងរាស្ត្រ និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថ្មីៗ​នេះ​បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ការដែល​សមត្ថកិច្ច​ក្រោម​ការគ្រប់គ្រង​របស់រ​ដ្ឋា​ភិ​បាល​គណបក្ស​ប្រជាជន​កម្ពុជា​អសមត្ថភាព​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ហើយ​ឈានទៅ​ប្រើ​អំពើហិង្សា​លើ​សកម្មជន​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី សកម្មជន​បរិស្ថាន និង​សកម្មជន​នយោបាយ​ជាដើម​។ ការប្រើ​អំពើហិង្សា​តាមច្រើន​រូបភាព​ទៅលើ​អ្នក​តវ៉ា​ត្រូវបាន លោក អេង ឆៃអ៊ាង បញ្ជាក់ថា ការប្រើ​ហិង្សា​មិនមែនជា​ដំណោះស្រាយ​នៃ​បញ្ហា​ដោយ​ប្រសិទ្ធភាព និង​ធានា​ស្ថិរភាព​ក្នុងសង្គម​ឡើយ ដូចនេះ​រដ្ឋាភិបាល​គប្បី​មាន​យន្តការ​ដោះស្រាយ​បញ្ហា​ដោយ​យុត្តិធម៌​។

គួរបញ្ជាក់​ថា​ថ្មីៗ​នេះ លោក អំ សំអាត មន្ត្រី​សិទ្ធិមនុស្ស​អង្គការ​លីកាដូ ត្រូវ​ពួក​សន្តិសុខ​ខណ្ឌ វាយដំ​ក្នុងខណ​:​ដែល​លោក​កំពុង​ឃ្លាំមើល​ស្ថានភាព​នៃ​ការ​ដង្ហែ​ក្បួន​របស់​សកម្មជន​ដីធ្លី ក្នុង​ទិវា​សិទ្ធិ​លំនៅដ្ឋាន​ពិភពលោក​។ ចំពោះមុខ​បញ្ហា​នេះ លោក អេង ឆៃអ៊ាង បាន​ចាត់ទុកថា ការប្រើ​ហិង្សា​កាន់តែ​ធ្វើ​ឲ្យ​មនុស្ស​មានការ​ឈឺចាប់ ហើយ​លោក​សូម​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការប្រើ​ហិង្សា​មកលើ​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី និង​ប្រជាពលរដ្ឋ​ស្លូតត្រង់​ដែល​បាន​ចូលរួម​ដោយ​សន្តិវិធី​ក្នុង​សកម្មភាព​ទាមទារ​សិទ្ធិ​ផ្សេងៗ​។​

​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កន្លងមក​បានចាត់ទុក​អំពើហិង្សា​ដែល​សមត្ថកិច្ច​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ប្រព្រឹត្តឡើង​នាពេល​កន្ល​មក​ថា ជាការ​បង្ហាញថា​រដ្ឋាភិបាល លោក ហ៊ុន សែន គ្មាន​សមត្ថភាព​ដោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ចំពោះ​សេដ្ឋកិច្ច នយោបាយ សង្គម និង​បញ្ហាដីធ្លី​ជាដើម​។ លោក សម រង្ស៊ី បាន​ពន្យល់ថា បើ​ពួកគេ​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី និង​អាច​ទទួលយកបាន​ពី​គ្រប់ភាគី​នោះ​ការតវ៉ា​ផ្សេងៗ​ពី​សំណាក់​ប្រជាពលរដ្ឋ​ក៏​មិនអាច​កើតឡើង ហើយ​អំពើហិង្សា និង​ការប្រឈមមុខ​ដាក់គ្នារ​វាង​ប្រជាពលរដ្ឋ​ស្លូតត្រង់ និង​សមត្ថកិច្ច​ចម្រុះ​ក៏​មិនអាច​កើតមាន​ផងដែរ​៕

14519947_1077495879019040_2126479279975283077_n b6fa8456-b96a-49ca-a35f-5a5299d6a2b6 7c35dda8-218a-4f94-9ef1-22a0a86b5512 vayo-ch16101101