ឃាត់ខ្លួនជនជាតិចិន១៩នាក់ដែលលួចបើកល្បែងស៊ីសងតាមអ៊ីនធឺណែត

កម្លាំងនគរបាលអន្តោប្រវេសន៍និងនគរបាលអន្តរាគមន៍នៃស្នងការដ្ឋានខេត្តសៀមរាបក្រោមការដឹកនាំរបស់តំណាងអយ្យការអមសាលាដំបូងខេត្តបានធ្វើការឃាត់ខ្លួនជនជាតិចិនប្រុសស្រីចំនួន19នាក់ ដែលលួចបើកល្បែងស៊ីសងតាមអ៊ីនធឺណែតខុសច្បាប់។

ហេតុការណ៍បង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១១ខែតុលាឆ្នាំ២០១៦ស្ថិតក្នុងភូមិគ្រួសសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

Loading...

លោកវរសេនីយ៍ទោ ជា គឹមសាន ស្នងការរងនគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋានខេត្តសៀមរាបបានឲ្យដឹងនារសៀលថ្ងៃទី១១នេះថា៖ដោយមានការសើុបអង្គេតយ៉ាងល្អរបស់កម្លាំងនគរបាលអន្តោប្រវេសន៍ទើបអាចឈានទៅរកការឃាត់ខ្លួនជនសង្ស័យជនជាតិចិនប្រុស.ស្រីចំនួន១៩នាក់នៅតាមគោលដៅចំនួនចំនួន២កន្លែងផ្សេងៗៗគ្នាក្នុងក្រុងសៀមរាប។ទី១គឺនៅផ្ទះសំណាក់យីហោ”ស៊ានហួធៀន”ទី២គឺនៅបុរីអាត់ខេនចំនួន២ល្វែង។

លោកបន្តថា៖ករណីនេះសមត្ថកិច្ចនៅមិនទាន់ដឹងថាជនជាតិចិនទាំងនេះមកកាន់ប្រទេសកម្ពុជាតាមច្រកណានោះទេកំពុងសួរនាំសិន។លោកបន្ថែមថា៖ជនសង្ស័យជនជាតិចិនទាំងនេះជាប់ពាក់ព័ន្ធនឹងការបើកលេងល្បែងហ្គេមតាមអិុនធឺណែតប្រហាក់ប្រហែលគ្នានឹងល្បែងកាសុីណូដែរ។លោកបញ្ជាក់ថា៖ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ថែមទៀត៕

ឃាត់ខ្លួនជនជាតិចិន១៩នាក់ដែលលួចបើកល្បែងស៊ីសងតាមអ៊ីនធឺណែត

ឃាត់ខ្លួនជនជាតិចិន១៩នាក់ដែលលួចបើកល្បែងស៊ីសងតាមអ៊ីនធឺណែត

ឃាត់ខ្លួនជនជាតិចិន១៩នាក់ដែលលួចបើកល្បែងស៊ីសងតាមអ៊ីនធឺណែត

ប្រភព៖ khmertoday